រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ មកពីប្រទេសប៊ូតង់ ចិន ថៃ ស.រ.អា វេណេស៊ុយអេឡា ឥណ្ឌា ឥណ្ឌូណេស៊ី អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស។ e best news photos from around the world.
7រូបភាពដែលត្រូវបានបញ្ចេញដោយការិយាល័យសារព័ត៌មានរបស់វិមាន Vatican បង្ហាញពីសម្តេចប៉ាប Francis ពាក់មួកការពារ នៅស្របពេលដែលសម្តេចលេងសើចជាមួយនឹងក្រុមអ្នកពន្លត់អគ្គីភ័យនៅក្រុងប៉ារីស (Pompiers de Paris)។
8ព្រះមហាក្សត្រី Maxima (ខាងស្តាំ) និងព្រះអង្គ Willem-Alexander នៃប្រទេសហូឡង់ ឈរថតរូបនៅក្នុងស៊ុបរូបថតធំមួយ ខណៈពេលទស្សនកិច្ចនៅសារមន្ទីរ Alte Pinakothek នៅក្រុង Munich ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
9មេបញ្ជាការបេសកកម្ម Expedition 47 លោក Tim Kopra នៃអង្គការណាសា (NASA) ថតរូបពន្លឺរំលេចចេញពេលរាត្រីពីទីក្រុង Chicago រដ្ឋ Illinois ពីស្ថានីយអវកាសអន្តរជាតិ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦។
10អ្នកមានជំនឿស៊ប់ទៅលើសាសនាហិណ្ឌួបានចោះអណ្តាតនៅអំឡុងពេលពិធីបុណ្យសាសនា Shiva Gajan នៅភូមិ Banga ក្នុងក្រុង West Bengal ប្រទេសឥណ្ឌា។
13ទាហានមួយរូបមកពីកងកម្លាំងប្រតិកម្មរហ័ស PPRC របស់ប្រទេសឥណ្ឌូណេស៊ី លោតចេញពីខាងក្រោយយន្តហោះដឹកជញ្ជូន Air Force នៅអំឡុងពេលលំហាត់សមលោតឆ័ត្រយោងនៅក្រុង Tarakan ខេត្ត North Kalimantan។
14ស្ត្រីនៅក្រុង Thimphu ប្រទេសប៊ូតង់ ត្រៀមទទួលស្វាគមន៍ព្រះអង្គម្ចាស់ William និងព្រះមហាក្សត្រី Catherine, the Duchess of Cambridge។