កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៧ មេសា ២០២០
![លោក Jo Proudlove ក្នុងសម្លៀងបំពាក់ជាវីរបុរស និងកូនស្រី Eve អាយុ ៩ ឆ្នាំ កំពុងបន្តអនុវត្តលំហាត់ប្រាណ Joe Wickes នៅឯផ្ទះរបស់ពួកគេនៅក្នុងទីក្រុងឡុងដ៍ នៅខណៈដែលការរាលដានៃវីរុសកូរ៉ូណា នៅតែបន្ត។](https://gdb.voanews.com/cce3d1fa-139e-4100-a48c-a3b7616881ce_w1024_q10_s.jpg)
១
លោក Jo Proudlove ក្នុងសម្លៀងបំពាក់ជាវីរបុរស និងកូនស្រី Eve អាយុ ៩ ឆ្នាំ កំពុងបន្តអនុវត្តលំហាត់ប្រាណ Joe Wickes នៅឯផ្ទះរបស់ពួកគេនៅក្នុងទីក្រុងឡុងដ៍ នៅខណៈដែលការរាលដានៃវីរុសកូរ៉ូណា នៅតែបន្ត។
![រូបភាពពីលើអាកាសបង្ហាញពីផ្លែឪឡឹកនៅលើទូក លើផ្ទៃទន្លេ Burigonga ក្នុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តការបិទប្រទេស ដើម្បីទប់ការចម្លងជំងឺកូវីដ១៩ នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/18f4d6a1-17eb-4896-9655-c52235ce17cc_w1024_q10_s.jpg)
២
រូបភាពពីលើអាកាសបង្ហាញពីផ្លែឪឡឹកនៅលើទូក លើផ្ទៃទន្លេ Burigonga ក្នុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តការបិទប្រទេស ដើម្បីទប់ការចម្លងជំងឺកូវីដ១៩ នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស។
![អវកាសយានិកអង្គការណាសា នាង Jessica Meir កំពុងសម្រាកបន្ទាប់ពីបានចុះនៅទីវាលដាច់ស្រយាល នៅខាងក្រៅទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។ អវកាសយានិករបស់អង្គការណាសា ២ រូប និង អ្នកបង្វិកផ្នែកអវកាសម្នាក់របស់រុស្ស៊ី បានត្រឡប់ពីស្ថានីយ៍អវកាសអន្តរជាតិវិញ បន្ទាប់ពីបានពិនិត្យមើលស្ថានភាពរាលដាលសាកលនៃជំងឺកូវីដ១៩។](https://gdb.voanews.com/2ba6670f-8a17-4d0a-94d6-866cbf1a7626_w1024_q10_s.jpg)
៣
អវកាសយានិកអង្គការណាសា នាង Jessica Meir កំពុងសម្រាកបន្ទាប់ពីបានចុះនៅទីវាលដាច់ស្រយាល នៅខាងក្រៅទីក្រុង Dzhezkazgan ប្រទេសកាហ្សាក់ស្ថាន។ អវកាសយានិករបស់អង្គការណាសា ២ រូប និង អ្នកបង្វិកផ្នែកអវកាសម្នាក់របស់រុស្ស៊ី បានត្រឡប់ពីស្ថានីយ៍អវកាសអន្តរជាតិវិញ បន្ទាប់ពីបានពិនិត្យមើលស្ថានភាពរាលដាលសាកលនៃជំងឺកូវីដ១៩។
![បុគ្គលិកម្នាក់នៅឯមន្ទីរពេទ្យរដ្ឋ Manuel Belgrano កំពុងលាតដៃសន្ធឹងនៅខាងក្រៅមន្ទីរពេទ្យ ដែលស្ដិតនៅជាយរដ្ឋធានីប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។](https://gdb.voanews.com/f69b761f-ad4a-41df-889a-d3360619809b_w1024_q10_s.jpg)
៤
បុគ្គលិកម្នាក់នៅឯមន្ទីរពេទ្យរដ្ឋ Manuel Belgrano កំពុងលាតដៃសន្ធឹងនៅខាងក្រៅមន្ទីរពេទ្យ ដែលស្ដិតនៅជាយរដ្ឋធានីប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
![បុគ្គលិកម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅលើជាន់នៃផ្សារទំនើប ជាវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។](https://gdb.voanews.com/4e76a4e2-ae48-4e41-a677-2bba628270f5_w1024_q10_s.jpg)
៥
បុគ្គលិកម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅលើជាន់នៃផ្សារទំនើប ជាវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។
![បាតុករកំពុងលាងសម្អាតខ្លួន នៅពេលដែលសមត្ថកិច្ចបាញ់ទឹកលើពួកគេ មុនពេលយកពួកគេទៅដាក់នៅមណ្ឌលចត្តាឡីស័ក ក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។](https://gdb.voanews.com/b43530b0-84e2-4ac3-b62a-3df866b31e4d_w1024_q10_s.jpg)
៦
បាតុករកំពុងលាងសម្អាតខ្លួន នៅពេលដែលសមត្ថកិច្ចបាញ់ទឹកលើពួកគេ មុនពេលយកពួកគេទៅដាក់នៅមណ្ឌលចត្តាឡីស័ក ក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។
![លោក Nick Barrett អ្នកបង្ហាត់បង្រៀនជិះកង់ កំពុងចេញដំណើរទៅចែកអាហារក្ដៅៗ ដែលជាសកម្មភាពមួយរបស់សាលាបង្រៀនជិះកង Bikeworks Cycle ដែលអាហារទាំងនោះត្រូវបានរៀបចំសម្រាប់ចែកជូលដល់អ្នកងាយរងគ្រោះ នៅឯមជ្ឈមណ្ឌលសហគមន៍ St. Matthias ស្ថិតនៅខាងកើតទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។](https://gdb.voanews.com/279698c2-d0c4-424b-b9f7-5ebf9bb552c0_w1024_q10_s.jpg)
៧
លោក Nick Barrett អ្នកបង្ហាត់បង្រៀនជិះកង់ កំពុងចេញដំណើរទៅចែកអាហារក្ដៅៗ ដែលជាសកម្មភាពមួយរបស់សាលាបង្រៀនជិះកង Bikeworks Cycle ដែលអាហារទាំងនោះត្រូវបានរៀបចំសម្រាប់ចែកជូលដល់អ្នកងាយរងគ្រោះ នៅឯមជ្ឈមណ្ឌលសហគមន៍ St. Matthias ស្ថិតនៅខាងកើតទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
![បុរសម្នាក់កំពុងដេកនៅលើផ្លូវដែលគ្មានមនុស្សឆ្លងកាត់ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/ab4a5716-230c-496e-8466-d7759edc3298_w1024_q10_s.jpg)
៨
បុរសម្នាក់កំពុងដេកនៅលើផ្លូវដែលគ្មានមនុស្សឆ្លងកាត់ ក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
![សន្តិសុខម្នាក់នៅឯច្រកចូលទៅកាន់គណៈកម្មការអន្តរជាតិកាកបាតក្រហម ICRC នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។](https://gdb.voanews.com/f83655e0-0b47-49b4-b61d-77ed77fd8bf7_w1024_q10_s.jpg)
៩
សន្តិសុខម្នាក់នៅឯច្រកចូលទៅកាន់គណៈកម្មការអន្តរជាតិកាកបាតក្រហម ICRC នៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។