Microsoft Office
<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ធនាគារពិភពលោកបាននិយាយនៅថ្ងៃពុធនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រ-
ទេសកម្ពុជាគ្រោងនឹងកើនឡើងរហូតដល់៤,៤% នៅឆ្នាំ២០១០ គឺកើនពីចំនួន
-២% នៅក្នុងឆ្នាំ២០០៩ ខណៈដែលការនាំចេញនិងលំហូរវិនិយោគផ្ទាល់ពីបរ-
ទេសបានងើបឡើងវិញ នៅក្នុងត្រីមាសដើមឆ្នាំនេះ។
លោកជា ហួត អ្នកសេដ្ឋកិច្ចនៅការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា
បានថ្លែងប្រាប់សន្និសីទកាសែតថា យើងព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឡើង
ដល់៤,៤%នៅក្នុងឆ្នាំ២០១០ និង៦%នៅក្នុងឆ្នាំ២០១១។
«នៅក្នុងឆ្នាំ២០១០នេះ យើងអាចឃើញកំណើន៤,៤% និងបន្តពង្រីកកំណើន
នេះរហូតដល់៦% នៅក្នុងឆ្នាំ២០១១»។
ការនាំចេញជំនួញផ្នែកកសិកម្ម ដែលបានកត់ត្រាទុក មានច្រើនជាង២ដង ជា
ពិសេសការនាំចេញអង្ករ និង កៅស៊ូ ការមកដល់របស់ភ្ញៀវទេសបរទេសតាម
យន្តហោះពីមួយឆ្នាំទៅមួយឆ្នាំបានបញ្ឈប់ការមិនទទួលស្គាល់ការនាំចូលរបស់
របរប្រើប្រាស់បានធ្វើឱ្យមានស្ថេរភាពនិងឥណទានក្នុងស្រុកនិងលំហូរវិនិយោគ
ផ្ទាល់ពីបរទេសបានចាប់ផ្តើមស្ទុះឡើងវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍
របស់ធនាគារពិភពលោក។
សេដ្ឋកិច្ចកម្ពុជាបានដក២% នៅក្នុងឆ្នាំ២០០៩ ដោយការនាំចេញសម្លៀកបំពាក់
បានធ្លាក់ចុះ១៦% ចំនួនភ្ញៀវទេសចរណ៍បានធ្លាក់ចុះ២% ជាមួយនឹងភ្ញៀវទេស
ចរណ៍បរទេសមកដល់តាមយន្តហោះបានកាត់បន្ថយ១០% និងលំហូរវិនិយោគ
ផ្ទាល់ពីបរទេសបានធ្លាក់ចុះ៣៥%។
លោកជា ហួត បានបញ្ជាក់ថា ការនាំចេញរបស់ប្រទេសកម្ពុជាប្រមាណ៦០%
បានទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ជាពិសេសសម្លៀកបំពាក់ និង ការនាំចូល
២/៣បានពីប្រទេសវៀតណាម ប្រទេសថៃ ប្រទេសសិង្ហបូរី និងប្រទេសចិន។
«តាំងពីសេដ្ឋកិច្ចកម្ពុជានៅតូចចង្អៀត យើងបាននាំចេញទៅប្រទេសមួយចំនួន
ប៉ុណ្ណោះ។ ដូច្នេះនៅតែងាយរងគ្រោះយ៉ាងខ្ពស់ចំពោះបរិយាកាសផ្ទៃក្នុង»។
ធនាគារពិភពលោកបានសរសេរថា ប្រទេសវៀតណាម ប្រទេសហ្វីលីពិន ប្រ-
ទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី និងប្រទេសថៃមានប្រាក់ចំណូលជាមធ្យម
នៅក្នុងតំបន់ការងារជាអាទិភាព គឺ ការវិនិយោគលើធនធានរូបវ័ន្ត និង ធនធាន
មនុស្សដើម្បីជំរុញការលើកទឹកចិត្តដល់ការបង្កើនតម្លៃនៅក្នុងផលិតកម្ម និងការ
នាំចេញ ហើយប្រទេសកម្ពុជានិងប្រទេសលាវដែលមានប្រាក់ចំណូលទាបនៅ
ក្នុងតំបន់ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការបំបែកឱ្យទៅជាការផលិត
និងក្លាយទៅជាផ្នែកមួយនៃបណ្តាញផលិតកម្មនៅក្នុងតំបន់ និង ពិភពលោក។
«ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងផ្លាស់ប្តូរជាមួយនឹងមូលដ្ឋានដ៏រឹងមាំ បន្តកំណែទម្រង់
រចនាសម្ព័ន្ធ និងស្ថាប័នដើម្បីធ្វើឱ្យមានបរិយាកាសវិនិយោគ ដែលប្រាកដប្រជា
និង ប្រៀបធៀបបន្ថែមទៀត ដែលយើងអាចប្រកួតប្រជែងជាមួយប្រទេសប្រ-ហាក់ប្រហែលគ្នាដទៃទៀត និងចូលទៅដល់ទីផ្សារអន្តរជាតិ ជាពិសេសការនាំ
ចេញសម្លៀកបំពាក់ ដែលយើងត្រូវការប្រកួតប្រជែង ជាមួយប្រទេសដទៃទៀត
រួមមានប្រទេសចិននិងប្រទេសវៀតណាមដើម្បីបានទៅដល់ទីផ្សារសហរដ្ឋអា-
មេរិក»។
លោកសាង ស៊ីណាវិត អ្នកជំនួយការនាយកផ្នែកបច្ចេកទេសគោលនយោបាយ
និងកិច្ចការអន្តរជាតិនៃនាយកដ្ឋានគយ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅ
ការិយាល័យរបស់ធនាគារពិភពលោកថា ការនាំចេញភាគច្រើនរបស់យើង គឺ
សម្លៀកបំពាក់ទៅទីផ្សារសហរដ្ឋអាមេរិកនិងសហគមន៍អ៊ឺរ៉ុបនិងការនាំចូលភាគ
ច្រើន គឺគ្រឿងសំណង់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។
លោកសាង ស៊ីណាវិត បានបញ្ជាក់ថា ការនាំចេញរបស់ប្រទេសកម្ពុជានៅក្នុង
ឆ្នាំ២០០៩ មានចំនួន៣.៩០៧លានដុល្លារអាមេរិក និង នៅក្នុងឆ្នាំ២០១០គ្រោង
នឹងមានចំនួន៤.១០៣លានដុល្លារអាមេរិក និងក្នុងឆ្នាំ២០១១មានចំនួន៤.៦៣៦
លានដុល្លាអាមេរិក ។ រីឯការនាំចូលនៅក្នុង ឆ្នាំ២០០៩មានចំនួន ៥.៤៤៨លាន
ដុល្លារអាមេរិក និង នៅក្នុងឆ្នាំ២០១០គ្រោងនឹងមានចំនួន៦.៣៨៧លានដុល្លារ
អាមេរិក និងឆ្នាំ២០១១មានចំនួន៧.០២៥លានដុល្លារអាមេរិក៕