រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ មកពីសហរដ្ឋអាមេរិក ប្រទេសប៉ូឡូញ ក្រិក ប៉េរូ ជប៉ុន ឥណ្ឌា អេស្ប៉ាញ អាល្លឺម៉ង់ ម៉ិកស៊ិក និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ១០ មេសា ២០១៦

១
មនុស្សម្នាស្តាប់លោកស្រី Hillary Clinton នៅពេលដែលលោកស្រីថ្លែងក្នុងព្រឹត្តិការណ៍យុទ្ធនាការនៅតំបន់ប្រជុំជន Queens របស់បុរីញូវយ៉ក សហរដ្ឋអាមេរិក។

២
លោកប្រធានាធិបតី Andrzej Duda (រូបឆ្វេង) ដាក់កម្រងផ្កានៅកន្លែងបញ្ចុះសពរបស់ជនរងគ្រោះនៃការធ្លាក់យន្តហោះរបស់ប្រធានាធិបតី ក្នុងពិធីបុណ្យដើម្បីរំលឹកខួបទី៦នៃការធ្លាក់យន្តហោះនោះ នៅកន្លែងបញ្ចុះសពយោធា Powazki នៅក្នុងក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។ លោកប្រធានាធិបតី Lech Kaczynski ភរិយារបស់លោកឈ្មោះ Maria Kaczynska និងមនុស្ស៩៤នាក់ផ្សេងទៀតបានស្លាប់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១០ នៅពេលដែលយន្តហោះរបស់ប្រធានាធិបតីប៉ូឡូញបានធ្លាក់នៅក្នុងក្រុង Smolensk ប្រទេសរុស្ស៊ី។

៣
បុរសទេសន្តរប្រវេសន៍ម្នាក់គប់កំប៉ុងឧស្ម័នទឹកភ្នែកត្រឡប់ទៅប៉ូលិសម៉ាសេដ្ឋានវិញ ក្នុងពេលបាតុកម្មនៅភូមិ Idomeni ប្រទេសក្រិក។

៤
ស្រ្តីជនជាតិភាគតិច Quechua ទៅបោះឆ្នោតក្នុងការបោះឆ្នោតសកលនៅក្នុងក្រុង Iquicha ប្រទេសប៉េរូ។

៥
មនុស្សម្នាក់ដែលស្រដៀងអ្នកចម្បាំងស៊ាំមូរ៉ៃកំពុងឈរឲ្យគេថតរូបជាមួយតាមសំណូមពរ នៅក្បែរខ្លោងទ្វារឈើដែលបែកបាក់នៅទីសក្ការបូជា Itsukushima Shrine មុនរដ្ឋមន្រ្តី G7 ទៅទស្សនាកន្លែងនេះនៅលើកោះ Miyajima ក្នុងក្រុង Hatsukaichi ប្រទេសជប៉ុន។

៦
ព្រះនាង Kate របស់អង់គ្លេសលេងកីឡាម្យ៉ាង នៅពេលដែលលោក Dilip Vengsarkar ដែលជាប្រធានក្រុមកីឡាប្រភេទនោះរបស់ឥណ្ឌា មើលព្រះនាងលេង នៅឧទ្យាន Oval Maidan ក្រុង Mumbai ប្រទេសឥណ្ឌា។

៧
សិល្បករឥណ្ឌាសម្តែងរបាំប្រពៃណីនៅក្នុងវាលស្រែ ក្នុងពិធីបុណ្យ Baisakhi នៅក្នុងក្រុង Suchetgarh ប្រទេសឥណ្ឌា។

៨
នេះជាទិដ្ឋភាពទូទៅនៃសង្វៀនប្រណាំងសេះ Real Maestranza ក្នុងការតាំងពិព័រណ៍រទេះសេះ និងសត្វសេះប្រពៃណីក្នុងក្រុង Seville ប្រទេសអេស្ប៉ាញ។

៩
អ្នកប្រកួតម្នាក់ដែលស្លៀកសំពត់គិល និងឈរនៅលើធុងមួយ គប់ដុំប៊ូលីង ក្នុងពេលប្រកួត Brigaball នៅក្នុងពិធីជួបជុំ Bundanoon Highland ប្រចាំឆ្នាំ។ នេះជាការបង្ហាញពីព្រឹត្តិការណ៍ប្រពៃណីរបស់ស្កុតលែន ដែលត្រូវបានធ្វើឡើងនៅក្នុងក្រុង Bundanoon ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។

១០
អ្នករាំរបាំបាឡេសម្តែងរបាំនៅខាងក្រៅ ដែលនេះជាផ្នែកមួយនៃខែរបាំ នៅក្នុងក្រុង San Sebastian ប្រទេសអេស្ប៉ាញ។

១១
អ្នកចូលរួមម្នាក់ព្យាយាមបង្វិលចំបើងមួយដុំពីកន្លែងមួយទៅកន្លែងមួយ ឲ្យលឿនតាមតែអាចធ្វើទៅបាន នៅក្នុងព្រឹត្តិការណ៍ Straw Bale Olympics នៅក្នុងក្រុង Ludwigsburg ប្រទេសអាល្លឺម៉ង់។

១២
អ្នកស្ម័គ្រចិត្តផាត់ពណ៌ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក ដើម្បីបង្ហាញពីតម្លាភាព ក្នុងពេលនៃគម្រោង Erasing the Border Art នៅក្នុងក្រុង Mexicali ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦។

១៣
អ្នករត់ប្រណាំងរាប់ពាន់នាក់រត់ឆ្លងស្ពាន Reichsbrucke ដ៏វែង នៅលើទន្លេ Danube ក្នុងពេលរត់ប្រណាំងម៉ារ៉ាតុន Vienna City ក្នុងប្រទេសអូទ្រីស។