រូបភាពជុំវិញពិភពលោកថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អ៊ីស្រាអែល ឥណ្ឌូណេស៊ី កេនយ៉ា អាល្លឺម៉ង់ និងប៉ាឡេស្ទីន។
រូបភាពជុំវិញពិភពលោក ០២ មេសា ២០១៩

៣
យុទ្ធជនប៉ាឡេស្ទីនម្នាក់បាញ់កាំភ្លើងឡើងលើអំឡុងពិធីបុណ្យសពរបស់ជនជាតិប៉ាឡេស្ទីនអាយុ២៣ឆ្នាំម្នាក់ឈ្មោះ Mohammed Adwan ដែលត្រូវបានសម្លាប់អំឡុងការប៉ះទង្គិចជាមួយនឹងកងកម្លាំងអ៊ីស្រាអែលនៅក្បែរទីក្រុង Jerusalem ក្នុងពេលមួយយប់នៅជំរំជនភៀសខ្លួន Qalandia ក្នុងទីក្រុង Ramallah តំបន់ West Bank។

៥
ប្រជាជនឈរមើលដំរីពីរបីក្បាលដែលជាប់ក្នុងភក់ជ្រៅនៅបឹង Lake Kapnarok នៅក្បែរជ្រោះ Kerio ដែលជាផ្នែកមួយនៃជ្រោះអេកូឡូស៊ី Rift Valleyក្នុងទីក្រុង Baringo កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។

៦
ព្យុះពពកខ្មៅមួយបានគ្របដណ្តប់លើស្រុកមួយក្នុងរដ្ឋធានីហ្សារកាតាប្រទេសឥណ្ឌូណេស៊ី។

៧
កូនខ្លាឃ្មុំទឹកកកមួយក្បាលឈ្មោះ Hertha លេងជាមួយបាល់នៅក្នុងសួនសត្វ Tierpark ក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។

៨
ជនជាតិប៉ាឡេស្ទីនដើរលើដុំស៊ីម៉ង់នៅកំពង់ផែសមុទ្រក្នុងទីក្រុង Gaza។