រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសថៃ អ៊ីតាលី អាហ្វហ្គានីស្ថាន ចិន អាល្លឺម៉ង់ បារាំង កូរ៉េខាងជើង ប៉ាឡេស្ទីន និងនេប៉ាល់។
រូបភាពជុំវិញពិភពលោក ១១ មេសា ២០១៧

១
ដំរីមួយក្បាលបាចទឹកដាក់អ្នកទេសចរនៅក្នុងម៉ូតូកង់បីមួយ នៅមុនពិធីចូលឆ្នាំថ្មី នៅក្នុងខេត្ត Ayutthaya ប្រទេសថៃ។

២
ភ្នំ Etna ដែលជាភ្នំភ្លើងដ៏សកម្មជាងគេនៅអឺរ៉ុប បានផ្ទុះឡើង នៅក្នុងក្រុង Riposto ប្រទេសអ៊ីតាលី។

៣
ក្មេងៗអាហ្វហ្គានីស្ថានលេងនៅលើកន្ត្រកវិលមួយនៅក្នុងក្រុងកាប៊ុល។

៤
ស្ត្រីជនជាតិភាគតិច Miao ដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ដើរនៅក្នុងក្បួនមួយ ក្នុងពិធីបុណ្យក្នុងស្រុក នៅក្នុងតំបន់ Taijiang ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

៥
ស្ត្រីម្នាក់ត្រូវគេថតបានតាមរយៈជញ្ជាំងមួយនៅតំបន់ទ្រនាប់របស់អង្គការសហប្រជាជាតិដែលបែងចែកតំបន់ខាងត្បូង តំបន់ Greek Cypriot តំបន់ខាងជើង និងតំបន់ Turkish Cypriot។

៦
លោក Alexander Bytschok ដែលជាអ្នកនៅរស់ នៅជំរំ Nazi កាន់ទុក្ខនៅពីមុខផ្នូរមួយនៅក្នុងពិធីរំលឹកខួបលើកទី៧២ នៃការរំដោះអតីតជំរំ Buchenwald នៅក្បែរក្រុង Weimar ប្រទេសអាល្លឺម៉ង់។

៧
ជនទេសន្តរប្រវេសន៍ត្រូវបានជម្លៀសខ្លួន នៅពេលមានភ្លើងឆេះនៅក្នុងជំរំទេសន្តរប្រវេសន៍ Grande-Synthe នៅខាងក្រៅក្រុង Dunkirk ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧។

៨
សេះដែលបានរោមវែងមួយក្បាលឈរនៅក្នុងជម្រករបស់វា នៅក្នុងក្រុង Weidenhahn ប្រទេសអាល្លឺម៉ង់។

៩
រថយន្តនានាធ្វើដំណើរតាមផ្លូវ Ryomyong ដ៏សំខាន់មួយទៅតំបន់អភិវឌ្ឍន៍ថ្មីមួយរបស់កូរ៉េខាងជើង ក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

១០
អ្នកធ្វើធម្មយាត្រាកាន់សាសនាគ្រិស្តត្រូវបានបព្វជិតម្នាក់ជ្រមុជទឹក នៅក្នុងទន្លេ Jordan នៅក្បែរក្រុង Jericho ប្រទេសប៉ាឡេស្ទីន។

១១
មនុស្សម្នាក់ស្រោចទឹកមន្តនៅក្នុងពិធី Baishak Asnan ក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។