ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាកាសធាតុអាចជាកត្តា មួយនាំឲ្យអារ្យធម៌អង្គរធ្លាក់ចុះ?


អាកាសធាតុអាចជាកត្តា មួយនាំឲ្យអារ្យធម៌អង្គរធ្លាក់ចុះ?
អាកាសធាតុអាចជាកត្តា មួយនាំឲ្យអារ្យធម៌អង្គរធ្លាក់ចុះ?

ភាពរាំងស្ងួតរាប់ទសវត្សរ៍ រួមជាមួយនឹងសំណើមមូសុងយ៉ាងខ្លាំង នៅក្នុងសត
វត្សរ៍ទី១៤និងទី១៥អាចជាកត្តាមួយក្នុងចំណោមកត្តាទាំងឡាយដែលនាំឲ្យអារ្យ
ធម៌អង្គរនៃអាណាចក្រខ្មែរធ្លាក់ចុះ នេះបើយោងតាមការរកឃើញថ្មីនៃការស្រាវ
ជ្រាវរបស់អ្នកវិទ្យាសាស្រ្តអាមេរិកមួយក្រុម។ តាមរយៈការស្រាវជ្រាវអំពីរង្វង់
សាច់ឈើ បណ្ឌិតប្រិនដិនបាក់លី (Brendan Buckley) អ្នកវិទ្យាសាស្ត្រនៃ
សាកលវិទ្យាល័យខូឡឹមបៀ (Columbia) នាទីក្រុងញូយ៉កនិងសហការីរបស់
លោកបានរៀបចំចងក្រងឯកសារកត់ត្រារយៈពេលនៃការរាំងស្ងួត និងសំណើម
នៅក្នុងតំបន់នៃអាណាចក្រខ្មែរបូរាណ។

លោកបានប្រាប់វីអូអេផ្នែកខេមរភាសាថា ទោះបីជានៅពេលនេះមិនទាន់មាន
អ្នកណាដឹងអំពីតួនាទីច្បាស់លាស់នៃអាកាសធាតុ អាកាសធាតុអាចជាកត្តាដ៏
អាក្រក់មួយ។លោកប្រិនដិនមានប្រសាសន៍ថា៖

«មានភស្តុតាងជាច្រើន នៅក្នុងឯកសាររបស់យើង ឬនៅក្នុងឯកសារដទៃទៀត
ដែលភាពរាំងស្ងួតមិនតែងតែធ្វើឲ្យមានការដួលរលំទេ ប៉ុន្តែអ្វីដែលភាពរាំងស្ងួត
ពិតជាបង្កនោះគឺថា ប្រសិនបើអ្នកមានភាពរាំងស្ងួតជានិរន្ត វាពិតជាដាក់ទម្ងន់
ទៅលើសង្គមនៅពេលដែលកំពុងទទួលរងផលប៉ះពាល់ពីកត្តាដទៃទៀត។យើង
ដឹងថា ការធ្លាក់ចុះសន្សឹមៗនៃអារ្យធម៌មានរយៈពេលវែង ។ គេមិនមើលថែទាំ
ប្រព័ន្ធទឹករបស់គេអស់ប្រហែលមួយសតវត្សរ៍។ គេមិនបានសង់សំណង់ថ្មី ប្រ-
ហែលយ៉ាងហោចណាស់មួយសតវត្សរ៍ ហើយមានកត្តាជាច្រើន ដូចជាកត្តា
នយោបាយ និងសេដ្ឋកិច្ច ហើយការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង
មានភាពកាន់តែខ្លាំងឡើង»។

ការស្រាវជ្រាវអំពីរង្វង់សាច់ឈើដោយបណ្ឌិតបាក់លី និងសហការីរបស់លោក
បង្ហាញថា មានភាពរាំងស្ងួតដ៏ធំមួយនៅពាក់កណ្តាលសតវត្សរ៍១៣០០ ។ ភាព
រាំងស្ងួតនេះមានរយៈពេល៣ទសវត្សរ៍។បន្ទាប់មកមានសំណើមខ្លាំង រួចត្រឡប់
ទៅជារាំងស្ងួតយ៉ាងខ្លាំងនៅដើមសតវត្សរ៍ឆ្នាំ១៤០០ ។ យើងអាចប៉ាន់ស្មានថា
ភាពរាំងស្ងួត និង ទឹកជំនន់ទាំងនេះគឺជាមហន្តរាយផ្ទួនៗគ្នា នៅពេលដែលទឹក
ជំនន់បំផ្លាញសំណង់ដែលការបំផ្លាញទាំងនេះត្រូវបានបង្ហាញក្នុងឯកសារបូរាណ
វត្ថុវិទ្យា។ បន្ទាប់មកមានភាពរាំងស្ងួតម្តងទៀត ក្នុងឆ្នាំ១៤០៣ ឬ១៤០៥ ។ ភាព
រាំងស្ងួតនេះមានរយៈពេលមួយទសវត្សរ៍ ។ ភាពរាំងស្ងួតនេះមានភាពខ្លាំងជាង
ភាពរាំងស្ងួតមុន ដោយគ្មានសំណើមទាល់តែសោះ។

