រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មកពីប្រទេសឥណ្ឌា អូទ្រីស អាល្លឺម៉ង់ វ៉ាទីកង់ ប៉ាគីស្ថាន អេមីរ៉ាតអារ៉ាប់រួម ម៉ូណាកូ ហុងគ្រី និងស្រីលង្កា។
រូបភាពជុំវិញពិភពលោក ២២ មេសា ២០១៨

១
បុរសម្នាក់ប្រមូលវត្ថុដែលអាចប្រើប្រាស់ឡើងវិញបាន នៅកន្លែងដុតសំរាមមួយនៅក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។

២
មនុស្សម្នាចូលរួមនៅក្នុងការរត់ម៉ារ៉ាតុន Vienna City Marathon នៅក្នុងក្រុង Vienna ប្រទេសអូទ្រីស។

៣
កីឡាការនី Petra Kvitova មកពីសាធារណរដ្ឋឆែកវាយគ្រាប់បាល់ទៅឲ្យកីឡាការនី Angelique Kerber មកពីអាល្លឺម៉ង់ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Fed Cup រវាងប្រទេសអាល្លឺម៉ង់ និងសាធារណរដ្ឋឆែក នៅទីលាន Porsche នៅក្នុងក្រុង Stuttgart ប្រទេសអាល្លឺម៉ង់។

៤
បព្វជិតថ្មីដេកផ្កាប់មុខនៅលើកម្រាលព្រំ ក្នុងពិធីមួយដែលចូលរួមជាអធិបតីពីសម្តេចប៉ាប Francis នៅក្នុងព្រះវិហារ St. Peter's Basilica នៅបុរីវ៉ាទីកង់។

៥
ឪពុករបស់សមាជិកសហគមន៍ Hazara ម្នាក់ដែលត្រូវបានគេសម្លាប់រួមជាមួយនឹងអ្នកផ្សេងទៀត ដោយខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណ បានស្រែកយំ ដោយសារតែការស្លាប់របស់កូនលោក នៅមន្ទីរពេទ្យមួយនៅក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន។

៦
ពលរដ្ឋអេមីរ៉ាតអារ៉ាប់រួមចូលរួមប្រកួតជិះទូកក្តោងដែលមានឈ្មោះថា Marwah Traditional Dhow Sailing ដែលនេះជាផ្នែកមួយនៃពិធីបុណ្យ Al-Dhafra Water នៅឆ្នេរ al-Mirfa កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។

៧
កីឡាករ Rafael Nadal មកពីអេស្ប៉ាញកាន់ពាន នៅពេលលោកសាទរចំពោះជ័យជម្នះក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Monte Carlo Tennis Masters ទល់នឹងកីឡាករ Kei Nishikori មកពីជប៉ុន នៅប្រទេសម៉ូណាកូ។

៨
បាតុករចូលរួមនៅក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយនៅក្នុងក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។ ពលរដ្ឋហុងគ្រីរាប់ពាន់នាក់ចូលរួមបាតុកម្មនៅតាមផ្លូវនៅក្នុងក្រុង Budapest នៅថ្ងៃសៅរ៍ពីរអាទិត្យជាប់គ្នា ដើម្បីប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Viktor Orban ដែលទើបជាប់ឆ្នោតថ្មី។

៩
ពលរដ្ឋឥណ្ឌាដើរកាត់ទឹកកខ្វក់មួយកន្លែងដែលហូរចេញពីរោងចក្រឧស្សាហកម្មមួយនៅក្នុងក្រុង Jammu ប្រទេសឥណ្ឌា។

១០
បុរសម្នាក់ដើរនៅលើបង្គោលមួយនៅក្នុងការប្រកួតឡើងសសរ ដែលជាផ្នែកមួយនៃពិធីបុណ្យ Sinhala ដែលជាការប្រារព្ធពិធីចូលឆ្នាំថ្មីហិណ្ឌូ និងតាមិល នៅក្នុងក្រុង Bandaragama ប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។