បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៣ មេសា ២០១៨

១
អ្នកគោរពសាសនាហិណ្ឌូ ដែលតែងខ្លួនជាព្រះសិវៈកំពុងសម្លឹងចេញពីបង្អួចនៅពេលលោករង់ចាំសម្តែងក្នុងពិធីសាសនាដែលគេធ្វើឡើងរៀងរាល់ឆ្នាំ ឈ្មោះថា Shiva Gajan នៅជាយក្រុង Agartala ប្រទេសឥណ្ឌា។

២
អ្នកគោរពសាសនាហិណ្ឌូកំពុងរាំលេងនៅលើផ្លូវ នៅពេលពួកគេប្រារពពិធីសាសនាមួយឈ្មោះថា Lal Kach នៅក្រុង Narayanganj ប្រទេសបង់ក្លាដែស។

៣
កីឡាករ Tom Craig របស់ប្រទេសអូស្ត្រាលីកំពុងរត់កាន់បាល់នៅពេលប្រកួតជាមួយក្រុមនៃប្រទេសអង់គ្លេស ក្នុងការប្រកួតកីឡា Hockey ផ្នែកបុរសក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រាត់ នៅឯការប្រកួតកីឡា Commonwealth ២០១៨ នៅទីក្រុងមាត់សមុទ្រ Gold Coast ប្រទេសអូស្ត្រាលី។

៤
លោក Nurjan Jabbarli និង Aghasif Rahimov ជនជាតិអាស៊ែបៃហ្សង់កំពុងសម្តែងនៅថ្ងៃទី១នៃការប្រកួតកីឡាអត្តពលកម្មលំហាត់កាយសម្ព័ន្ធលើកទី២៦ នៅទីក្រុង Antwerp ប្រទេសប៊ែលហ្ស៊ិក។

៥
សត្វស្វាឈ្មោះ Fatou កំពុងស៊ីនំខេកសម្រាប់ថ្ងៃខួបកំណើតរបស់វា នៅក្នុងសួនសត្វនៃទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

៦
ស្ត្រីម្នាក់កំពុងគប់ដុំថ្មនៅពេលមានការប៉ះទង្គិចគ្នាមួយជាមួយកងកម្លាំងអ៊ីស្រាអែល ដោយពួកប៉ាឡេស្ទីនទាមទារសិទ្ធិវិលត្រូវឡប់ទៅស្រុកកំណើតពួកគេវិញនៅព្រំដែននៃប្រទេសអ៊ីស្រាអែលនិងតំបន់ Gaza ស្ថិតនៅខាងកើតទីក្រុង Gaza City។

៧
បុរសម្នាក់កំពុងសម្លឹងមើលតាមទ្វារចេញពីផ្ទះមួយដែលរងការប៉ះពាល់ដោយទឹកទន្លេ Ebro នៅក្រុង Tudela ប្រទេសអេស្ប៉ាញ។ មានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលធ្វើឲ្យភាគខាងជើងនៃប្រទេសអេស្ប៉ាញបានជន់លិចក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ជាពិសេសនៅខេត្ត Navarra និង ភូមិភាគ Aragon។

៨
ការហ្វឹកហាត់នៅជិតមូលដ្ឋានទ័ពជើងទឹក Yilan ក្នុងកោះតៃវ៉ាន់ ដែលសមយុទ្ធនេះធ្វើឲ្យមានផ្សែងចេញពីកប៉ាល់ចម្បាំង Fong Yang Chi Yang។

៩
ក្មេងប្រុសទេសន្តរប្រវេសន៍ម្នាក់ពីអាមេរិកកណ្ដាល ដែលអូសឡានសម្រាប់ស្នាក់នៅឆ្លងកាត់ប្រទេសម៉ិកស៊ិក កំពុងបៀមស្ករគ្រាប់ក្នុងពេលគាត់ចូលរួមធ្វើបាតុកម្មនៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។

១០
ក្រុមអ្នករាំរបស់ក្រុមហ៊ុន Art Tremendo សម្តែងនៅមុខប្រាសាទ Ludwigslust នៅភាគខាងជើងប្រទេសអាល្លឺម៉ង់ ដើម្បីផ្សព្វផ្សាយកម្មវិធីមួយឈ្មោះថា Small Festival in a Big Park ដែលនឹងធ្វើឡើងនៅខែសីហាខាងមុខ។