បណ្ឌិតបាក់លីមានប្រសាសន៍ថា លោក និងសហការីរបស់លោកមានការប្រ-
យ័ត្នប្រយែងដោយមិនហាននិយាយថា ភាពរាំងស្ងួតនិងសំណើមជាមូលហេតុ
ដែលធ្វើឲ្យអារ្យធម៌អង្គរធ្លាក់ចុះនោះទេ ប៉ុន្តែលោកចង្អុលបង្ហាញថា ការធ្លាក់
ចុះនៃសម័យអង្គរកើតចំពេលដែលមានភាពរាំងស្ងួត និងសំណើមខ្លាំងនេះ ។

បណ្ឌិតបាក់លី មានប្រសាសន៍ថា ការស្រាវជ្រាវបូរាណវត្ថុវិទ្យាសើ្ទរតែទាំងអស់
ត្រូវបានធ្វើឡើងនៅលើដី ពីព្រោះវាមានវត្ថុគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា
មុខព្រះព្រហ្មនៅប្រាសាទបាយ័ន ឬ ប្រាសាទទាំងឡាយនៅអង្គរវត្ត ដែលមាន
ភាពអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ ។ ប៉ុន្តែការស្រាវជ្រាវនៅក្នុងព្រៃ និងក្រោម
ដីមិនទាន់ត្រូវបានធ្វើនៅឡើយគឺមិនទាន់ដល់កម្រិតដែលគួរត្រូវធ្វើនៅឡើយ។
លោកមានប្រសាសន៍ថា ទោះបីជាគ្មានភស្តុតាងច្បាស់លាស់ដែលថា ភាពរាំង
ស្ងូតអាចនាំឲ្យមានជំងឺដង្កាត់ក៏ដោយ ក៏លោកមានប្រសាសន៍ថា វាជាអ្វីដែល
គួរត្រូវបានសិក្សាស្រាវជ្រាវដែរ។ បណ្ឌិតបាក់លីបន្តទៀតថា៖

«សំណួរខ្ញុំគឺថា ប្រសិនបើអ្នកមានភាពរាំងស្ងួតគួរឲ្យកត់សម្គាល់ ហើយយើង
ដឹងតាមរយៈឯកសារកត់ត្រាអំពីប្រវត្តិសាស្រ្ត ដូចជាព្រះរាជាណាចក្រឡាណា
ពង្សាវតារអាយុធ្យាដែលថា មានការឆ្លងរាលដាលជំងឺមួយរយៈ ហើយកត្តាជំងឺ
ជួនកាលអាចទាក់ទងនឹងអាកាសធាតុ ។ ដូច្នេះប្រសិនបើអ្នកមានប្រជាពលរដ្ឋ
ច្រើនក្នុងផ្នែកមួយនៃទីក្រុង យើងអាចប៉ាន់ស្មានបានថា នឹងមានការរាលដាល
ជំងឺ ដូចជាជំងឺអុតតូច ដែលមានពាក់ព័ន្ធនឹងភាពរាំងស្ងួត។ វាពិតជាគ្មានភស្តុ-
តាងទេនាពេលនេះ ប៉ុន្តែគឺជាអ្វីដែលគួរឲ្យចាប់អារម្មណ៍នឹងធ្វើការស្រាវជ្រាវឲ្យ
បានលម្អិត” ។

មូលហេតុនៃការធ្លាក់ចុះនៃអារ្យធម៌អង្គរគឺជាប្រធានបទនៃការជជែកពិភាក្សាជា
ច្រើន ថាតើវាពិតជាដួលរលំ ឬ ក៏ចាកចេញពីអង្គរដោយសារមូលហេតុផ្សេងៗ
ដូចជា ការគេចចេញពីការវាយប្រហារដោយកងទ័ពសៀមនៃក្រុងអាយុធ្យា ឬក៏
ទំនាស់ផ្ទៃក្នុង ឬក៏ការប្តូរសាសនាជាដើម ។ កត្តាទាំងនេះត្រូវបានពិភាក្សា ប៉ុន្តែ
មិនមានអ្នកណាម្នាក់ចាត់ទុកកត្តាអាកាសធាតុថា ជាកត្តាមួយក្នុងចំណោមកត្តា
ដែលនាំឲ្យមានការធ្លាក់ចុះនៃរាជធានីអង្គរទេ។ការផ្លាស់ប្តូរពាណិជ្ជកម្មទៅកន្លែង
ដែលជិតនឹងតំបន់ឆ្នេរសមុទ្រ និងមានឱកាសចាកចេញឆ្ងាយពីទីក្រុងអាយុធ្យា ហើយអាចធ្វើជំនួញបានប្រសើរជាមួយនឹងចិន។ មិនមានទិន្នន័យគ្រប់គ្រាន់ក្នុង
ការឆ្លើយនឹងសំណួរមួយចំនួនឲ្យបានល្អិតល្អន់តាមតម្រូវការយើងទេ ។

