វ៉ាស៊ីនតោន —
អ្នកយកព័ត៌មានវ័យក្មេងម្នាក់ក្នុងប្រទេសកម្ពុជាគឺលោកតាត ឧត្តម ត្រូវគេជ្រើសរើសដើម្បីទទួលស្គាល់ឬទទួលបានគោរមងារដ៏ឆ្នើមមួយហៅថា «ជើងឯកខាងផ្នែកព័តមានឬ Information Hero»ក្នុងចំណោម១០០នាក់មកពីប្រទេសនានាលើពីភពលោក។
លោកតាត ឧត្តមធ្វើការជូនវិទ្យុវីអូឌី(VOD)ជាយុវវ័យក្មេងជាងគេជាមួយអ្នកយកព័ត៌មាន១០០នាក់ផ្សេងទៀតមកពីបណ្តាប្រទេសចំនួន៦៥ដែលទទួលបានគោរមងារឆ្នើមនេះពីអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporters Without Borders។ នេះជាការបញ្ជាក់របស់អង្គការអ្នកកាសែតគ្មានព្រំដែនក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយកាលពីថ្ងៃអង្គារ។
អង្គការអ្នកកាសែតគ្មានព្រំដែនបាននិយាយថា ក្រុមអ្នកដែលត្រូវជ្រើសរើសក្នុងការផ្តល់ជូនការទទួលស្គាល់ដ៏ឆ្នើមសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី៣ខែឧសភានេះ គឺជាអ្នកដែលលះបង់សន្តិសុខផ្ទាល់ខ្លួននិងជីវិតក្នុងអាជីពរបស់ពួកគេផងដែរ។
អង្គការនេះបាននិយាយថា ជើងឯកផ្នែកព័ត៌មានទាំងនេះគឺជាប្រភពនៃការជំរុញទឹកចិត្តដល់បុរសនិងស្រ្តីដែលចង់បានសេរីភាព។
បើគ្មានការតាំងចិត្តរបស់ពួកគេ និងអ្នកស្រដៀងគ្នានេះ វាទំនងជាមិនអាចពង្រីកដែនសេរីភាពបានទេ។
អ្នកសារព័ត៌មានទាំង១០០នាក់នេះភាគច្រើនចេញពីប្រទេសដែលមានបញ្ហាស្មុគស្មាញផ្នែកនយោបាយនិងការរំលោភបំពានសិទ្ធិមនុស្ស និងសេរីភាពព័ត៌មានធ្ងន់ធ្ងរ៕