ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ទរណ៍​លើក​​​​ពេលប្រកាសសាលក្រម​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​


នៅ​ពុធ​នេះ សាលា​ឧទ្ធរ​ណ៍​កម្ពុជាបាន​ពន្យារ​ពេល​ប្រកាស​សាលក្រមនៃ​ករណី​មហា​សេដ្ឋ​ជនជាតិ​រស្ស៊ី​មួយ​រូប ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​សប្តាហ៍​ក្រោយ​នេះ ពី​បទ​ថា​បាន​រួមភេទ​ជា​មួយ​កុមារី​កម្ពុជា​ចំនួន​១៩​នាក់ ដែល​មាន​អាយុ​ពី​៩​ឆ្នាំ​រហូត​ដល់​១៨ឆ្នាំ។

បន្ទាប់​ពី​បាន​បើក​សវនាការ​អស់​ជាង​៣​ម៉ោងលោកសេង ស៊ីវុត្ថា ប្រធាន​ចៅក្រម​ជំនុំជម្រះនៃ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ថា​ សាលា​ឧទ្ធរ​ណ៍នឹង​ប្រកាស​សាលក្រម​នៃ​ករណី​នេះ ​នៅ​ថ្ងៃ​ទី​២៦​សប្តាហ៍​ក្រោយ​នេះ។

នៅ​ក្នុង​បន្ទប់​សវនាការ លោក អាឡិកសាន់ឌ័រ ត្រូហ្វ៊ីម៉ូវ (Alexander Trofimov) ពុំ​មាន​វត្តមាន​ទេ​ ក៏​ប៉ុន្តែ​លោក​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ដោយបាន​សារភាព​ទោសកំហុស និង​បាន​សំដែង​ការ​សោកស្តាយ​ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លង​មក​ព្រមទាំង​សើ្នសុំ​ការ​លើកលែង​ទោស​ ដើម្បី​ឲ្យ​ខ្លួន​ចូលរួម​ក្នុងការ​អភិវឌ្ឍប្រទេស​កម្ពុជា។

លោក អាឡិកសាន់ឌ័រ ត្រូហ្វ៊ីម៉ូវ អាយុ​៤១​ឆ្នាំ ហៅ សាសា ជា​មហាសេដ្ឋី​ជនជាតិ​រស្ស៊ី​មួយ​រូប និង​ជា​អតីត​នាយក​ក្រុមហ៊ុន​កោះពស់​ដែល​មាន​គម្រោង​សាងសង់​ឆ្នេរ​លំហែកាយ​ នៅ​ខេត្ត​ព្រះសីហនុ​អស់​ទឹកប្រាក់​ចំនួន​ជាង​៣០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ ត្រូវ​បាន​តុលាការ​ក្រុងភំ្នពេញ​ ​កាល​ពី​ខែ​មិនា ឆ្នាំ​២០០៨​ បាន​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធ​ធានាគារ​រយៈពេល​១៣ឆ្នាំ។ តុលាការ​ បាន​រក​ឃើញ​ថា មហាសេដ្ឋី​ជនជាតិ​រស្ស៊ី​រូប​នេះ​បាន​រួម​ភេទ​ជាមួយនឹងកុមារី​កម្ពុជា​ដែល​មាន​អាយុ​ក្រោម​១៨ឆ្នាំ​ចំនូន​១៩នាក់ ដែល​នៅ​ក្នុង​នោះ​មាន​កុមារី​គរ​ម្នាក់​ផង​ដែរ។ តុលាការ​បាន​ចោទប្រកាន់​ លោក​អាឡិកសាន់ឌ័រ ត្រូហ្វ៊ីម៉ូវ ពីបទ​អាណាចារ្យ និង​អំពើ​អាស​លើ​កុមារ​តាម​ច្បាប់​ស្តី​អំពី​អាជីវកម្ម​ផ្លូវ​ភេទ។ នៅ​ក្នុង​បន្ទប់​សវនាការ​សាលា​ឧទ្ធរណ៍ជនរងគ្រោះ​ជា​អនីតជន​៩​រូប​ បាន​និយាយ​ដូចៗ​គ្នា​ថា ពួក​គេ​បាន​ស្គាល់​ជនជាតិ​រស្ស៊ី​ហៅ សាសានេះ ​តាម​រយៈ​ការ​ណែកនាំ​ឲ្យ​ស្គាល់ រួច​ហើយ​បាន​លូង​លោម​យក​ទៅ​ណែនាំ​ឲ្យ​រួមភេទ​តម្លៃ​ពី​២០.០០០រៀល ​រហូត​ដល់​១.០០០ដុល្លារ​សហរដ្ឋអាមេរិក។

ជនរងគ្រោះ​មួយរូប ​បាន​ថ្លែង​ប្រាប់​តុលាការ​ថា ប្អូនស្រី​ត្រូវ​បាន​បង​ស្រី​ជីដូនមួយ​បាន​នាំយក​ទៅ​លេង​ផ្ទះសាសា​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​បន្ទាប់​មកសាសា​បានឲ្យ​ប្អូនស្រី​ទៅ​ងូត​ទឹករួច ហើយបាន​យក​ឡេ​លាប​ស្បែក ក្រោយមក​បាន​ចាប់​ផ្តើម​រួមរ័ក​ដោយ​ទទូល​បាន​ប្រាក់​កំរៃ​តែ​១០​ដុល្លារ​តែ​ប៉ុណ្ណោះ​នៅក្នុង​មួយលើក។

លោក ងួន ផានិត មេធាវី​ការពារ​ជនរងគ្រោះ​មក​ពី​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​ទោមទារ​ឲ្យ​តុលា ការ​ដាក់​ទោសទណ្ឌ​ជនល្មើស​ឲ្យ​សម​ទៅតាមទោសកំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ចំណែក​លោក សាន វណ្ណៈ មេធាវី​ការពារ​ជន​ជាប់ចោទ​បាន​និយាយ​ថា ដំណើរ​ការ​នីតិវិធីរបស់​តុលាការ លោក​អាច​ទទួល​យក​បាន។ លោក​ថ្លែងថា៖

«គ្រួសារ​ជនរងគ្រោះ និង​តុលាការ​មើលទៅមាន​ភាព​រលូន គឺថា មិន​មាន​ភាពរអាក់រអួល អាចគិត​ថា ​ ពិតជា​មាន​ភាព​យុត្តិធម៌​ទាំង​សងខាង»។

លោក​ ជា ហៃ ​មេធាវី​ការពារ​ជន​ជាប់ចោទ​មួយ​រូប​ផ្សេង​ទៀត ​បានស្នើរ​សុំ​ឲ្យ​តុលាការ​លើក​លែង​ការ ចោទប្រកាន់​កូនក្តី​របស់​លោក ពី​បទ​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារ។

XS
SM
MD
LG