ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២០ មេសា ២០១៨
២១ មេសា ២០១៨
VOA News
បណ្តុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
១
អ្នកទស្សនាថតរូបក្មេងដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីមុនពេលសម្តែងនៅក្រុង Panyu ខេត្ត Guangdong ប្រទេសចិន។
២
ជនជាតិប៉ាឡេស្ទីនម្នាក់គ្រវែងដុំថ្មនៅជិតកង់ឡានដែលកំពុងឆេះ នៅពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅព្រំដែន ក្រោយមានបាតុកម្មដែលទាមទារសិទ្ធិត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ នៅទីក្រុង Gaza City។
៣
បាតុករប៉ាឡេស្ទីនម្នាក់នៅកណ្ដាលផ្សែងនៃកង់ឡានដែលកំពុងឆេះ ក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយកងកម្លាំងអ៊ីស្រាអែល ក្រោយពេលមានបាតុកម្មនៅជិតសំណង់ Beit El របស់អ៊ីស្រាអែល នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
៤
សមត្ថកិច្ចបំបែកជំរំបាតុកម្មមួយនៅបរិវេណ Tolbiac ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យ Sorbonne នៅពីមុខបដាមួយដែលសរសេរថា «ពួកគេជ្រើសរើស ហើយពួកគេគ្រប់គ្រង»។ ZAD ឬតំបន់ការពារ ស្ថិតនៅចំណុចក្នុវបរិវេណ Tolbiac ក្នុងទីក្រុងប៉ារីស។
៥
ក្មេងស្រីម្នាក់ស្រែកដាក់ផ្ទះបាយសប្បុរសធម៌ ដែលចែកអាហារដោយឥតគិតថ្លៃសម្រាប់អ្នកក្រីក្រ នៅទីក្រុងសាណា ប្រទេសយេម៉ែន។
៦
ទាហានប្រេស៊ីលចូលរួមក្នុងការដើរក្បួនមួយក្នុងពិធី «ទិវាកងទ័ព» នៅទីក្រុងប្រស៊ីលីយ៉ា ប្រទេសប្រស៊ីល។
៧
ឡានមួយគ្រឿងដឹកត្រីទម្ងន់សរុប២០តោន បានក្រឡាប់នៅលើផ្លូវនៅជិតទីក្រុង Liepen ស្ថិតនៅប្រទេសអាល្លឺម៉ង់ភាគខាងកើត។
៨
សត្វរំពេស្ថិតនៅជុំវិញបុរសម្នាក់ដែលបានកប់ខ្លួនដោយមិត្តរបស់គាត់នៅក្នុងដីខ្សាច់ នៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
៩
បុរសហ្វីលីពីនកំពុងកាត់សក់នៅក្នុងហាងកាត់សក់មួយនៅជិតផ្សារ Balintawak ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
១០
ទិដ្ឋភាពពីលើអាកាសនៃវាលមានផ្កា នៅជិតឧទ្យាន Keukenhof ដែលគេហៅម្យ៉ាងទៀតថា «សួនច្បារនៃទ្វីបអឺរ៉ុប» ស្ថិតនៅទីក្រុង Lisse ប្រទេសហូឡង់។
រូបភាពជុំវិញពិភពលោក ២០ មេសា ២០១៨
XS
SM
MD
LG