រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មកពីប្រទេសអង់គ្លេស អ៊ីស្រាអែល កូរ៉េខាងជើង បុរីវ៉ាទីកង់ ប៉ាឡេស្ទីន អាល្លឺម៉ង់ អូស្ត្រាលី និងហៃទី។
រូបភាពជុំវិញពិភពលោក ០២ មេសា ២០១៨

១
សត្វបក្សីហែលកាត់រថយន្តមួយដែលលិចទឹកនៅលើផ្លូវមួយនៅក្នុងក្រុង Richmond ប្រទេសអង់គ្លេស។

២
បព្វជិតជ្វីព និងជនស៊ីវិលចូលរួមនៅក្នុងពិធីឲ្យពរ Cohanim ក្នុងទិវា Passover នៅកន្លែងទីសក្ការៈ Western Wall ក្នុងក្រុងហ្ស៊េរុយសាឡិម។

៣
មេដឹកនាំកូរ៉េខាងជើង Kim Jong Un ឈរថតរូបជាមួយនឹងតារាចម្រៀង K-pop របស់កូរ៉េខាងត្បូង នៅក្នុងរូបភាពដែលចេញផ្សាយដោយភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង នៅក្នុងក្រុងព្យុងយ៉ាង។

៤
សមាជិកកងទ័ពអ៊ីតាលីដើរក្បួននៅពីមុខអគារ St. Peter's Basilica មុនកម្មវិធី Easter Mass នៅទីលាន St. Peter's Square ក្នុងបុរីវ៉ាទីកង់។

៥
អ្នកកាន់ទុក្ខទាញសាច់ញាតិរបស់លោក Hamdan Abu Amshah ជនជាតិប៉ាឡេស្ទីន ក្នុងពិធីបុណ្យសពរបស់លោកនៅក្នុងតំបន់ Gaza Strip។ លោក Hamdan Abu Amshah ត្រូវបានសម្លាប់នៅតាមព្រំដែនអ៊ីស្រាអែល។

៦
បុរស និងស្ត្រីម្នាក់ឈរនៅពីមុខរូបព្រិលពីរនៅលើកោះ Fehmarn ប្រទេសអាល្លឺម៉ង់។

៧
រូបភាពនេះបង្ហាញពីការធ្លាក់ភ្លៀងនៅលើឆ្នេរ Gold Coast ក្នុងប្រទេសអូស្ត្រាលីដែលជាម្ចាស់ផ្ទះនៃការប្រកួត 2018 Gold Coast Commonwealth Game។

៨
ជនជាតិហៃទីដែលមានជំនឿលើសាសនាវូដូ (voodoo) នៅក្នុងអាងទឹកមួយ នៅក្នុងតំបន់ជាយក្រុង Souvenance ប្រទេសហៃទី។