ប្រវត្តិវិទូនិងបូរាណវត្ថុវិទូកម្ពុជាដែលវីអូអេផ្នែកខេមរភាសាបានជួបសម្ភាសតាម
ទូរស័ព្ទ ឲ្យដឹងថា លទ្ធផលនៃការស្រាវជ្រាវនេះអាចទទួលយកបានខ្លះដែរ ។

លោកសឺន ស៊ូប៊ែរ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង ជាបូរាណវត្ថុវិទូកម្ពុជាមួយ
រូបមានប្រសាសន៍ថា ការស្រាវជ្រាវដែលដឹកនាំដោយបណ្ឌិតបាក់លីនេះ ពិតជា
កត្តាមួយនៅក្នុងចំណោមកត្តាទាំងឡាយដែលនាំឲ្យមានការធ្លាក់ចុះនៃអារ្យធម៌
អង្គរ ។

«កាលណាគេស្រាវជ្រាវ ជាពិសេស រឿងថ្មរឿងប្រវត្តិដីគេអាចរកឃើញមែន
ហើយ។ កាលណាវាមានទឹកជន់ មានរាំងស្ងូតយូរអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋ
កិច្ច ។ ដូចលោកបានជ្រាបស្រាប់ហើយ នៅក្នុងប្រវត្តិសាស្ត្រពួកជនជាតិជូវីស
ដែលមាននៅក្នុងគម្ពីររបស់គេ ក៏មាននិយាយនៅស្រុកអេហ្ស៊ីបជំនាន់ហ្នឹង ក៏
មានរឿងរាំងស្ងួតហ្នឹងដែរ ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន ជា
ពិសេសជនជាតិជូវីសហ្នឹង។ ម្ល៉ោះហើយវាអាចនាំផលអាក្រក់មកលើសង្គមខ្មែរ
ជំនាន់ហ្នឹង។ បាទ វាសំខាន់ដែរ ពីព្រោះអាចពន្យល់ថា ហេតុអ្វីបានជាអារិយ
ធម៌អង្គរធ្លាក់របៀបហ្នឹង ពីព្រោះពីមុនគេសន្និដ្ឋាន ប្រហែលជាមកពីសង្គ្រាម»។

បណ្ឌិតមីស៊ែល ត្រាណេ គឺជាបូរាណវត្ថុវិទូកម្ពុជា ដែលមានការស្រាវជ្រាវច្រើន
អំពីវត្ថុបូរាណ និងប្រាសាទខ្មែរ ។ លោកបានប្រាប់វីអូអេផ្នែកខេមរភាសាថា អា-
កាសធាតុគឺជាមូលហេតុតូចមួយក្នុងចំណោមមូលហេតុចំបងៗជាច្រើនទៀត។
លោកបានប្រៀបធៀបកត្តាអាកាសធាតុទៅនឹងដើមឈើតូចមួយ ហើយកត្តា
ផ្សេងៗទៀតគឺជាព្រៃ។

«កត្តាចម្បងគឺកត្តាមនុស្ស។ នៅទីនោះចំពោះខ្ញុំ កត្តាមនុស្សសំដៅទៅលើភាព
ឃោរឃៅ ព្រៃផ្សៃនៃសង្គ្រាម ។ ពេលសង្គ្រាមម្តងៗរវាងខ្មែរសៀម ទ័ពសៀម
គេមានកិត្យានុពលខ្លាំងជាង គឺ រមែងតែកម្ទេចបេះដូងជាតិយើង ព្រលឹងជាតិ
យើងដែលជាហេតុនាំឲ្យហេដ្ឋារចនាសម្ព័ន្ធជាតិយើងដ៏រឹងមាំនាសម័យមហានគរ
ត្រូវខ្ទេចខ្ទាំរលាយសាបសូន្យទាំងអស់។ ដូច្នេះខ្ញុំជឿថា អ្វីដែលលោកសាស្ត្រា
ចារ្យមានប្រសាសន៍ថា ខ្ញុំមិនជំទាស់ទេ។ ខ្ញុំជឿថា ជាកត្តាតូចមួយដែលជាដើម
ឈើទេ ឯព្រៃគឺកត្តាមនុស្ស កត្តានយោបាយ កត្តាមហិច្ឆតារបស់មនុស្ស ។ អ្វី
ដែលខ្ញុំនិយាយខ្ញុំបានពិចារណាស៊ីជម្រៅ។ ខ្ញុំបាទស្រាវជ្រាវ៣៥ ឆ្នាំ ហើយមិន
មែនដប់ម្ភៃឆ្នាំទេ ។ យើងមិនអាចបដិសេធបានទេ គឺមានកត្តាជាច្រើន ការដូរ
សាសនាផងក៏មិនដឹង ។ ហើយកត្តាឈ្លោះគ្នារវាងព្រះមហាក្សត្រគឺជារឿងមួយ
ទៀតដែរ ។ យើងឈ្លោះគ្នា យើងខ្សោយ សាសន៍គេវ៉ៃយើង គេបំបែកយើង»។

