កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១០ មេសា ២០២០

១
មនុស្សម្នាមកពីសហគមន៍មានប្រភពពីអង់គ្លេសនិងឥណ្ឌា កំពុងអនុវត្តវិធានការនៅឆ្ងាយពីគ្នា នៅទីកន្លែងមួយក្នុងពិធីគោរពសាសនាគ្រិស្ត Good Friday នៅពេលដែលរដ្ឋាភិបាលកំពុងអនុវត្តការបិទប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅទីក្រុង Kolkata ប្រទេសឥណ្ឌា។

២
បុរសម្នាក់កំពុងហាលថ្ងៃនៅលើទូកមួយ នៅក្នុងព្រែក នៅស្រុក Little Venice ក្នុងទីក្រុងឡុង៍ ចក្រភពអង់គ្លេស នៅពេលដែលការរាតត្បាតជំងឺកូវីដ១៩ នៅតែបន្ត។

៣
បុរសជនជាតិកូរ៉េម្នាក់បោះឆ្នោតនៅពេលព្រលឹម មុនពេលការបោះឆ្នោតរដ្ឋសភាមកដល់នៅសប្ដាហ៍ក្រោយ នៅក្នុងស្ថានីយ៍បោះឆ្នោតមួយ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៤
អ្នកគោរពសាសនាគ្រិស្ត កំពុងបួងសួងក្នុងឡាន Volkswagen ចាស់មួយ ក្នុងពិធី Good Friday នៃសាសនាគ្រិស្ត នៅឯរោងកុនដែលគេអនុញ្ញាតឲ្យជិះរថយន្តចូល នៅខណ់ៈដែលព្រះវិហារទាំងអស់នៅប្រទេសអាល្លឺម៉ង់ត្រូវបានបិទមិនឲ្យមានករបួងសួង ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅទីក្រុង Duesseldorf។

៥
អ្នកកាសែតកំពុងថតការគោរពពិធី Good Friday នៃសាសនាគ្រិស្ត នៅកន្លែងមានសុវត្ថិភាពមួយនៃប្រាសាទ Notre-Dame de Paris នៅទីក្រុងប៉ារីស នៅថ្ងៃទី២៥ នៃការបិទប្រទេសបារាំង ដើម្បីទប់ការរាលដាលសាកលនៃជំងឺកូវីដ១៩។

៦
មនុស្សម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងរស់នៅមួយកន្លែង ខណៈដែលការបិទប្រទេសត្រូវបានប្រកាសដោយរដ្ឋាភិបាល នៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន។

៧
បុគ្គលិកហាងលក់របស់របរក្នុងតម្លៃថោកមួយ កំពុងវាស់កម្ដៅអតិថិជន មុនពេលអនុញ្ញាតឲ្យពួកគេចូលហាងរបស់នាង ដើម្បីទប់ស្កាត់ការចម្លងជំងឹកូវីដ១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

៨
ពលរដ្ឋក្នុងតំបន់ដែលពាក់ម៉ាស កំពុងកាន់ចាននិងតម្រង់ជួររង់ចាំទទួលអាហារដែលចែកជូនដោយឥតគិតថ្លៃ ក្នុងពេលមានការរាលដាលនៃជំងឺកូវីដ១៩ នៅទីក្រុងបានឌុង ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

៩
បុគ្គលិកពេទ្យកំពុងស្ថិតនៅក្នុងវិហារតូច នៃមន្ទីរពេទ្យ San Giovanni មុនពេលអ្នកបួសយកឈើឆ្កាងពីខាងក្រៅមកធ្វើពិធីបួងសួងប្រសិទ្ធិពរជ័យដល់បុគ្គលិកសុខាភិបាលទាំងអស់ នៅក្នុងពិធី Good Friday នៅខណៈដែលប្រទេសអ៊ីតាលីកំពុងបន្តបិទប្រទេស ដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩។

១០
អ្នកស្រុកដែលចង់បានអាហារចែកជូនដោយឥតគិតថ្លៃ ហើយជាអ្នកដែលរងផលប៉ះពាល់ពីការបិទការធ្វើដំណើរនៅប្រទេសកេនយ៉ា កំពុងព្យាយាមសម្រុកឆ្លងច្រកចូល និងបានបង្កទៅជាការត់ជាន់គ្នា នៅការិយាល័យស្រុកមួយ នៅតំបន់សំណង់មិនទាន់រៀបរយ ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

១១
ក្រុមអ្នកគោរពសាសនាគ្រិស្តឈរនៅខាងមុខទ្វារបិទជិតនៃព្រះវិហារ Holy Sepulchre Church នៅទីក្រុងហ្សេរ៊ុយសាឡិម សម្រាប់ពិធី Good Friday ខណៈមានវិបត្តិកូវីដ១៩ ហើយទីកន្លែងវប្បធម៌នានាត្រូវបានបិទ។

១២
បុគ្គលិកពេទ្យម្នាក់ថើបកូនស្រីរបស់ខ្លួន នៅពេលបានត្រឡប់មកដល់ផ្ទះវិញ នៅទីក្រុង Bozhou ខេត្ត Anhui ប្រទេសចិន បន្ទាប់ពីបានចុះជួយទីក្រុងវូហាន ក្នុងកិច្ចប្រឹងប្រែងស្ដារទីក្រុងនេះឡើងវិញ។

១៣
ព្រះសង្ឃមួយអង្គពាក់ម៉ាសកំពុងរត់នៅក្នុងទីធ្លាវត្ត ក្នុងថ្ងៃទី១៨ នៃការបិទប្រទេសដោយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។