រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ បង់ក្លាដែស អង់គ្លេស ប៉ាឡេស្ទីន ប្រេស៊ីល និងស្រីលង្កា។
រូបភាពជុំវិញពិភពលោក ១៥ មេសា ២០២០

១
សត្វខ្លាឃ្មុំផេនដាក្រហមនៅលើដើមផ្កាឆឺរីនៅសួន Manor Wildlife នៅភូមិ St. Florence ប្រទេស Wales ក្នុងចក្រភពអង់គ្លេស។

២
បុរសម្នាក់អង្គុយលើបង់មួយក្នុងទីក្រុងឡុងដ៍ នៅក្បែររូបសំណាក Paddington Bear នៅពេលដែលប្រទេសនេះត្រូវបានបិទដើម្បីបញ្ឈប់ការរាតត្បាតរបស់វីរុសកូរ៉ូណា។

៣
ក្រុមរាំជនជាតិប៉ាឡេស្ទីន Jafra Dabke រាំរបាំប្រពៃណីអំឡុងមានការបិទទីក្រុងដោយសារការរាតត្បាតជំងឺកូវីដ១៩ក្នុងភូមិ Tarqumia ភាគពាយព្យទីក្រុង Hebron ក្នុងតំបន់ West Bank។

៤
លោក Ermando Armelino Piveta អាយុ៩៩ឆ្នាំនិងជាយុទ្ធជនអំឡុងសង្រ្គាមលោកលើកទីពីរ កំពុងចេញពីមន្ទីរពេទ្យកងកម្លាំងប្រដាប់អាវុធក្នុងទីក្រុង Brasilia កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

៦
កម្មកររោងចក្រជ្រកភ្លៀងនៅពេលដែលភ្លៀងចាប់ផ្តើមធ្លាក់នៅពេលដែលពួកគេកំពុងបិទផ្លូវទាមទារប្រាក់ខែរបស់ពួកគេអំឡុងការបិទទីក្រុងដោយសារវីរុសកូរ៉ូណាក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស។

៧
សួនផ្កាទូលីបរីកគ្រប់ពណ៌នៅក្នុងទីក្រុង Grevenbroich ប្រទេសអាល្លឺម៉ង់។

៨
ហ្មដំរីម្នាក់កំពុងមុជទឹកឲ្យដំរីខ្លួននៅទន្លេក្នុងទីក្រុង Pinnawala ដែលមានចម្ងាយ៩៥គីឡូម៉ែតពីទីក្រុង Colombo ប្រទេសស្រីលង្កា។