រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង ហុងកុង វ៉េណេស៊ុយអេឡា អូស្ត្រាលី បារាំង និងស៊ីរី។
រូបភាពជុំវិញពិភពលោក ០២ មេសា ២០១៧

1
អ្នកទេសចរណ៍ដើរកាត់តាមផ្លូវ Heerstrasse ដែលមានពោរពេញដោយលម្អងផ្កាសេរីហ្សពណ៌ផ្កាឈូក ក្នុងក្រុង Bonn ប្រទេសអាល្លឺម៉ង់។

2
ស្ត្រីដែលស្លៀកពាក់សម្លៀកបំពាក់បុរាណរាំរបាំប្រពៃណីជប៉ុនក្នុងពិធី Sumida Park Cherry Blossom Festival ក្នុងក្រុងតូក្យូ។

3
កងទ័ពជើងទឹករបស់កូរ៉េខាងត្បូងស្ថិតនៅលើឆ្នេរមួយ នៅពេលយន្តហោះចម្បាំងដែលអាចចុះទឹកបានបោះរបាំងការពារផ្សែងក្នុងពេលប្រតិបត្តិការចុះចតរួមគ្នាមួយរបស់កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងនៅផែនៅទិសអាគ្នេយ៍ ក្នុងក្រុង Pohang។

4
អគារណែនណាន់តាន់តាប់ជាច្រើនត្រូវបានគេថតបានពីផ្លូវ Fei Ngo Shan នាពេលរាត្រី ក្នុងក្រុងហុងកុង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

5
នាង Gaby Arellano ដែលជាអនុប្រធានសម្ព័ន្ធគណបក្សប្រឆាំងរបស់វ៉េណេស៊ុយអេឡា ប៉ះទង្គិចជាមួយនឹងកងកម្លាំងរដ្ឋាភិបាល ក្នុងពេលប្រមូលផ្តុំមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

6
លោក Uwe Gerstenberg តុបតែងដើមឈើមួយដោយមានពងទា Easter ដែលមានលាបពណ៌ជិត១០.០០០គ្រាប់ នៅក្នុងក្រុង Saalfeld ប្រទេសអាល្លឺម៉ង់។

7
អ្នកជិះទូកម្យ៉ាងដែលគេហៅថា Kayak ចែវទូកនៅលើទន្លេ Logan River នៅពេលមានទឹកជំនន់បណ្តាលមកពីខ្យល់ព្យុះ Cyclone Debbie ក្នុងប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

8
មនុស្សម្នាបង្ហោះខ្លែងនៅក្នុងសង្កាត់ Berck-sur-Mer ភាគខាងជើងនៃប្រទេសបារាំង ក្នុងពិធីបុណ្យខ្លែងអន្តរជាតិលើកទី៣១ ដែលប្រារព្ធចាប់ពីថ្ងៃទី១ ដល់ទី៩ ខែមេសា។

9
អ្នកប្រកួតរត់ប្រណាំងនៅក្នុងកម្មវិធី 7 Mile Bridge Run នៅលើស្ពានវែងជាងគេបំផុតចំនួន៤២នៅលើមហាវិថី Florida Keys Overseas Highway នៅក្បែរក្រុង Marathon រដ្ឋ Florida កាលពីថ្ងៃទិ១ ខែមេសា ឆ្នាំ២០១៧។

10
ក្មេងប្រុសៗលេងនៅលើរថយន្តបែកបាក់នៅក្នុងសង្កាត់ Douma ដែលគ្រប់គ្រងដោយពួកឧទ្ទាម ក្នុងក្រុងដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។