រូបភាពជុំវិញពិភពលោក ២០ មេសា ២០១៧ មកពីប្រទេសឥណ្ឌា អាល្លឺម៉ង់ កាហ្សាក់ស្ថាន បារាំង ជប៉ុន វេណេស៊ុយអេឡា សហរដ្ឋអាមេរិក កូឡុំប៊ី ចិន អង់គ្លេស និងកូរ៉េខាងជើង។
រូបភាពជុំវិញពិភពលោក ២០ មេសា ២០១៧

១
ស្រ្តីជនជាតិឥណ្ឌាម្នាក់សើចនៅពេលក្អមរបស់គាត់បានធ្លាក់ពីលើក្បាល ក្នុងកម្មវិធីរត់ប្រណាំងទូលក្អមចម្ងាយ ១០០ ម៉ែត្រ ក្នុងកម្មវិធីបុណ្យ Suwori Tribal នៅទីក្រុង Boko នៅប្រហែល ៧០គ.ម នៅភាគខាងលិចទីក្រុង Gauhati ប្រទេសឥណ្ឌា។

២
ស្លឹកឈើតូចៗនៅក្នុងព្រៃគុម្ពោតបានកកក្រោយពេលមានអាកាសធាតុត្រជាក់ខ្លាំងអស់រយៈពេលមួយយប់ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៣
យានអវកាសរុស្ស៊ីឈ្មោះ Soyuz MS-04 កំពុងដឹកអវកាសយានិករុស្ស៊ី Fyodor Yurchikhin និងអវកាសយានិករបស់អង្គការណាសា Jack David Fischer ដែលជាសមាជិកនៃក្រុមអវកាសយានិកចម្បងក្នុងដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ យានអវកាសនេះកំពុងហោះចេញពីទីតាំងរបស់ខ្លួននៅស្ថានីយ៍ Baikonur Cosmodrome ដែលរុស្ស៊ីបានជួលនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

៤
ក្រុមហ៊ុន AeroMobil បង្ហាញម៉ូដែលឡានហោះដំបូងរបស់ខ្លួននៅទីក្រុង Monaco ប្រទេសបាំង។

៥
កីឡាករជិះស្គីលើទឹកកក Wang Shiyue (ឆ្វេង) និងកីឡាការនី Liu Xinyu ពីប្រទេសចិន កំពុងសម្តែងក្នុងពេលមានការរាំលើទឹកកកក្នុងកម្មវិធីប្រកួតជិះស្គីលើទឹកកក World Team Trophy ក្នុងទីក្រុងតូក្យូ។

៦
ក្មេងៗគង្វាលឥណ្ឌាកំពុងលេងក្នុងទឹកជាមួយហ្វូងក្របីរបស់ពួកគេ ខណៈពេលពួកគេចុះត្រាំទឹកមួយស្របក់ក្នុងថ្ងៃដ៏ក្តៅមួយក្នុងទន្លេ Tawi នៅជាយក្រុង Jammu។

៧
បាតុករប្រឆាំងម្នាក់កំពុងបិទផ្លូវរារាំងឡានមួយគ្រឿង ខណៈប៉ូលិសបង្ក្រាបកុប្បកម្មកំពុងប៉ះទង្គិចជាមួយក្រុមបាតុករ ក្នុងការធ្វើបាតុកម្មមួយដែលគេហៅថា «មាតាទាំងអស់ធ្វើបាតុកម្ម» ដើម្បីប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក្នុងទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។

៨
នាង Sonia Ossorio (រូបទី២ខាងឆ្វេង) ប្រធានអង្គការ «អង្គការជាតិសម្រាប់ស្រ្តីក្នុងក្រុងញូវយ៉ក» ថ្លែងនៅខាងក្រៅស្នាក់ការកណ្ដាលនៃក្រុមហ៊ុនសាជីវកម្មព័ត៌មាន នៅទីក្រុងញូវយ៉ក មួយថ្ងៃបន្ទាប់ពីលោក Bill O'Reilly ធ្វើការនៅប៉ុស្តិ៍ Fox News ត្រូវបានបណ្ដេញចេញពីការងារ។

៩
ឆ្កែមួយក្បាលកំពុងស្ថិតនៅក្នុងតំបន់ដែលទទួលរងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យស្ទឹងទន្លេជាច្រើនជនជោរ និងបណ្ដាលឲ្យដុំថ្មគ្រួសរសាត់ទៅជាប់នៅលើអាគារ និងនៅលើដងផ្លូវ ក្នុងទីក្រុង Manizales ប្រទេសកូឡុំប៊ី។

១០
រូបចម្លាក់ក្បាលរបស់ជនជាតិភាគតិច Miao ត្រូវបានគេស្ទូចលើកនៅការដ្ឋានសំណង់ក្នុងស្រុក Jianhe ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី១៥ ខែមេសា។

១១
កីឡាករប្រដាល់ Anthony Joshua បានបត់ខ្លួននៅលើសង្វៀងដើម្បីឲ្យសារព័ត៌មានថត នៅវិទ្យាស្ថានអង់គ្លេសសម្រាប់កីឡានៅទីក្រុង Sheffield ប្រទសអង់គ្លេស។

១២
ទាហានកូរ៉េខាងជើងកំពុងចេញពីគូថឡាន នៅពេលពួកគេមកដល់ឧទ្យានកណ្តាល ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។