រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ មកពីសហរដ្ឋអាមេរិក ប្រទេសប៉ាគីស្ថាន ឥណ្ឌា រុស្ស៊ី រូម៉ានី អ៊ីតាលី ហុងកុង បេរ៉ូ ម៉ិកស៊ិក អង់គ្លេស និងលីបង់។
រូបភាពជុំវិញពិភពលោក ១៨ មេសា ២០២០

១
មនុស្សម្នាចូលរួមក្នុងកម្មវិធីអធិដ្ឋានពេលល្ងាច ប៉ុន្តែរក្សាគម្លាតសង្គមដើម្បីជួយបញ្ចៀសការរីករាលដាលនៃមេរោគកូរ៉ូណា នៅព្រះវិហារឥស្លាមមួយនៅក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។

២
ផ្លេកបន្ទោរបង្កឱ្យមានភ្លៀងនៅក្នុងក្រុង Dharmsala ប្រទេសឥណ្ឌា។

៣
អ្នកមានជំនឿដែលពាក់ម៉ាស់ចូលរួមក្នុងកម្មវិធី Orthodox Easter នៅព្រះវិហារ Kazan Cathedral ខណៈដែលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងក្រុង Stavropol ប្រទេសរុស្ស៊ី។

៤
អ្នកស្ម័គ្រចិត្តនៃព្រះវិហារមួយពាក់ឧបករណ៍ការពារដើរចែកទៀននៅក្នុងកម្មវិធី Christian Orthodox Easter ក្នុងក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

៥
ផ្លូវលេខ៤២នៅកណ្តាលក្រុងញូវយ៉កគ្មានមនុស្សដើរ ក្នុងពេលរាតត្បាតនៃមេរោគកូរ៉ូណា។ លោកអភិបាលរដ្ឋ Andrew Cuomo បានពន្យារពេលបិទក្រុងញូវយ៉ក រហូតដល់ថ្ងៃទី១៥ ខែឧសភា។

៦
បព្វជិត Josef Bart សម្អាតផ្លូវនៅក្នុងព្រះវិហារ Sassia មុនពេលយាងមកដល់របស់សម្តេចប៉ាប Francis សម្រាប់កម្មវិធី Holy Mass on Divine Mercy នៅក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី។

៧
នេះជារូបភាពដែលបង្ហាញពីការប្រមូលផ្តុំគ្នាមួយនៅលើឆ្នេរក្នុងក្រុងហុងកុង។

៨
ស្ត្រីម្នាក់បីកូនអង្គុយនៅលើផ្លូវម៉ូតូដែលត្រូវបានយាមល្បាតដោយប៉ូលិសនៅក្នុងក្រុង Lima ប្រទេសបេរ៉ូ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។ ពលរដ្ឋបេរ៉ូដែលជាប់នៅក្នុងក្រុង Lima ក្នុងពេលដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគកូរ៉ូណា ព្យាយាមធ្វើដំណើរទៅក្រុង San Martin និងផ្នែកផ្សេងទៀតនៅក្នុងប្រទេស។

៩
លោក Candelario Maldonado ដែលជាមេធាវីជនជាតិម៉ិកស៊ិកតុបតែងជាតួអង្គបុរសប្រចៀវ ឱ្យនំខួបកំណើតទៅកុមារម្នាក់នៅក្នុងក្រុង Monterrey ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

១០
មនុស្សម្នាថតរូបសត្វ Pelicans នៅឧទ្យាន St James នៅក្នុងក្រុងឡុងដ៍។

១១
រូបចម្លាក់បណ្តុបថ្មលើគ្នាត្រូវបានគេថតបាននៅលើឆ្នេរ Whitley Bay ប្រទេសអង់គ្លេស។

១២
ព្រះអាទិត្យលិចនៅពេលទូកនេសាទឆ្លងកាត់សមុទ្រមេឌីទ័ររ៉ាណេនៅឆ្នេរ Ramlet al-Baida ក្នុងក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។