រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាឈីលី ប្រេស៊ីល ឥណ្ឌា បារាំង អាល្លឺម៉ង់ និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៩ មេសា ២០១៨

១
ប៉ូលិសកូបកម្មបំបែកបាតុកម្មរបស់និស្សិតប្រឆាំងនឹងភាពយឺតយាវនៃដំណើរការកំណែទម្រង់វិស័យអប់រំប្រទេសឈីលីក្នុងទីក្រុង Santiago។

២
កុមារម្នាក់កំពុងសប់ទឹកនៅច្រាំងទន្លេ Yamuna ក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៣
លោក Txoutlaka នៃកុលសម្ព័ន្ធ Fulni-o ឈរថតរូបនៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៤
សកម្មជនម្នាក់ទាត់គ្រាប់បែកបង្ហួរទឹកភ្នែកដែលគប់ដោយប៉ូលិសកូបកម្មអំឡុងបាតុកម្មមួយដើម្បីគាំទ្របុគ្គលិកស្ថានីយរថភ្លើងក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

៥
សត្វឃ្មុំហើរទៅជិតដើមផ្លែឈើរីនៅក្នុងទីក្រុង Markendorf ប្រទេសអាល្លឺម៉ង់។

៦
ភ្ញៀវទេសចរដើរកាត់ស្ពាន Windsor Bridge នៅព្រំដែនអង់គ្លេសក្នុងទីក្រុង Gibraltar ដែលទាមទារដោយប្រទេសអេស្ប៉ាញកាលពិថ្ងៃទី១៨ មេសា២០១៨។