ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រនៅEthiopieផលិត រថយន្ដដើរដោយ អគ្គិសនី តម្លៃថោក


2月2日法國總統奧朗德(中右)抵達馬里的塞瓦雷機場時,受到馬里臨時總統特拉奧雷的歡迎。
2月2日法國總統奧朗德(中右)抵達馬里的塞瓦雷機場時,受到馬里臨時總統特拉奧雷的歡迎。

ប្រែសម្រួលដោយ លោក អ៊ូ ធូក វីអូអេ ខ្មែរ

Carlo Pironti មានគំនិតតិចតួចតែចម្លែកៗ។វិស្វករភ្លើងជាតិអ៊ីតាលីរូបនេះ
បានធ្វើដំណើរនៅជុំវិញពិភពលោកជាច្រើនឆ្នាំមកហើយហើយបានសិក្សា
ទីផ្សារលក់រថយន្ដ។ពេលនេះលោកប្រុងប្រៀបហើយដើម្បីចាត់វិធានការ។
ដោយយកប្រាក់៦សែនដុល្លារទៅវិនិយោគលោកពិរុងទីនិងក្រុមរបស់លោក
ភាគច្រើនអ្នកគាំទ្រជនជាតិចិនបានបើករោងចក្រសង់រថយន្ដនៅក្រៅទីក្រុង
Addis Ababa។

ដោយប្រើតួឡានកូរ៉េខាងត្បូងនិងគ្រឿងផ្គុំពីអ្នកផ្គត់ផ្គង់ចំនួន៥៧កន្លែងផ្សេង
ពីគ្នាលោកពីរុងទីសង្ឃឹមថារថយន្ដម៉ាកSolaris Elettra និងមានប៉ះពាល់
“តិចតួច” មកលើទីផ្សារលក់រថយន្ដសកល។

“តិចតួច” មានន័យថាផលិតរថយន្ដ៦គ្រឿងក្នុងមូយសប្ដាហ៍ពីដំបូងប្រហែល
៣០០គ្រឿងក្នុងមួយខែនៅពេលរោចក្រដើរពេញទំហឹងតែបើពេលវេលារបស់
លោកពិរុងទីដើរត្រូវចំហើយរកឃើញបច្ចេកវិជ្ជាទំនើបថ្មីៗនេះរួមជាមួយនិង
តម្លៃប្រេងសាំងឡើងខ្ពស់បង្ហាញថាលោកពីមុងទីអាចលោកដើរលើផ្លូវត្រូវ
ហើយដែលលោកនឹងក្លាយទៅជាពាណិជ្ជករដើរតួនាទីសំខាន់ម្នាក់ក្នុងបដិវត្ដន៍
រថយន្ដដើរដោយអគ្គិសនី។

«ក្រុមហ៊ុនFiat បានបើករោងចក្រមួយនៅក្នុងក្រុងសិសីលី។ក្រុមហ៊ុនជប៉ុន
Mitsubishi ក៏រៀបចំហើយដែររួចChryslerក៏ដូច្នោះដែរ។ខ្ញុំយល់ថាអនាគត
គឺរថយន្ដដើរដោយអគ្គិសនីពីព្រោះសាំងឡើងថ្លៃ។លោកអ្នកអាចមើលឃើញ
ករណីនៅក្នុងប្រទេសហ្គ្រិច។ប្រទេសនោះមិនអាចបង់ថ្លៃថាមពលបានឡើយ
ហើយមិនមានថវិកាគ្រប់គ្រាន់ទិញប្រេងឥន្ទនៈពីបរទេសទេ។ក្នុងរយៈពេលពីរ
ទៅបីឆ្នាំខាងមុខនេះខ្ញុំយល់ថានឹងមានបដិវត្ដន៍ដ៏ធំជាមិនខាន»។

លោកពីរុងទីប្រើគំនិតខ្នាត“តួច” ។រថយន្ដSolaris Elettra របស់លោកមាន
ប្រវែងមួយម៉ែត្រខ្លីជាងរថយន្ដប្រើសាំងដោយសារតែមិនត្រូវការកន្លែងដាក់ម៉ា-
ស៊ីនឬធុងសាំងទេ។

«រថយន្ដនោះមានទំហំតូចរហូតដោយមិនបាច់កាត់កន្លែងសម្រាប់អ្នកជិះ។ពេល
នេះលោកអ្នកមើលឃើញរថយន្ដនេះទេសល់កន្លែង១ម៉ែត្រមិនត្រូវការ។មិន
មានកន្លែងសម្រាប់ដាក់ម៉ាស៊ីនទេ។មានអាគុយពីរតែយើងអាចយកវាទៅដាក់
នៅទីកន្លែងមួយទៀតរួចបង្រួញរថយន្ដឲ្យខ្លីមួយម៉ែត្រដោយមិនបាច់ធ្វើឲ្យប៉ះ
ពាល់ដល់សុវត្ថិភាពអ្នកជិះ»។

