កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១១ មេសា ២០១៩
![ក្រុមបាតុករស៊ូដង់កាន់ទង់ជាតិនៅលើអាគារមួយក្នុងរដ្ឋធានីខាទុំ ក្រោយពេលរដ្ឋមន្ត្រីការពារប្រទេសលោក Awad Mohamed Ahmed Ibn Auf បាននិយាយថា ប្រធានាធិបតី Omar al-Bashir ត្រូវបានចាប់ខ្លួននិងឃុំនៅក្នុងកន្លែងមានសុវត្ថិភាព ហើយថា ក្រុមប្រឹក្សាយោធានឹងដឹកនាំប្រទេសសម្រាប់អន្តរកាលរយៈពេល២ឆ្នាំ។](https://gdb.voanews.com/4bedbe6f-a00f-45f3-a3c1-a6a02b6bcafc_w1024_q10_s.jpg)
១
ក្រុមបាតុករស៊ូដង់កាន់ទង់ជាតិនៅលើអាគារមួយក្នុងរដ្ឋធានីខាទុំ ក្រោយពេលរដ្ឋមន្ត្រីការពារប្រទេសលោក Awad Mohamed Ahmed Ibn Auf បាននិយាយថា ប្រធានាធិបតី Omar al-Bashir ត្រូវបានចាប់ខ្លួននិងឃុំនៅក្នុងកន្លែងមានសុវត្ថិភាព ហើយថា ក្រុមប្រឹក្សាយោធានឹងដឹកនាំប្រទេសសម្រាប់អន្តរកាលរយៈពេល២ឆ្នាំ។
![សមាជិកសភាប្រទេសអេក្វាទ័របង្ហាញសញ្ញាមួយដែលសរសេរថា «យើងទាំងអស់គ្នាជា Assange» នៅពេលដែលរដ្ឋមន្ត្រីការបរទេសអេក្វាទ័រ Jose Valencia ថ្លែងនៅរដ្ឋធានីគីតូ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lenin Moreno បានដកសញ្ជាតិអេក្វាទ័រពីស្ថាបនិក WikiLeaks លោក Julian Assange មុនពេលលោកត្រូវបានចាប់ខ្លួននៅទីក្រុងឡុងដ៍។ នៅបើតាមសម្ដីរបស់លោករដ្ឋមន្ត្រីការបរទេស Jose Valencia។](https://gdb.voanews.com/3d676151-f297-4c24-9c80-667f2d88c627_w1024_q10_s.jpg)
២
សមាជិកសភាប្រទេសអេក្វាទ័របង្ហាញសញ្ញាមួយដែលសរសេរថា «យើងទាំងអស់គ្នាជា Assange» នៅពេលដែលរដ្ឋមន្ត្រីការបរទេសអេក្វាទ័រ Jose Valencia ថ្លែងនៅរដ្ឋធានីគីតូ។ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lenin Moreno បានដកសញ្ជាតិអេក្វាទ័រពីស្ថាបនិក WikiLeaks លោក Julian Assange មុនពេលលោកត្រូវបានចាប់ខ្លួននៅទីក្រុងឡុងដ៍។ នៅបើតាមសម្ដីរបស់លោករដ្ឋមន្ត្រីការបរទេស Jose Valencia។
![ប៉ូលិសអាហ្វ្រិកខាងត្បូងម្នាក់បង្ហាញប្រតិកម្មក្រោយពេលគាត់ត្រូវបានគេគប់ត្រូវមួយដុំថ្ម ក្នុងពេលមានបាតុកម្មរបស់ក្រុមអ្នករស់នៅក្នុងសំណង់មិនទាន់រៀបរយ Gomora ដែលតវ៉ាប្រឆាំងនឹងការខ្វះសេវាមូលដ្ឋានសំខាន់ៗសម្រាប់ពួកគេ ដូចជាទឹក និងភ្លើង ការពិបាកក្នុងការរស់នៅ និងកង្វះការថែទាំផ្លូវ នៅទីក្រុងប្រតូរីយ៉ា។](https://gdb.voanews.com/1906702d-6bda-4317-a027-08adf214509c_w1024_q10_s.jpg)
៣
ប៉ូលិសអាហ្វ្រិកខាងត្បូងម្នាក់បង្ហាញប្រតិកម្មក្រោយពេលគាត់ត្រូវបានគេគប់ត្រូវមួយដុំថ្ម ក្នុងពេលមានបាតុកម្មរបស់ក្រុមអ្នករស់នៅក្នុងសំណង់មិនទាន់រៀបរយ Gomora ដែលតវ៉ាប្រឆាំងនឹងការខ្វះសេវាមូលដ្ឋានសំខាន់ៗសម្រាប់ពួកគេ ដូចជាទឹក និងភ្លើង ការពិបាកក្នុងការរស់នៅ និងកង្វះការថែទាំផ្លូវ នៅទីក្រុងប្រតូរីយ៉ា។
![ដំរី និងមនុស្សកំពុងលេងទឹក ដែលជាផ្នែកមួយនៃការប្រារព្ធពិធីលេងទឹកក្នុងបុណ្យសង្ក្រាន្តឆ្នាំថ្មី នៅទីក្រុងអាយុធ្យា ប្រទេសថៃ។](https://gdb.voanews.com/fe296b2c-2091-4a85-9fd0-6126c6168200_w1024_q10_s.jpg)
៤
ដំរី និងមនុស្សកំពុងលេងទឹក ដែលជាផ្នែកមួយនៃការប្រារព្ធពិធីលេងទឹកក្នុងបុណ្យសង្ក្រាន្តឆ្នាំថ្មី នៅទីក្រុងអាយុធ្យា ប្រទេសថៃ។
