ដោយ៖ Nina de Vries
នៅក្នុងអំឡុងខែមិថុនានេះ ប្រជាពលរដ្ឋនៅទូទាំងទ្វីបអាហ្វ្រិក កំពុងប្រារព្ធទិវារកុមារអាហ្វ្រិក (Day of the African Child) ដោយផ្តល់ការគោរពដល់សិស្សានុសិស្សស្បែកខ្មៅជាតិអាហ្វ្រិកខាងត្បូងរាប់ពាន់នាក់ ដែលបានដើរដង្ហែក្បួននៅតាមផ្លូវ ក្នុងទីក្រុង ស៊ូវេតូ(Soweto) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៦ ដើម្បីទាមទារឲ្យមានការអប់រំប្រសើរជាងមុន និងសិទ្ធិទទួលការបង្រៀនតាមភាសារបស់ពួកគេផ្ទាល់។ កងកម្លាំងសនិ្តសុខរបស់របបអាផាថាយ (apartheid) ឆ្លើយតបវិញដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងពិតប្រាកដ ដែលបានសម្លាប់កុមារា និងកុមារីជាច្រើននាក់ ដែលមានចំនួនប្រហែល២០០នាក់។ ការប្រារព្ធពិធីនៅថ្ងៃទី១៦ខែមិថុនា បន្តគោរពអ្នកដែលបានស្លាប់ ប៉ុន្តែក៏គូសបញ្ជាក់អំពីការតស៊ូ ដែលកុមារអាហ្វ្រិកជាច្រើន នៅតែប្រឈមមុខនាពេលសព្វថ្ងៃនេះ។
«ឪពុកម្តាយ គាំទ្រកូនស្រីនិងផ្តល់ឳកាសឲ្យពួកគេចូលរៀន»។ នេះជាអ្វីដែលកុមារីជិត១០០នាក់បានច្រៀង ខណៈដែលពួកគេដើរឆ្លងកាត់ផ្លូវក្នុងទីក្រុងហ្វ្រីថោន ដែលពោរពេញទៅដោយភាពចលាចល។
ពួកគេចង់ឲ្យសម្លេងរបស់ពួកគេត្រូវបានស្តាប់ឮខ្លាំងៗនិងច្បាស់ៗ នៅក្នុងទិវារស្តីពីកុមារអាហ្វ្រិក(Day of the African Child)នេះ។
តួយ៉ាងដូចជា កុមារវ័យ១៤ឆ្នាំឈ្មោះ អាយ៉េស្សា មុនុ (Ayesha Munu) ដែលបានចំណាយពេលវេលារបស់ខ្លួនដើម្បីចងចាំនូវអ្វីដែលបានកើតឡើងកាលពីឆ្នាំ១៩៧៦។
«ខ្ញុំមានអារម្មណ៍ទុកព្រួយយ៉ាងខ្លាំង ជារៀងរាល់ថ្ងៃ និងរាល់ឆ្នាំ នៅពេលដែលខ្ញុំនឹកឃើញថ្ងៃទី១៦ ខែមិថុនា។ ថ្ងៃនេះនឹងក្លាយជាថ្ងៃដែលយើងចងចាំនូវអ្វីដែលអ្នកដែលបានស្លាប់កាលពីឆ្នាំ១៩៧៦ បានឆ្លងកាត់។ ដូច្នេះ យើងអាចពង្រឹងខ្លួនយើងដើម្បីប្រយុទ្ធប្រឆាំងបន្ថែមទៀតជារៀងរាល់ឆ្នាំ»។
លោកស្រី អានីតា កូរ៉ូម៉ា ជានាយកប្រចាំប្រទេសនៃបណ្តាញកុមារី ដែលបានជួយឲ្យកុមារីបញ្ចប់ការសិក្សារបស់ពួកគេ ឬគេចផុតពីសភាពការណ៍នៃការរំលោភបំពានផ្លូវភេទជាដើម។
លោកស្រីបានរៀបចំការជួបជុំគ្នានេះ ហើយចង់ផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីការជួញដូរផ្លូវភេទកុមារីនៅក្នុងប្រទេសសេរ៉ាឡេអូន។
លោកស្រី កូរ៉ូម៉ា ត្រូវការច្បាប់ដែលតឹងរ៉ឹងជាងមុនដូចនៅតាមបណ្តាប្រទេសអាហ្វ្រិកដទៃទៀតដែរ ដោយមានរយៈពេលនៃការដាក់ពន្ធនាគារយូរជាងមុនចំពោះការរំលោភ និងការត្រួតពិនិត្យទៅលើក្លឹបកំសាន្តពេលយប់ឲ្យបានខ្លាំងក្លា ដើម្បីធានាឲ្យប្រាកដថា កុមារីក្រោមអាយុ១៨ឆ្នាំ មិនត្រូវបានអនុញ្ញាតឲ្យចូល។
