កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍ក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ មេសា ២០១៩

១
បុរសម្នាក់ធ្វើការនៅជិតភ្លើងគោមដែលជាការរៀបចំសម្រាប់ការប្រារព្ធពិធីថ្ងៃព្រះពុទ្ធប្រសូត្រ នៅព្រះវិហារ Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

២
គូស្រករដែលទើបរៀបការថ្មីៗទស្សនាកន្លែងគោរព «កូនភ្នំឈើឆ្កាង» ឬ Hill of Crosses) ក្នុងពិធីបុណ្យ Easter នៅជិតក្រុង Siauliai ស្ថិតនៅភាគខាងជើងនៃប្រទេសលីទុយអានី។ ប្រវត្តិនៃការរក្សាទុកឈើឆ្កាងនៅលើកូនភ្នំនេះមិនត្រូវបានគេដឹងទេ។

៣
អ្នកកាន់សាសនាគ្រិស្តជនជាតិលីបង់ត្រូវបានចងទៅនឹងឈើឆ្កាង នៅពេលពួកគេព្យាយាមធ្វើត្រាបតាមព្រះយេស៊ូ ក្នុងការប្រារព្ធពិធី «ថ្ងៃសុក្រដ៏ល្អ» នៅភូមិ al-Qurayeh ក្នុងទីក្រុងកំពង់ផែ Sidon។

៤
បុរសម្នាក់ឲ្យនំប៉័ងទៅក្មេងៗ នៅពេលពួកគេកំពុងអង្គុយយ៉ាងស្ងាត់ស្ងៀមនៅខាងក្រៅតង់ នៅមុខក្រសួងការពារជាតិ ក្នុងរដ្ឋធានីខាទុំ ប្រទេសស៊ូដង់។

៥
អ្នកដែលមានក្តីស្រឡាញ់ និងកូនរបស់នាងកាន់ទៀនដែលសរសេរថា «សេរីភាពសម្រាប់អ្នកទោសនយោបាយទាំងអស់» ក្នុងពីធីដង្ហែមួយឈ្មោះថា «El Silencio» នៅទីក្រុង Masaya ប្រទេសនីការ៉ាហ្គា។

៦
បុរសម្នាក់ដើរទៅកាន់ស្នាក់ការកណ្ដាលនៃធនាគារ Sberbank ដែលជាធនាគារធំជាងគេគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៧
ជនជាតិវៀតណាមរៀបចំខ្លែងដែលមានសំឡេង មុនពេលពួកគេចូលរួមក្នុងការប្រារព្ធពិធីបង្ហោះខ្លែងដែលមានអាយុកាលមួយសតវត្សរ៍ នៅភូមិ Ba Duong Noi ទីក្រុងហាណូយ។

៨
អ្នកនេសាទជនជាតិអេមីរ៉ាតអារ៉ាប់រួម កំពុងបង់សំណាញ់នៅជិតភូមិ Mirfa ជិតឆ្នេរសមុទ្រនៃរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៩
ក្រុមហ៊ុនសេវាកម្សាន្ត Cirque du Soleil សម្ដែង OVO នៅកីឡដ្ឋាន Ibirapuera ក្នុងទីក្រុងសៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល។

១០
អាជីវករម្នាក់ចំអិតអាហារសម្រាប់អតិថិជននៅលើរទេះ នៅពេលភ្លៀងពេលល្ងាច ក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។

១១
ភ្លើងកាំជ្រួចបញ្ចេញពន្លឺទៅលើអាកាសក្នុងពិធីបើកការប្រកួតបាល់ទាត់ជើងឯកអារ៉ាប់ រវាងក្រុមនៃប្រទេសអារ៉ាប៊ីសាអូឌីត al-Hilal និងក្រុម Etoile Du Sahel របស់ប្រទេសទុយនីស៊ី នៅកីឡដ្ឋាន Hazza Bin Zayed ក្នុងទីក្រុង al Ain ប្រទេសអេមីរ៉ាតអារ៉ាប់រួម។