ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ W. Patrick Murphy ប្ដេជ្ញា​ជំរុញ​ឱ្យ​កម្ពុជា​ពង្រីក​លំហ​សេរីភាពសារព័ត៌មាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បេក្ខជនឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​គឺ​លោក​ W. Patrick Murphy បាន​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ​ថា លោក​នឹង​ធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ពង្រីក​លំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​នោះ។ ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​សវនាការ​របស់​គណៈកម្មាធិការ​នេះ ​ដើម្បី​សាកសួរ​រូប​លោក​អំពី​គោលជំហរ​ និង​ការ​តាំង​ចិត្ត​របស់​លោក ប្រសិន​បើ​លោក​ត្រូវ​បាន​អនុម័ត ជា​ឯកអគ្គរដ្ឋទូត​ថ្មីរបស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ លោក សាយ​​ មុន្នី​នៃវីអូអេ​រាយការណ៍​ពីរដ្ឋធានីវ៉ាស៊ីនតោន

XS
SM
MD
LG