<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមអ្នកជំនាញខាងធនធានរ៉ែអន្តរជាតិបានជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសកម្ពុជា
ចូលជាសមាជិកនៃអង្គការគំនិតផ្តួចផ្តើមតម្លាភាពឧស្សាហកម្ម និស្សារណកម្ម
(EITI)ដោយពួកគេលើកឡើងថា ការចូលជាសមាជិកនៃ EITI អាចជួយឲ្យប្រ-
ទេសដ៏ក្រីក្រមួយនេះគេចផុតពីបណ្តាសារធនធានដែលបណ្តាលមកពីអំពើពុក
រលួយដ៏រីករាលដាល។
អង្គការគំនិតផ្តួចផ្តើមតម្លាភាពឧស្សាហកម្ម និស្សារណកម្ម EITIគឺជាស្ថាប័នឯក
រាជ្យលំដាប់អន្តរជាតិដែលធ្វើការដើម្បីជួយប្រទេសនានាដែលមានសក្តានុពល
ធនធានរ៉ែប្រេង ឧស្ម័ន និងរ៉ែលោហៈក្នុងការគ្រប់គ្រងចំណូលពីការធ្វើអាជីវកម្ម
រ៉ែឲ្យមានតម្លាភាព និងប្រសិទ្ធិភាព។អង្គការនេះបានបង្កើតឡើងនៅឆ្នាំ២០០២ ហើយរហូតមកដល់ពេលនេះមានប្រទេសជាង៣០មកពីទ្វីបអាស៊ី អឺរ៉ុប ហើយ
និងអាហ្វ្រិកបានចូលជាសមាជិក។
លោកស្រី រ៉ាហ៊ីកា សារិន អ្នកសម្របសម្រួលអន្តរជាតិនៃសម្ព័ន្ធអង្គការសង្គម
ស៊ីវិលសកល Publish What You Pay នៃប្រទេសអង់គ្លេស ដែលធ្វើយុទ្ធនា
ការដើម្បីតម្លាភាពក្នុងការគ្រប់គ្រងចំណាយនិងចំណូលបានពីធនធានធម្មជាតិ
និងជាសមាជិកក្រុមប្រឹក្សានៃអង្គការEITIដែរនោះបាននិយាយក្នុងបទសម្ភាសន៍
ជាមួយVOAថា វាចំាបាច់ណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការចូលជាសមាជិក
EITIនាពេលឥឡូវនេះដើម្បីធានាដល់ការប្រើប្រាស់ធនធានរ៉ែសម្រាប់អភិវឌ្ឍន៍
ប្រទេស។
«ឥឡូវនេះជាពេលដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងការចូលជាសមាជិកអង្គ
ការEITI និងរៀបចំខ្លួនដើម្បីអនាគតនៃប្រាក់ចំណូលដែលនឹងហូរចូលពីធនធាន
រ៉ែ ព្រោះថា វានឹងពិបាកខ្លំាងណាស់ក្នុងការចូលជាសមាជិក EITIនៅពេលដែល
សកម្មភាពធ្វើអាជីវកម្មធនធានរ៉ែកើតមាន ហើយប្រាក់ចំណូលជាច្រើនបានហូរ
ចូលនោះ។ ដូច្នេះការសម្រេចិត្តចូលជាសមាជិក EITIនាពេលនេះ គឺជាភាពវ័យ
ឆ្លាត ហើយវាជាគន្លឹះមួយដ៏សំខាន់សម្រាប់ជួយប្រទេសកម្ពុជាក្នុងការដឹងយ៉ាង
ច្បាស់ពីប្រភពធនធានហិរញ្ញវត្ថុទំាងនោះដើម្បីធានាថា ចំណូលនោះប្រើប្រាស់
បានត្រឹមត្រូវសម្រាប់ការអភិវឌ្ឍប្រទេស»។
ការទទូចជាលើកដំបូងរបស់អ្នកជំនាញអន្តរជាតិនេះធ្វើឡើងក្នុងពេលដែលអ្នក
ជំនាញខាងធនធានរ៉ែមកពីប្រទេសចំនួន១៥ បានជួបពិភាក្សាគ្នា រយៈពេល៣
ថ្ងៃ ចាប់តំាងពីថ្ងៃអង្គារមក នៅទីក្រុងភ្នំពេញ ។ នេះជាជំនួបដើម្បីពិភាក្សា និង
ស្វែងរកវិធីសាស្ត្រគ្រប់គ្រងចំណូលពីធនធានឲ្យមានតម្លាភាព ហើយការទទូច
