រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ មានមកពីបុរីវ៉ាទីកង់ ប្រទេសជប៉ុន អេក្វាទ័រ ឈីលី សហរដ្ឋអាមេរិក ម៉ូណាកូ អ៊ីស្រាអែល ហូឡង់ ប្រេស៊ីល រុស្ស៊ី និងបារាំង។
រូបភាពជុំវិញពិភពលោក ១៧ មេសា ២០១៦

១
បព្វជិតថ្មីចំនួន១១រូបក្រាបនៅលើកម្រាល ក្នុងពិធីមួយដែលសម្តេចប៉ាប Francis បង្គាប់ពួកគេ នៅក្នុងវិហារ St. Peter's Basilica ក្នុងបុរីវ៉ាទីកង់។

២
ក្រុមអ្នកជួយសង្រ្គោះស្វែងរកមនុស្សដែលបាត់ខ្លួននៅកន្លែងបាក់ដី ដែលបង្កឡើងដោយការរញ្ជួយដីដ៏ខ្លាំងដែលមានកម្លាំង៧,៣ នៅក្នុងភូមិ Minamiaso ខេត្ត Kumamoto ប្រទេសជប៉ុន។

៣
ក្មេងប្រុសៗយំ នៅពេលពួកគេដឹងថា បងប្អូនស្រីរបស់ពួកគេបានស្លាប់នៅក្នុងការរញ្ជួយដីមួយនៅ ក្នុងតំបន់ Pedernales ប្រទេសអេក្វាទ័រ។ រញ្ជួយដីដែលមានកម្លាំង៧,៨ បានឆក់យកអគារជាច្រើន និងធ្វើឲ្យខូចមហាវិថីនៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដោយធ្វើរដ្ឋនៅក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះស្ថិតក្នុងភាពមានអាសន្ន។

៤
ប៉ូលិសពីរនាក់ឈរនៅក្នុងឡាននៅលើផ្លូវលិចទឹកមួយ ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុងសាន់ត្យាហ្គោ (Santiago) ប្រទេសឈីលី។

៥
វិមានវ៉ាស៊ីនតោនត្រូវបានគេថតដោយចាំងនឹងអាងទឹកនៅ National Mall នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅមុនពេលព្រឹកព្រលឹម។

៦
ព្រះនាង Charlene ចូលរួមការប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួត Monte Carlo Masters ក្នុងប្រទេសម៉ាណាកូ។

៧
បុរសកាន់សាសនាជ្វីពបែប Ultra-Orthodox រៀបចំនំប៉័ងសំប៉ែតបែបប្រពៃណីសម្រាប់ទទួលទានក្នុងពិធីបុណ្យ Passover របស់ជនជាតិជ្វីពនៅពេលខាងមុខ នៅក្នុងក្រុង Ashdod ប្រទេសអ៊ីស្រាអែល។

៨
មនុស្សម្នាប្រណាំងកង់នៅពីមុខរោងម៉ាស៊ីន Hubertus ក្នុងពេលប្រណាំងកង់ Amstel Gold Race នៅក្នុងក្រុង Beek ប្រទេសហូឡង់។

៩
រថយន្តជាច្រើននៅជុំវិញលោកស្រី Dilma Rousseff ប្រធានាធិបតីប្រេស៊ីល នៅពេលលោកស្រីជិះកង់ ដោយមានអង្គរក្សតាមពីក្រោយ នៅក្បែរវិមាន Alvorada នៅក្នុងក្រុងប្រាស៊ីលីយ៉ា (Brasilia)។

១០
អ្នកជិះក្តារទឹកកកក្នុងឈុតស្អាតៗ ដោយបង្ហាញពីឈុតរបស់អ្នកពន្លត់អគ្គិភ័យ និងជនរងគ្រោះ ជិះចុះ មុនពេលព្យាយាមឆ្លងកាត់អាងទឹកនៅជើងជម្រាលស្គី នៅរមណីយដ្ឋានជិះស្គី Bobrovy Log នៅជាយក្រុង Krasnoyarsk ប្រទេសរុស៊្សី។

១១
មនុស្សម្នាដែលមានពោរពេញទៅដោយម្សៅពណ៌រាំនៅគំនូសខ្សែចុងក្រោយ ក្នុងកម្មវិធី Color Run នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។

១២
កីឡាករ Michael Phelps ប្រកួតនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការហែលជាក្រុមដោយប្រើស្ទីលផ្សេងៗគ្នាក្នុងក្រុម ក្នុងចម្ងាយ២០០ម៉ែត្រ ក្នុងកម្មវិធី Arena Pro Swim Series នៅក្នុងក្រុង Mesa រដ្ឋ Arizona សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦។