ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឡៅ ម៉ុងហៃ៖ សេចក្តី​ព្រាង​ច្បាប់​តុលាការ​«រំលោភ»​គោលការណ៍​បែងចែក​អំណាច

  • គង់ សុឋានរិទ្ធ

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អ្នក​ជំនាញ​ការ​ច្បាប់​

ភ្នំពេញ៖ អ្នក​ជំនាញ​ច្បាប់​កម្ពុជា​បាន​រិះគន់​បន្ថែម​ទៀត​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ចំនួន​បី​ដែល​រដ្ឋាភិបាល​អះអាង​ថា​ដើម្បី​បម្រើ​ឲ្យ​ការ​កែទម្រង់​ការ​បោះឆ្នោត​នោះ។

សេចក្តី​ព្រាង​ច្បាប់ទាំង​បី​គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គ​តុលាការ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះ​រាជអជ្ញា។

សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ធម្មនុញ្ញភាព​ក្រោយ​ពី​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​និង​ព្រឹទ្ធសភា។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​និង​ជា​អ្នក​ជំនាញ​ការ​ច្បាប់​មួយ​រូប​របស់​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ចន្ទ័​ថា៖ «របៀប​ធ្វើ​ច្បាប់​ទាំង​នេះ​ស្ថិត​ជា​អាថ៌កំបាំង​តាំង​ពី​នៅ​គណៈរដ្ឋមន្ត្រី។ ​ហើយ​រដ្ឋសភា​អនុម័ត​យ៉ាង​ប្រញ៉ាប់។​ ប៉ុន្តែ​ច្បាប់​នេះ​ជា​ច្បាប់​ធំ ដើម្បី​កសាង​អំណាច​តុលាការ​ទាំង​មូល​នៅ​ក្នុង​ប្រទេស។»

លោក​ឡៅ ម៉ុងហៃ បន្ថែម​ថា៖ «សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​មិន​មាន​លក្ខណៈ​ធានា​ឯកភាព​អំណាច​តុលាការ​ទេ ប៉ុន្តែ​បាន​រំលោភ​គោលការណ៍​បែងចែក​អំណាច​រវាង​អំណាច​និតិប្រតិបត្តិ​និង​អំណាច​តុលាការ។»

​លោក​អ៊ុត ឈន អ្នក​នាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ឲ្យ​ដឹង​ថា​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ​កំពុង​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​និង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​វិញ​នៅ​ក្នុង​អំឡុង​សប្តាហ៍​ក្រោយ៕

XS
SM
MD
LG