ដូចបណ្ឌិតមីស៊ែលត្រាណេដែរ បណ្ឌិតរស់ ចន្ត្រាបុត្រ ប្រវត្តិវិទូកម្ពុជាល្បីឈ្មោះ
មួយរួបនិងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជាបានប្រាប់វីអូអេផ្នែកខេមរភាសា
ថា អាកាសធាតុគឺជាកត្តារួមផ្សំតូចមួយ ដែលបណ្តាលឲ្យដួលរលំអាណាចក្រ
អង្គរ ។

«អ្វីដែលអ្នកស្រាវជ្រាវអាមេរិកាំង មានប្រសាសន៍នេះគឺជាកត្តាតូចមួយ ប៉ុន្តែបើ
យើងនិយាយអំពីកត្តាដែលធ្វើឲ្យប្រវត្តិសាស្ត្រខ្មែរ ជាពិសេសប្រវត្តិរបស់មហា
នគរយើងហ្នឹងចុះអន់ខ្សោយនោះ គឺ មានកត្តាច្រើន កត្តាទីមួយគឺកត្តាពីក្រៅ។
យើងឃើញមានពួកថៃ វៀតណាម យួន ដែលមកដណ្តើម លួចប្លន់យកទឹកដី
កម្ពុជាឬចក្រភពរបស់ខ្មែរ។ ដូច្នេះនេះជាបញ្ហាមួយ បើតាមទស្សនៈខ្ញុំ ជាកត្តាធំ
ដែលធ្វើឲ្យសម័យអង្គរដែលក្រោយរបបព្រះបាទជ័យវរ្ម័នទី៧ហ្នឹងមានការទន់
ខ្សោយ»។

បណ្ឌិតរស់ ចន្ត្រាបុត្របានមានប្រសាសន៍ថា ការឈ្លានពានពីបរទេស គឺជាកត្តា
ចម្បង។លោកថ្លែងថា ការពង្រីកទឹកដីរបស់អាណាចក្រម៉ុងហ្គោលនៃចិងិសខាន់
(Genghis Khan) គឺជាចរន្តមួយក្នុងតំបន់ ដែលនាំមានការធ្លាក់ចុះនៃអារ្យធម៌
អង្គរ។ ការវាតពង្រីកទឹកដីរបស់ជនជាតិម៉ុងហ្គោលចូលទៅក្នុងប្រទេសចិនបាន
រុញច្រានក្រុមអន្តោប្រវេសន៍បីក្រុម ដែលរួមមានថៃ និង វៀតណាម ចាកចេញ
ពីប្រទេសចិន ដោយមួយក្រុមចុះទៅប្រទេសភូមា មួយក្រុមទៅភាគខាងជើង
អាណាចក្រខ្មែរ និងមួយក្រុមទៀតចុះមកនៅតំបន់តុងកឹង ភាគខាងជើងនៃប្រ-
ទេសវៀតណាមសព្វថ្ងៃ។ការឈ្លានពាននៃក្រុមអន្តោប្រវេសន៍ទាំងនេះគឺជាការ
គាបសង្កត់ផ្នែកនយោបាយដ៏ធំបំផុត ទៅលើអាណាចក្រខ្មែរ និង ជាមូលហេតុ
ចម្បងដែលនាំឲ្យអង្គរធ្លាក់ចុះ ។ក្ នុងខណៈដែលអ្នកសិក្សាស្រាវជ្រាវជាច្រើន
យល់ថា កត្តាសង្គម សេដ្ឋកិច្ច នយោបាយ ភូមិសាស្ត្រ ជាពិសេសជម្លោះជាមួយ
នឹងព្រះជាណាចក្រសៀម គឺជាមូលហេតុចម្បងដែលនាំឲ្យអារ្យធម៌អង្គរធ្លាក់ចុះ
កត្តាអាកាសធាតុមិនត្រូវបានយកមកពិភាក្សាអំពីមូលហេតុនៃការធ្លាក់ចុះនេះ
ទេ រហូតដល់មានការយកឃើញថ្មីដោយបណ្ឌិតប្រិនដឹន បាក់លីនិងសហសេវិក
របស់លោក៕

XS
SM
MD
LG