![អ្នកមានជំនឿកំពុងលុតជង្គង់នៅលើជណ្ដើរដដែលទើបជួលជុលថ្មីៗនៃ Holy Stairs ដែលជណ្ដើរនេះបើតាមវិហារកាតូលិក គឺជាជណ្ដើរដែលព្រះយេស៊ូជាន់ឡើងទៅកាន់ឈើឆ្កាង។ ការលុតជង្គង់នេះធ្វើឡើងក្នុងពិធីចាប់បើកសម្ពោធពិសេសមួយ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/d28161d2-278f-4022-b57c-d81fb29698a4_w1024_q10_s.jpg)
៥
អ្នកមានជំនឿកំពុងលុតជង្គង់នៅលើជណ្ដើរដដែលទើបជួលជុលថ្មីៗនៃ Holy Stairs ដែលជណ្ដើរនេះបើតាមវិហារកាតូលិក គឺជាជណ្ដើរដែលព្រះយេស៊ូជាន់ឡើងទៅកាន់ឈើឆ្កាង។ ការលុតជង្គង់នេះធ្វើឡើងក្នុងពិធីចាប់បើកសម្ពោធពិសេសមួយ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចឥណ្ឌាគឺគណបក្ស Bharatiya Janata ស្លៀកពាក់រូបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានបក្សលោក Amit Shah ហើយដើរក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុង Ahmedabad។](https://gdb.voanews.com/c0485f3d-d3c9-47a2-9d6b-4da274c94642_w1024_q10_s.jpg)
៦
ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចឥណ្ឌាគឺគណបក្ស Bharatiya Janata ស្លៀកពាក់រូបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានបក្សលោក Amit Shah ហើយដើរក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុង Ahmedabad។
![អ្នកទស្សនាម្នាក់កំពុងមើលសិល្បៈរចនា «ផ្លែឈើចម្លែក» ដែលរចនាដោយសិល្បករ Gil Shachar នៅក្នុងការតាំងបង្ហាញនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/3f8c5785-95f5-4960-b565-6406314ecea4_w1024_q10_s.jpg)
៧
អ្នកទស្សនាម្នាក់កំពុងមើលសិល្បៈរចនា «ផ្លែឈើចម្លែក» ដែលរចនាដោយសិល្បករ Gil Shachar នៅក្នុងការតាំងបង្ហាញនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។
![ថ្ងៃរះដែលថតតាមចន្លោះនៃកន្លែងចងចាំឈ្មោះថា «មេឃទទេ» ក្នុងទីក្រុង Jersey City នៅខាងក្រោយទីក្រុងញូយ៉ក។](https://gdb.voanews.com/b24a5fd2-eb5d-404c-baf0-aa4898310775_w1024_q10_s.jpg)
៨
ថ្ងៃរះដែលថតតាមចន្លោះនៃកន្លែងចងចាំឈ្មោះថា «មេឃទទេ» ក្នុងទីក្រុង Jersey City នៅខាងក្រោយទីក្រុងញូយ៉ក។
![ខ្លាឃ្មុំទឹកកកឈ្មោះ Nanuq និង Vera កំពុងលេងនៅក្នុងកន្លែងរបស់ពួកវានៅក្នុងសួនសត្វ Tierpark ក្នុងទីក្រុង Nuremberg ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/764eacdc-69f8-4bf7-a796-5260b144c4a8_w1024_q10_s.jpg)
៩
ខ្លាឃ្មុំទឹកកកឈ្មោះ Nanuq និង Vera កំពុងលេងនៅក្នុងកន្លែងរបស់ពួកវានៅក្នុងសួនសត្វ Tierpark ក្នុងទីក្រុង Nuremberg ប្រទេសអាល្លឺម៉ង់។
![Tatum កូនប្រុសរបស់កីឡាវាយកូនហ្គោល Dustin Johnson កំពុងរមៀលចុះជម្រាលនៅពេលទៅចូលរួមជាមួយឪពុករបស់ខ្លួនក្នុងការប្រកួតវាយហ្គោល «2019 Masters» នៅទីលានវាយកូនហ្គោល Augusta National Golf Club ក្នុងទីក្រុង Augusta ប្រទេសហ្សកហ្ស៊ី។](https://gdb.voanews.com/f024c989-cf8c-47d0-8c17-01c743e903f5_w1024_q10_s.jpg)
១០
Tatum កូនប្រុសរបស់កីឡាវាយកូនហ្គោល Dustin Johnson កំពុងរមៀលចុះជម្រាលនៅពេលទៅចូលរួមជាមួយឪពុករបស់ខ្លួនក្នុងការប្រកួតវាយហ្គោល «2019 Masters» នៅទីលានវាយកូនហ្គោល Augusta National Golf Club ក្នុងទីក្រុង Augusta ប្រទេសហ្សកហ្ស៊ី។