លោកពិរុងទីនិយាយថាម៉ូដេលរថយន្ដពាណិជ្ជកម្មរបស់លោកមានទំហំតូចដែរ
ដូចដែលរោងចក្រតម្លើងរថយន្ដនៅក្នុងសហគមន៍ដុះព្រាតនៅតំបន់ជនបទ។

«រថយន្ដដើរដោយអគ្គិសនីជារឿងល្អមួយពីព្រោះថាគេមិនត្រូវការក្រុមហ៊ុនធំ
ទេ។ក្រុមហ៊ុនមួយប្រើបុគ្គលិកជំនាញ៣០នាក់អាចផលិតរថយន្ដបានច្រើន
ក្នុងមួយឆ្នាំ។នេះជាឧស្សាហកម្មខ្នាតទាបមួយមានតម្លៃថោកដែលក្រុមវិនិ-
យោគតូចតាចនិងអ្នកសន្សំប្រាក់អាចចូលរួមបាន។ម៉ូដេលពាណិជ្ជកម្មរបស់
ខ្ញុំគឺសង់រោងចក្រតម្លើងរថយន្ដនៅគ្រប់ទីកន្លែងទៅអនាគត»។

ប្រទេសអឺរ៉ុបនឹងមានមុខនាទីធំ សំខាន់នៃទីផ្សារលក់រថយន្ដ Solaris Elettra។
តែប្រទេសEthiopie ដែលមិនមានប្រភពប្រេងតែមានសក្កានុពលសម្បូរហូរ
ហៀរដោយអគ្គិសនីអាចជាទីផ្សារលក់រថយន្ដនោះដែរ។

លោកពីរុងទីថ្លែងទៀតថាគន្លិះគឺរៀបចំឲ្យមានឥណទានសម្រាប់ជួយជនជាតិ
Ethiopieដែលមានប្រាក់ចំណូលទាបអាចចូលមកវិនិយោគបានជាដំបូង។

«សូមក្រឡេកមើលកាលពី១០ឆ្នាំមុនគ្រប់គ្នានិយាយថារថយន្ដដើរដោយអគ្គិ-
សនីត្រូវការថវិកាច្រើនដើម្បីផលិត។នៅពេលនេះភាពជាក់ស្ដែងកើតមាននៅ
ក្នុងប្រទេសEthiopie ដោយគ្រាន់តែមានថវិកាតិចជាងប្រទេសដទៃពីព្រោះតែ
ជនជាតិនៃប្រទេសនោះមិនមានប្រាក់ចំណូលច្រើន។តែបើគេអាចរកឥណទាន
បានគេនឹងទិញរថយន្ដពាណិជ្ជកម្មជាមិនខាន»។

លោកពីរុងទីបានសារភាពថាវិនិយោគដំបូងមានកម្រិតខ្ពស់។ហើយក្រៅពីថ្លៃ
ឡាន១២.០០០ដុល្លារដល់១៥.០០០ដុល្លារនិងប្រព័ន្ធសាកអាគុយមួយសម្រាប់
រថយន្ដ៥គ្រឿងមានទឹកប្រាក់៤ម៉ឺនដុល្លារឬ៨ពាន់ដុល្លារសម្រាប់ឡាននិមួយៗ។

តែចំពោះប្រទេសEthiopie ដែលគេនៅតែប្រើប្រេងសាំងមានជាតិសំណរពុល
ខ្លាំងដល់បរិស្ថានប្រាក់សន្សំនឹងកើនបីដង។

មិនត្រឹមតែប្រទេសនោះអាចកាត់បន្ថយការពឹងផ្អែកធ្ងន់ធ្ងរមកលើប្រេងបរទេស
បុណ្ណោះទេតែផ្សែងការបោនពុលចេញពីរថយន្ដអគ្គិសនីនោះគឺមានមិនច្រើន
ទេ។ផ្ទុយពីបង់ប្រាក់ទិញសាំង៥ដុល្លារដើម្បីធ្វើដំណើរ១០០គីឡូម៉ែត្រតម្លៃសាក
អាគុយដើម្បីធ្វើដំណើរ១០០គីឡូម៉ែត្រដូចគ្នាគឺប្រហែល១សេនប៉ុណ្ណោះ៕

XS
SM
MD
LG