រូបភាពជុំវិញពិភពលោក ០៧ មេសា ២០១៧ មកពីប្រទេសជប៉ុន ចិន រុស្ស៊ី សហរដ្ឋអាមេរិក បារាំង ហុងកុង សូម៉ាលី និងស៊ីរី។
រូបភាពជុំវិញពិភពលោក ០៧ មេសា ២០១៧

១
ស្ត្រីពីរនាក់ស្លៀកសម្លៀកបំពាក់ប្រពៃណី Kimonos ថតរូបជាមួយផ្កាសាគូរ៉ាដែលកំពុងរីក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

២
សមាជិកសន្តិសុខកិត្តិយសចូលរួមក្នុងពិធីស្វាគមន៍នាយករដ្ឋមន្ត្រីន័រវែស លោក Erna Solberg នៅខាងក្រៅវិមាន Great Hall of the People ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

៣
សម្តេចសង្ឃ Kirill នៃសាសនាគ្រិស្តក្នុងប្រទេសរុស្ស៊ី លែងសត្វស្លាបនៅវិហារ Annunciation Cathedral នៃវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៤
ភ្ញៀវទេសចរទស្សនាសារមន្ទីរជាតិនៃសង្គ្រាមលោកលើកទី២ នៅត្រើយខាងកើតនៃអាង Reflecting Pool និងកន្លែងចងចាំ Lincoln ខណៈពេលដែលខ្យល់ព្យុះបានបោកបក់លើទីក្រុងនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៥
ជនចំណាកស្រុកអង្គុយនៅលើក្បាលនាវា Golfo Azurro មួយថ្ងៃក្រោយពេលពួកគេត្រូវបានជួយសង្គ្រោះដោយសមាជិកអង្គការ Proactiva Open Arms។

៦
ទាហានកាណាដាឈរជាជួរនៅមុខស្បែកជើងពណ៌ខ្មៅមានដាក់ផ្កា poppy ដែលតំណាងឲ្យការធ្លាក់ចុះ នៅសារមន្ទីរនៃការចងចាំសង្គ្រាមលោកលើកទី១ ឈ្មោះថាសារមន្ទីរ Vimy របស់ប្រទេសកាណាដា ក្នុងទីក្រុង Givenchy-en-Gohelle ប្រទេសបារាំង។

៧
អ្នកតែងខ្លួនធ្វើជាមេដឹកនាំកូរ៉េខាងជើង គឹម ជុងអ៊ុន និងជាអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Howard លោក Reggie Brown និងលោក Dennis Alan (រាប់ពីឆ្វេងទៅស្តាំ) ថតរូបជាមួយអ្នកគាំទ្រក្នុងព្រឹត្តិការណ៍មួយដើម្បីលើកទឹកចិត្តដល់ក្រុមបាល់ឱប Hong Kong Rugby Sevens នៅទីក្រុងហុងកុង។

៨
ទូកត្រូវបានគេចង់ទុកនៅឯបឹងមួយនៅជិតផ្កាសាគូរ៉ាដែលកំពុងរីកនាពេលយប់នៅ Chidorigafuchi ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៩
កុមារសូម៉ាលីដែលបាត់បង់ទីជក្រមរង់ចាំទទួលអាហារនៅមណ្ឌលចែកស្បៀងអាហារមួយនៅខាងក្រៅទីក្រុងម៉ូហ្គាឌីស្យូ។

១០
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យឯកទេសមួយនៅខាងក្រៅទីក្រុងដាម៉ាស់ បានកាន់បដាធ្វើការថ្កោលទោសដល់ការវាយប្រហារដែលគេសង្ស័យថាប្រើអាវុធគីមីលើទីក្រុង Khan Sheikhun របស់ប្រទេសស៊ីរី ក្នុងពេលពួកគេជួបជុំគ្នាដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះ ក្នុងតំបន់ Douma ដែលកាន់កាប់ដោយពួកឧទ្ទាម នៅជាយក្រុងដាម៉ាស់ ប្រទេសស៊ីរី។