«ប្រទេសហ្គាណា(Ghana) បានធ្វើកិច្ចការនេះ។ ប្រទេសលីបេរីយ៉ា(Liberia) បានធ្វើកិច្ចការនេះ។ ប្រទេសសេរ៉ាឡេអូន ត្រូវតែភ្ញាក់ពីដំណេក»។
លោកស្រី កូរ៉ូម៉ា បានធ្វើការជាមួយកុមារីចំនួនប្រហែល៣ពាន់នាក់ នៅក្នុងបណ្តាញរបស់លោកស្រី ហើយថ្លែងថា កុមារីប្រហែល៦០ភាគរយ នៅសេរ៉ាឡេអូន បានប្រឈមមុខទៅនឹងការជួញដូរផ្លូវភេទ។
កុមារីវ័យ១៣ឆ្នាំ ដែលបានចូលរួមក្នុងការជួបជុំគ្នានេះដែរ ប៉ុន្តែមិនអាចប្រាប់ឈ្មោះ និយាយថា មិត្តភ័ក្រឪពុកមារបស់ខ្លួន បានព្យាយាមរំលោភនាង ប៉ុន្តែនាងមានភាពអៀនខ្មាស់ខ្លាំងពេករហូតដល់មិនហ៊ានប្រាប់ក្រុមគ្រួសាររបស់នាងឡើយ។
«ខ្ញុំមិនចង់ប្រាប់ឪពុកមារបស់ខ្ញុំទៀតផង។ ឪពុកមារបស់ខ្ញុំនឹងនិយាយថា ខ្ញុំនិយាយកុហក»។
លោកស្រី កូរ៉ូម៉ា ថ្លែងថា ជាអកុសលណាស់ ដែលរឿងនេះហាក់ដូចជាស្រដៀងគ្នាខ្លាំងពេក ដែលកុមារីក្មេងៗភ័យខ្លាចមិនហ៊ាននិយាយចេញ។ ហើយ លោកស្រីមានប្រសាសន៍ទៀតថា វាកាន់តែធ្ងន់ធ្ងរជាងនេះសម្រាប់អ្នកដែលមានពិការភាព។
លោកស្រី កូរ៉ម៉ា និយាយថា ខ្លឹមសារនៅក្នុងឆ្នាំនេះសម្រាប់ទិវារកុមារអាហ្វ្រិក កំពុងផ្តោតទៅលើកុមារដែលមានពិការភាព។
«សម្រាប់កុមារីពិការ គ្មាននរណាម្នាក់និយាយអំពីពួកគេទេ ប៉ុន្តែពួកគេក៏ទទួលរងគ្រោះដែរ។ ពួកគេត្រូវការសម្លេង។ កុមារី ដែលមានវ័យក្មេងបំផុតត្រឹម១១ឆ្នាំឬ១២ឆ្នាំ ត្រូវបានជួញដូរ»។
ហើយ ប្រជាពលរដ្ឋ កំពុងចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ ហើយបង្ហាញពីការគាំទ្រ។
លោក ចូសិប កូបា (Joseph Kobba) ជាគ្រូម្នាក់នៅឯអនុវិទ្យាល័យមួយកន្លែង នៅក្នុងទីក្រុងហ្វ្រីថោន។ លោកចេញមុខចូលរួមក្នុងការជួបជុំគ្នានេះ ដោយសារលោកក៏មានការព្រួយបារម្ភអំពីកុមារី ដែលត្រូវបានកេងប្រវ័ញ្ច។
«ដោយសារប្រវតិ្តសង្គមសេដ្ឋកិច្ច កុមារីទាំងនេះមិនអាចមានលទ្ធភាពចូលរៀននៅតាមសាលា។ ដូច្នេះ បុរសទាំងនេះចេញមុខបង់ថ្លៃសាលាសម្រាប់ពួកគេ។ បុរសខ្លះទៀតផ្តល់ជូនកុមារីនូវអាហារថ្ងៃត្រង់ ហើយមុនពេលដែលអ្នកអាចដឹងបាន កុមារីទាំងនោះមានផ្ទៃពោះរួចទៅហើយ»។
សម្រាប់លោកស្រី អានីតា កូរ៉ូម៉ា លោកស្រី មានផែនការធ្វើញ្ញាតិជូនទៅរដ្ឋាភិបាលសេរ៉ាឡេអូន ដើម្បីឲ្យមានច្បាប់ដ៏តឹងរ៉ឹងមួយ សម្រាប់បំបែកនូវអ្វីដែលលោកស្រីហៅថាជា «វដ្តនៃការរំលោភផ្លូវភេទលើកុមារីយ៉ាងព្រៃផ្សៃ»៕
ប្រែសម្រួលដោយ លី សុខឃាង