រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែមេសា ២០១៧ មានមកពីប្រទេសដូចជាវ៉េណេស៊ុយអេឡា ជប៉ុន បុរីវ៉ាទីកង់ កូរ៉េខាងត្បូង ឥណ្ឌា ហូឡង់ បង់ក្លាដែស ចិន អាល្លឺម៉ង់ ប៊ែលហ្ស៊ិក និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៩ មេសា ២០១៧

១
បាតុករម្នាក់រងរបួសត្រូវបានគេជួយសង្រ្គោះដោយបាតុករម្នាត់ទៀតបន្ទាប់ពីមានការប៉ះទង្គិចជាមួយក្រុមប៉ូលិសកុបកម្មអំឡុងការហែក្បួនដ៏ធំមួយប្រឆាំងនឹងលោកប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro ក្នុងទីក្រុងការ៉ាកាស។

២
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ឈរថតរូបជាមួយនឹងយោធាអាមេរិកលើនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ USS Ronald Reagan នៅ Yokosuka ភាគខាងត្បូងទីក្រុងតូក្យូប្រទេសជប៉ុន។

៣
អ្នកផ្លុំស្នែងសម្តែងនៅក្នុងវេទិការជួបជុំប្រចាំសប្តាហ៍របស់សម្តេច Pope Francis នៅ St. Peter's Square ក្នុងបុរីវាទីកង់។

៤
ប្រតិកម្មរបស់កុមារម្នាក់បន្ទាប់ពីត្រូវបានគេកោរសក់របស់ខ្លួនដោយព្រះសង្ឃពុទ្ធសាសនាក្នុងពិធី ជ្រើស «កុមារជាព្រះសង្ឃពុទ្ធសាសនា» នៅព្រះវិហារ Jogye ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៥
កម្មករជនជាតិឥណ្ឌាកំពុងប្រមូលដឹកបំពង់ឬស្សីឆ្លងកាត់ទន្លេ Longai នៅក្បែរព្រំដែនរដ្ឋ Tripura-Mizoram ទីក្រុង Damchara កាលពីថ្ងៃទី១៨ មេសា ២០១៧។

៦
អ្នកបង្ហាញម៉ូតកំពុងតស៊ូជាមួយនឹងខ្យល់បក់ខ្លាំងមុនពេលធ្វើការសមសម្រាប់ពិធីបង្ហាញម៉ូត Christian Dior's Haute Couture សម្រាប់រដូវផ្ការីកនិងរដូវក្តៅឆ្នាំ២០១៧ ដើម្បីអបអរហាងថ្មីនៅលើដំបូលផ្សារ Ginza Six ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

៧
ភ្ញឿវទេសចរមកលេងនៅក្នុងសួនផ្ការីក Keukenhof ក្នុងទីក្រុង Lisse ដែលមានចម្ងាយ២០គីឡូម៉ែតពី ទីក្រុង Amsterdam នៃប្រទេសហូឡង់។ សួនផ្កា Keukenhof មាន៧លានមើមផ្កាដែលនឹងរីកក្នុងរដូវផ្ការីកនេះសរុបទាំងអស់គឺ៨០០ប្រភេទផ្កាទូលីបផ្សេងគ្នាុ។

៨
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រឡឥដ្ឋក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៩
រូបភាពបន្ទះស្រូបថាមពលព្រះអាទិត្យក្នុងទីក្រុង Yinchuan ក្នុងតំបន់ស្វយ័ត Ningxia Hui ប្រទេសចិនកាលពីថ្ងៃទី១៨ មេសា ២០១៧។

១០
សត្វទាឥណ្ឌាមួយក្បាលកំពុងស្វែងរកចំណីអាហារនៅវាលស្មៅដែលគ្របដណ្តប់ដោយ ព្រិលក្នុងទីក្រុង Aitrang ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

១១
អ្នកជិះកង់មួយក្រុមក្នុងការប្រណាំងកង់ Fleche Wallonne ពីទីក្រុង Binche ឡើងទៅភ្នំ Mur de Huy ក្នុងប្រទេសប៊ែលហ្ស៊ិក។

១២
អ្នកបង្ហាញម៉ូតនាង Lauren Green (ឆ្វេង) និងនាង Abi Moore ស្លៀករ៉ូបផ្កាតំណាងឲ្យផ្កា Iris និងផ្កា Poppy ដែលបានរចនាដោយសិល្បករនូវែលសេឡង់លោក Jenny Gillies នៅពេលដែលគេកំពុងឈរថតរូបនាលា្ងចនៃថ្ងៃដំបូងរបស់កម្មវិធី Harrogate Spring Flower Show នៅក្នុង Great Yorkshire Showground ទីក្រុង Harrogate ភាគខាងជើងប្រទេសអង់គ្លេស។