ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ខ្មែរខ្លះ​ជឿថា ​យុថ្កា​ស្រង់ពី​បាត​ទន្លេ​សក្តិសិទ្ធ


ជនជាតិ​ខ្មែរ​ខ្លះបួងសួង​​មុខ​យុថ្កា​​ដែល​​គេជឿថា​ សក្តិសិទ្ធ។​
ជនជាតិ​ខ្មែរ​ខ្លះបួងសួង​​មុខ​យុថ្កា​​ដែល​​គេជឿថា​ សក្តិសិទ្ធ។​

នេះជា​យុថ្កា​ស្រង់ពី​បាតទន្លេ​ក្នុង​ក្រុងភ្នំពេញ​កាលពី​ថ្ងៃ៩​ខែកុម្ភៈ ​ពេល​វា​ទាក់​ជាប់​សំណាញ់​អ្នក​នេសាទ​ម្នាក់​នៅ​ទន្លេ​ចតុមុខ​ នៅ​មុខវាំង។ ​យុថ្កា​ទម្ងន់​២តោន​នេះ​ត្រូវ​គេ​តម្កល់​ទុក​នៅ​វត្ត​បទម​សាគរ​នៅ​ថ្ងៃពុធ​ទី១៤​ កុម្ភៈ​នៅ​សង្កាត់​ជ្រោយ​ចង្វា​ ក្រុងភ្នំពេញ។

អ្នកស្រី​ចាន់ វណ្ណា​ អាយុ៤៣​ អះអាង​ថា​ ពេល​គាត់ឈឺ​ គាត់​យល់​សប្តិ​ឃើញ​ព្រះ​អាទិទេព​ប្រាប់​ឲ្យគាត់​យក​យុថ្កា​នេះ​តម្កល់​ក្នុង​វាំង ​ហើយ​វា​បាន​ជួយឲ្យ​គាត់​ជា​ពី​ជំងឺ​ ហើយគាត់​បាន​ជួល​ឲ្យ​គេ​ស្រង់​យុថ្កា​នេះ​ពី​ក្នុង​ទន្លេ។

អ្នកស្រី​ចាន់ វណ្ណា ​និយាយ​ថា៖

«ខ្ញុំគិត​ឃើញ​ជា​ព្រះ​បាន​ជា​ខ្ញុំ​ទទួល​របស់​នេះ​មក​ដើម្បី​ខ្ញុំ​ប្រកេន​ចូល​វាំង។​ យល់​សប្តិ​ខ្ញុំ ព្រះ​ម៉ែមក​ហៅ​ហ្នឹង ​ថា​ឲ្យ​ខ្ញុំ​ទទួល​របស់​ហ្នឹង​ដើម្បី​ចូល​វាំង»។

អ្នក​នេសាទ​ម្នាក់​ឈ្មោះ​គឹម ចន្ធី ​អាយុ៣០​ឆ្នាំ​បន្ថែម​ថា៖

«មាន​ប្រជាជន​នៅ​ទីហ្នឹង ​ដែល​ជួនកាល​គេ​ឈឺ​ គេមក​បន់ស្រន់​ អុច​ធូប​ក៏ជា​ទៅ»។

លោក ​Terry Stark ​អតីត​នាវិក​អាមេរិកាំង​ បាន​វាល់វែង​និង​ស្រាវជ្រាវ​អំពី​យុថ្កា​នេះ។

«ខ្ញុំវាស់ ​និង​ថតរូប​យុថ្កា​នេះ ​ហើយ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​នៅក្រុងឡុង​ដែល​ចង​ក្រង​ឯកសារ​អំពី​យុថ្កា។ ​ខ្ញុំ​មាន​យុថ្កា​ចាស់​មួយ។ ​អូ! ខ្ញុំមិន​ចាំ​ទេ​ ដូច្នេះ​ខ្ញុំ​បញ្ជូន​ព័ត៌មាន​នេះ​ ​ហើយ​សង្ឃឹម​ថា ​យើង​នឹង​ដឹង​ថា​ វា​មក​ពី​បារាំង​ ឬ​អង់គ្លេស​ ហើយ​វា​ជា​យុថ្កា​កប៉ាល់​ណា។ ​ខ្ញុំចង់​ដឹង​ថា ​ហេតុអ្វី​វា​មក​ដល់​ទីនេះ។​ ខ្ញុំថា​ គួរ​ឲ្យ​ចាប់​អារម្មណ៍។​ វា​ជា​សម្ភារៈ​មាន​តម្លៃ»។

គេ​ជឿថា ​យុថ្កា​នេះ​ធ្វើ​នៅ ​ឆ្នាំ​១៨៨៣។

អាជ្ញាធរ​មិនទាន់​សម្រេច​ថា ​នឹង​អនុញ្ញាត​ឲ្យ​យក​យុថ្កា​នេះ​ចូល​វាំងឬ​យ៉ាង​ណា​ទេ៕

XS
SM
MD
LG