រូបភាពជុំវិញពិភពលោក ១៣ មេសា ២០១៧ មកពីប្រទេសយេម៉ែន អេស្ប៉ាញ ហុងគ្រី ថៃ ឥណ្ឌា ចិន អង់គ្លេស កូស្តារីកា អូស្ត្រាលី អាល្លឺម៉ង់ និង អ៊ុយរូហ្គាយ។
រូបភាពជុំវិញពិភពលោក ១៣ មេសា ២០១៧

១
ជនជាតិយេម៉ែនបង្ហាញឯកសារដើម្បីទទួលបានរបបអាហារដែលផ្តល់ឲ្យដោយអង្គការសប្បុរសធម៌ក្នុងស្រុកមួយ ក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។

២
ស្ត្រី២នាក់ដែលមានទុក្ខព្រួយកំពុងញ៉ាំកាហ្វេនៅក្នុងហាងមួយក្នុងពេលហែក្បួនមួយឈ្មោះថាភាតរភាព Exaltacion de La Santa Cruz ក្នុងសប្តាហ៍នៃបុណ្យសាសនានៅក្នុងទីក្រុង Zaragoza នៅភាគខាងជើងនៃប្រទេសអេស៉្បាញ។

៣
ស្ត្រីស្លៀកពាក់សម្លៀកបំពាក់តាមប្រពៃណីកំពុងរត់ ខណៈដែលបុរសៗកំពុងគប់ទឹកលើរូបពួកគេ ដែលនេះជាផ្នែកមួយនៃការប្រារពបុណ្យ Easter ឬបុណ្យនៃថ្ងៃចាប់កំណើតឡើងវិញនៃព្រះយេស៊ូគ្រិស្ត នៅទីក្រុង Mezokovesd ប្រទេសហុងគ្រី។

៤
មនុស្សម្នាចូលរួមសប្បាយរីករាយនៅក្នុងបុណ្យមហាសង្ក្រាននៅទីក្រុងបាងកក ប្រទេសថៃ។

៥
បុរសកាន់សាសនាហិណ្ឌូ កំពុងប៉ះក្មេងម្នាក់ដោយប្រើជើង ដែលនេះជាផ្នែកមួយនៃការបួងសួងសម្រាប់ក្មេងនោះ ក្នុងកម្មវិធីបែបសាសនាមួយ ដើម្បីប្រារពពិធីបុណ្យ Gajan ក្នុងទីក្រុងកុលកាតា ប្រទេសឥណ្ឌា។

៦
ملانیا ترامپ بانوی اول آمریکا در نشست سالانه مقابله با مواد مخدر در وزارت دادگستری آمریکا سخنرانی کرد.

៧
អ្នកសម្អាត លោក Ann Lawler កំពុងសម្អាតការ៉ូនៅសាល St George ក្នុងទីក្រុង Liverpool នៅភាគខាងជើងនៃប្រទេសអង់គ្លេស។

៨
អ្នកកាន់សាសនាគ្រិស្តកំពុងកាន់រួបព្រះយេស៊ូ Nazareno ក្នុងកម្មវិធីមួយដែលគេស្គាល់ថា ព្រះយស៊ូ Nazareno ក្នុងសប្តាហ៍នៃបុណ្យសាសនាមួយនៅទីក្រុង Cot of Cartag នៅចម្ងាយ២៥គ.ម ខាងកើតទីក្រុងសាន់ហ្សូសេ ប្រទេសកូស្តារីកា។

៩
រូបថតដែលត្រូវបានចេញផ្សាយដោយដេប៉ាតឺម៉ង់ផ្នែកឧទ្យាន និងជីវិតសត្វព្រៃ នៃសាកលវិទ្យាល័យ Murdoch បង្ហាញឲ្យឃើញសត្វក្រពើទឹកសាបមួយកំពុងខាំត្រីដែលមានធ្មេញដូចដែករណា នៅក្នុងទន្លេ Fitzroy ប្រទេសអូស្ត្រាលី។

១០
សិល្បៈករកំពុងសម្តែងក្នុងពេលបើកកម្មវិធីតាំងពិព័រណ៍សួនច្បារអន្តរជាតិ IGA ឆ្នាំ២០១៧ នៅ Gaerten der Welt ឬសួនច្បារពិភពលោក ក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

១១
អ្នកជិះសេះម្នាក់បានធ្លាក់ពីសេះក្នុងកម្មវិធី Criolla del Prado rodeo ក្នុងទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយ។