យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលមានអ្នកដំណើររួមទាំងក្រុមអាកាសយានិក១៦២នាក់ បានបាត់បន្ទាប់ពីបាត់ការទាក់ទងជាមួយអ្នកគ្រប់គ្រងចរាចរណ៍អាកាស។
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុត្រថោកៗបានហោះចេញពីទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេសសិង្ហបូរី បានបាត់នៅម៉ោង៧និង២៤នាទីព្រឹកនៅថ្ងៃអាទិត្យនេះតាមម៉ោងក្នុងតំបន់ គឺ៤២នាទីបន្ទាប់ពីហោះទ្បើង ដោយហោះបានជិតពាក់កណ្តាលផ្លូវទៅកាន់គោលដៅកំណត់។