រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសស្រីលង្កា អាល្លឺម៉ង់ បុរីវ៉ាទីកង់ ស្កុតលែន លីប៊ី អ៊ីរ៉ាក់ បារាំង រុស្ស៊ី ចិន អេហ្ស៊ីប និងប៊ុលហ្គារី។
រូបភាពជុំវិញពិភពលោក ២១ មេសា ២០១៩

១
ឈាមប្រឡាក់នៅលើជញ្ជាំង និងរូបសំណាកព្រះយេស៊ូ នៅព្រះវិហារ St. Sebastian's Church បន្ទាប់មានការបំផ្ទុះមួយនៅក្នុងក្រុង Negombo ប្រទសស្រីលង្កា។ មនុស្សជាង២០០នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងការបំផ្ទុះចំនួន៨ ដែលបានកើតឡើងនៅព្រះវិហារគ្រិស្តសាសនា និងសណ្ឋាគារ នៅក្នុង និងក្រៅរដ្ឋធានីរបស់ប្រទេសស្រីលង្កា នៅចំថ្ងៃបុណ្យ Easter។

២
មនុស្សម្នាកាន់បដា នៅក្នុងពេលជិះសេះជាក្បួននៅថ្ងៃបុណ្យ Easter នៅក្បែរក្រុង Ralbitz ប្រទេសអាល្លឺម៉ង់។

៣
សម្រាប់ប៉ាប Francis មានព្រះបន្ទូល និងផ្ញើសារទៅដល់ពិភពលោក នៅក្នុងថ្ងៃបុណ្យ Easter នៅក្នុងទីលាន St. Peter's Square បុរីវ៉ាទីកង់។

៤
រូបចម្លាក់មួយត្រូវបានគេផ្តុំឡើង នៅក្នុងពេលប្រកួតសម្រាប់ជើងឯក European Stone Stacking Championships ឆ្នាំ២០១៩ នៅក្នុងក្រុង Dunbar ប្រទេសស្កុតលែន។

៥
យុទ្ធជនលីប៊ីដែលស្មោះស្ម័គ្រនឹងរដ្ឋាភិបាលបណ្តោះអាសន្នលីប៊ី ធ្វើការបាញ់ប្រហារក្នុងពេលប៉ះទង្គិចមួយជាមួយនឹងកងកម្លាំងដែលស្មោះស្ម័គ្រនឹងបុរសខ្លាំងលោក Khalifa Haftar នៅជាយក្រុង Ain Zara កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

៦
បុរសម្នាក់បានដាល់លោក Kemal Kilicdaroglu មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់តួកគី ក្នុងពិធីបុណ្យសពរបស់ទាហានម្នាក់ ដែលបានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយនឹងក្រុមឧទ្ទាម Kurd នៅព្រំដែនអ៊ីរ៉ាក់។

៧
បាតុករម្នាក់ស្រែកយំនៅក្នុងបាតុកម្មរបស់ចលនាក្រុមអាវក្រៅពណ៌លឿង នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

៨
អ្នកមានជំនឿលើសាសនាគ្រិស្ត Orthodox ក្នុងប្រទេសរុស្ស៊ីចូលរួមពិធី Palm Sunday នៅព្រះវិហារ Saint Isaac ក្នុងក្រុង Saint Petersburg។

៩
មនុស្សម្នាបើកការបង្ហោះខ្លែង នៅក្នុងការប្រកួតបង្ហោះខ្លែងអន្តរជាតិ នៅក្នុងក្រុង Weifang ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

១០
ក្មេងៗដែលកាន់សាសនាគ្រិស្ត Coptic Orthodox នៅអេហ្ស៊ីបសប្បាយចិត្ត បន្ទាប់ពីទទួលបានទឹកពិសិដ្ឋ នៅព្រះវិហារ Saint Simon នៅក្នុងស្រុក Mokattam។

១១
បាតុករម្នាក់ជកបារីតាមផ្លែម្នាស់ នៅក្នុងពេលប្រមូលផ្តុំកាលពីថ្ងៃទី២០ ខែមេសា នៅមុខអគារសភា ដើម្បីគាំទ្រដល់អនុម័តច្បាប់ដើម្បីធ្វើឲ្យកញ្ឆាមានភាពស្របច្បាប់ នៅក្នុងក្រុង Sofia ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

១២
បុរសម្នាក់បីសុនខពីរក្បាល ដែលមានតុបតែងខ្លួន នៅក្នុងការដើរក្បួនប្រចាំឆ្នា NYC Easter Parade និងពិធីបុណ្យ Bonnet នៅលើមហាវិថីលេខ៥ នៅសង្កាត់ Manhattan ក្រុងញូវយ៉ក។