កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៦ មេសា ២០២០

១
ក្មេងម្នាក់កំពុងអង្គុយនៅលើសាឡុងនៅលើដងផ្លូវ ដែលខូចខាតដោយសារការវាយប្រហារតាមអាកាសដោយកងកម្លាំងគាំទ្រដោយរដ្ឋាភិបាលស៊ីរី នៅទីក្រុង Ariha ខេត្ត Idlib ប្រទេសស៊ីរី។

២
ស្ត្រីជនជាតិសូម៉ាលីម្នាក់លក់ផ្លែឈើដល់អតិថិជនដែលឈរក្នុងលក្ខណៈរក្សាចម្ងាយសង្គម នៅឯស្រុក Hamarweyne ទីក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។

៣
ក្មេងៗប៉ាឡេស្ទីន ថតរូបពាក់ម៉ាសធ្វើពីស្លឹកឈើ នៅតំបន់ Beit Lahia នៅភាគខាងជើងនៃទីក្រុង Gaza Strip នៅពេលជំងឺកូវីដ១៩ នៅតែបន្តរាតត្បាត។

៤
បុគ្គលិកអង្គការឯកជន កំពុងបាញ់ថ្នាំនិងសម្លាប់មេរោគនៅលើដងផ្លូវ និងតូបលក់អីវ៉ាន់ នៅទីផ្សារក្នុងទីក្រុង Parklands City Park ប្រទេសកេនយ៉ា ដើម្បីទប់ការចម្លងនៃវីរុសកូរ៉ូណា កាលពីថ្ងៃទី១៥ មេសា ២០២០។

៥
សម្ភារៈរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងនៅរាយប៉ាយនៅសមុទ្រ ចំណែកកប៉ាល់ដែលដឹកពួកគេត្រូវបានគេចតនៅសមុទ្រ Teknaf ប្រទេសបង់ក្លាដែស។ ៣ ភាគ ៤ នៃជនរ៉ូហ៊ីងយ៉ា បានស្លាប់នៅលើកប៉ាល់នេសាទដែលផ្ទុកមនុស្សយ៉ាងច្រើន ហើយបានជាប់នៅក្នុងឈូងសមុទ្របេងហ្គាល (Bengal) កាលពី២ខែមុន ខណៈដែលមនុស្សរាប់រយនាក់ត្រូវបានជួយសង្គ្រោះពីកប៉ាល់នោះ។

៦
បុរសម្នាក់បង្ហាញអារម្មណ៍នៅពេលបុគ្គលិកសុខាភិបាលយកសំណាកសម្រាប់ធ្វើតេស្ត នៅទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន។

៧
ក្រុមបាតុករស្ពាយកាំភ្លើងនៅជិតជណ្ដើរអាគារសភារដ្ឋ Michigan នៅទីក្រុង Lansing កាលពីថ្ងៃទី១៥ មេសា។ ក្រុមបាតុករគ្រវីទង់ជាតិ និងស្រែកកញ្ជៀវនៅពេលបើកបរកាត់មុខអាគាររដ្ឋសភារដ្ឋ Michigan ដើម្បីបង្ហាញការមិនពេញចិត្តនឹងបទបញ្ជារបស់លោកអភិបាលក្រុង Gretchen Whitmer ដែលបន្តឲ្យពលរដ្ឋនៅផ្ទះ ហើយមុខជំនួញផ្សេងៗត្រូវបានបិទ ក្នុងពេលមានការរាតត្បាតជំងឺកូវីដ១៩។

៨
តោសមុទ្រត្រូវបានគេឃើញនៅលើផ្លូវនៅកំពង់ផែ Mar del Plata ក្នុងពេលតំបន់នេះត្រូវបានបិទ ដោយសារតែការរាតត្បាតសាកលនៃជំងឺកូវីដ១៩ នៅទីក្រុង Mar del Plata ស្ថិតនៅប្រមាណ ៤០០ គ.ម. ខាងត្បូងរដ្ឋធានី ប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។

៩
បុរសម្នាក់បើកឡានបើកដំបូល នៅលើផ្លូវជុំវិញចម្ការទំពាំងបាយជូ នៅជិតក្រុង Schinznach-Dorf ប្រទេសស្វ៊ីស។

១០
បុរសម្នាក់បង្ហោះខ្លែង ក្នុងពេលដែលមានខ្យល់បកខ្លាំង នៅឆ្នេរសមុទ្រ Riga ប្រទេសឡេតូនី។

១១
ផ្កា Bluebell ឬគេហៅម្យ៉ាងទៀតថា Hyacinth កំពុងរីកនៅក្នុងព្រៃ Hallerbos ក្នុងទីក្រុង Halle ប្រទេសបែលហ្ស៊ិក។

១២
ពលករម្នាក់កំពុងរើសស្វាយខ្ចី នៅឯផ្សារលក់ផ្លែឈើ Gaddiannaram ក្នុងពេលដែលប្រទេសឥណ្ឌាកំពុងស្ថិតក្នុងការបិទប្រទេស ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ នៅជាយក្រុង Hyderabad។