ប្រជាពលរដ្ឋអាមេរិកាំង និងពលរដ្ឋខ្មែរអាមេរិកំាងជាង១០០នាក់ បានជួបជុំគ្នានៅក្នុងពិធីរៃអង្គាសថវិកាមួយ ដែលត្រូវបានរៀបចំឡើងដោយអង្គការ Caring for Cambodia (CFC) ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំ និងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារៀនចំនួន២១កន្លែង នៅតាមតំបន់ជនបទខេត្តសៀមរាប។ លោកស្រី Jamie Amelio ស្ថាបនិក និងជានាយិកានៃអង្គការ (CFC) បានប្រាប់ VOA ថា មូលនិធិដែលទទួលបានពីកម្មវិធីរៃអង្គាសថវិកា ដែលត្រូវបានរៀបចំឡើងកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភានេះ នឹងយកទៅប្រើប្រាស់ដើម្បីបន្តអនុវត្តកម្មវិធីអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនរបស់ CFC ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា។ អង្គការសប្បុរសធម៌មួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយបានផ្តល់ការឧបត្ថម្ភដល់ការសិក្សារបស់សិស្សានុសិស្សនៅខេត្តសៀមរាបជាង៦.០០០នាក់ និងពង្រឹងគុណភាពគ្រូបង្រៀនផងដែរ៕
កម្រងរូបភាព៖ ពលរដ្ឋអាមេរិកាំងនិងខ្មែរអាមេរិកាំងចូលរួមផ្តល់មូលនិធិជួយសិស្សានុសិស្សនៅខេត្តសៀមរាប

១
ប្រចាំឆ្នាំរបស់អង្គការ Caring for Cambodia (CFC) ត្រូវបានតាំងបង្ហាញនៅកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការនេះ នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

២
ថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

៣
លោកស្រី Jamie Amelio ស្ថាបនិកនិងជានាយិកានៃអង្គការ Caring for Cambodia នៅក្នុងកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការនេះនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

៤
អ្នកស្រី Seda Nak ម្ចាស់ហាង Shopkeepers Gallery (ឆ្វេង) ពលរដ្ឋខ្មែរអាមេរិកាំងផ្សេងទៀតចូលរួមកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

៥
តន្ត្រីការសម្តែងនៅឯកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

៦
លោក Cuong Do សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ Caring for Cambodia (CFC) នៅក្នុងកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការនេះ នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

៧
ចុងភៅល្បីៗរៀបចំអាហារពេលល្ងាចនៅក្នុងកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

៨
អ្នករាំរបាំបុរាណខ្មែរប្រុងប្រៀបសម្តែងនៅកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

៩
នាង ពិន ភូណាំវិញ សិល្បការិនីសៀក សម្តែងនៅក្នុងកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

១០
ភ្ញៀវចូលរួមម្នាក់បង្ហាញរូបថតសាលារៀនមួយនៅប្រទេសកម្ពុជានៅក្នុងកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

១១
វត្ថុដេញថ្លៃនៅកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)

១២
ហាង Shopkeepers Gallery ដែលម្ចាស់ជាពលរដ្ឋខ្មែរអាមេរិកាំង ជាកន្លែងនៃកម្មវិធីរៃអង្គាសថវិកានិងការលក់ដេញថ្លៃវត្ថុមួយចំនួនរបស់អង្គការ Caring for Cambodia (CFC) នៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ៤ ខែឧសភា ឆ្នាំ២០១៧ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភដល់កម្មវិធីអប់រំនៅតាមសាលារៀនចំនួន២១កន្លែងនៅតាមតំបន់ជនបទខេត្តសៀមរាប។ (VOA)