រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ កាណាដា ឥណ្ឌូនេស៊ី ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ថៃ បារាំង រុស្ស៊ី វ៉េណេស៊ុយអេឡា និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ១៨ មេសា ២០១៧

១
ក្មេងៗអ៊ីរ៉ាក់ដែលភៀសខ្លួន លេងនៅខាងក្រៅជំរំ Hammam al-Alil នៅភាគខាងត្បូងក្រុង Mosul។

២
មនុស្សម្នាមើលផ្ទាំងទឹកកកមួយ នៅពេលវាអណ្តែតកាត់តំបន់ South Shore ប្រទេសកាណាដា។

៣
ក្មេងស្រីម្នាក់ត្រូវបានគេវាយ ដោយសារតែនាងបានចំណាយពេលនៅកៀកកើយជាមួយនឹងមិត្តប្រុសរបស់នាង ដែលជាទង្វើខុសឆ្គងនៅក្នុងច្បាប់ឥស្លាម Sharia នៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។

៤
អ្នកឃ្វាលចៀមក្នុងតំបន់ Kashmiri បោះសត្វចៀមមួយបន្ទាប់ពីបានជួយសង្គ្រោះវា នៅក្នុងភូមិ Harshan ប្រទេសឥណ្ឌា។

៥
ស្ត្រីម្នាក់ឈរថតរូបនៅក្នុងចម្ការផ្កាមួយនៅក្បែរតំបន់ Kibbutz Nir Yitzhak នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។

៦
កូនត្រីមួយម្យ៉ាងត្រូវបានគេថតបាននៅក្នុងកសិដ្ឋានមួយនៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

៧
កម្មករឈរនៅលើរន្ទា នៅជុំវិញរូបបដិមាព្រះពុទ្ធដ៏ធំមួយនៅវត្ត Tapong Nok ក្នុងខេត្ត Rayong ប្រទេសថៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

៨
បេក្ខជនម្នាក់លោតពីគោមួយក្បាលក្នុងពេលប្រកួត Course Landaise នៅក្នុងតំបន់ Landes នៅក្នុងសង្កាត់ Aignan ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

៩
លោក Alexander Alexandrov វ័យ៣៩ឆ្នាំ ជាសមាជិកម្នាក់នៃក្លឹបហែលទឹកឈ្មោះថា Yenisei Walruses លោតចូលក្នុងទន្លេ Yenisei នៅក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

១០
សមាជិកយោធា Bolivarian Militia ដើរក្បួនក្នុងខួប៧ឆ្នាំរបស់ពួកគេ នៅពីមុខវិមានប្រធានាធិបតី Miraflores នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

១១
អណ្តាតភ្លើងឆាបឆេះនៅជាន់លើគេនៃអគារការិយាល័យមួយនៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង មុនពេលគេអាចគ្រប់គ្រងស្ថានការណ៍បាន។