បន្ទាប់ពីឱ្យតម្រុយជាច្រើនសប្តាហ៍ លោក Biden ប្រកាសឈរឈ្មោះមួយអាណត្តិទៀត
បន្ទាប់ពីឱ្យតម្រុយជាច្រើនសប្តាហ៍ថាលោកនឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារជាផ្លូវការពីបេក្ខភាពប្រធានាធិបតីរបស់លោកសម្រាប់ឆ្នាំ ២០២៤ នៅក្នុងវីដេអូរយៈពេល ៣ នាទីដែលបង្ហាញពីអ្វីដែលលោកជឿថាកំពុងស្ថិតក្នុងហានិភ័យ ដែលនោះគឺដួងព្រលឹងអាមេរិក។ អ្នកស្រី Anita Powell រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនអំពីការរំពឹងទុកនៃការប្រកួតប្រជែងក្នុងការបោះឆ្នោតមួយទៀតរវាងលោក Biden និងគូប្រជែងរបស់លោកដែលទំនងជាលោកអតីតប្រធានាធិបតី Donald Trump។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។