នេះក៏ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជារំពឹងថា នឹងអាចចាប់ផ្តើមធ្វើអាជីវ
កម្មរ៉ែរាវ គឺប្រេង និងឧស្ម័ននៅឆ្នាំ២០១២ ខណៈដែលការធ្វើអាជីវកម្មរ៉ែរឹង ដូច
ជារ៉ែមាស រ៉ែប្រាក់ និងរ៉ែដែក ជាដើម អាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៥ខាងមុខ។ រ៉ែទំាងពីរប្រភេទនេះត្រូវគេប៉ាន់ប្រមាណថា នឹងអាចផ្តល់ចំណូលច្រើនសន្ធឹក
សន្ធាប់ដល់ប្រទេសកម្ពុជា។ ជាក់ស្តែងមូលនិធិរូបិយវត្ថុអន្តរជាតិធ្លាប់បានវាយ
តម្លៃថា កម្ពុជាអាចទទួលបានចំណូលពីប្រទេសជាង១៧០លានដុល្លារនៅក្នុង
អំឡុងនៃការចាប់ផ្តើមធ្វើអាជីវកម្មបូមយកប្រេងដំបូង ហើយចំនួនទឹកប្រាក់នេះ
អាចកើនដល់ ១,៧ពាន់លានដុល្លារនៅឆ្នាំ២០២១។
ក៏ប៉ុន្តែក្រុមអ្នកជំនាញបារម្ភថា ចំណូលដ៏សន្ធឹកសន្ធាប់ពីធនធានរ៉ែទំាងនេះអាច
ហូរចាក់ចូលទៅក្នុងប្រព័ន្ធអំពើពុករលួយដែលចាក់ឫសយ៉ាងមាំនៅក្នុងសង្គម
កម្ពុជា។
របាយការណ៍ពុករលួយប្រចំាឆ្នាំ២០០៩របស់អង្គការតម្លាភាពអន្តរជាតិ Tran-
sparency Internationalបានដាក់ពិន្ទុ២ដល់ប្រទេសកម្ពុជា ដែលមានន័យថា
កម្ពុជាជាប្រទេសដែលមានអំពើពុករលួយខ្លំាងបំផុតមួយ។ ហើយបើទោះបីជា
ច្បាប់អំពើពុករលួយនឹងត្រូវដាក់ឲ្យប្រើប្រាស់នាពេលខាងមុខក៏ដោយ ក៏ប្រសិទ្ធិ
ភាពនៃការអនុវត្តច្បាប់នេះហាក់ដូចជាស្ថិតក្នុងមន្ទិលសង្ស័យ ស្របពេលមាន
ការរិះគន់ថា ច្បាប់នេះនៅមានលក្ខណៈទន់ខ្សោយ។
លោកហ្វាប៊ី ទូមីវ៉ា នាយកប្រតិបត្តិនៃវិទ្យាសា្ថនដើម្បីកែទម្រង់សេវាកម្មចាំបាច់
នៃប្រទេសឥណ្ឌូនេស៊ីដែលគំាទ្រអង្គការសង្គមស៊ីវិលក្នុងការជំរុញឲ្យរដ្ឋាភិបាល
នានាចូលជាសមាជិកនៃអង្គការគំនិតផ្តួចផ្តើមតម្លាភាពឧស្សាហកម្ម និស្សារណ
កម្មEITIបាននិយាយថា សមាជិកភាពរបស់កម្ពុជានៅក្នុងEITIអាចជួយប្រទេស
នេះទប់ស្កាត់ការរាតត្បាតនៃអំពើពុករលួយនៅក្នុងវិស័យធនធានរ៉ែ ហើយអាច
ទាក់ទាញបាននូវអ្នកវិនិយោគធំៗឲ្យបោះទុនវិនិយោគក្នុងវិស័យនេះ។
«អនុវត្តនូវគោលការណ៍EITI អាចជួយឲ្យប្រទេសមួយគេចផុតពីបណ្តាសារធន
ធាន។ ចំណែកកម្ពុជាក៏ត្រូវតែធ្វើបែបនេះដើម្បីគេផុតពីបណ្តាសារដែរ។ ដូច្នេះ
EITIអាចជួយកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការទាក់ទាញ
ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និស្សារណកម្ម ព្រោះថា អ្នកវិនិយោគនឹង
គិតថា ហានិភ័យក្នុងការធ្វើវិនិយោគស្ថិតក្នុងកម្រិតទាប ត្បិតអំពើពុករលួយត្រូវ
កាត់បន្ថយ និងនាំឲ្យមកនូវតម្លាភាពក្នុងការគ្រប់គ្រងចំណូល»។
សូមបញ្ជាក់ថា ដើម្បីចូលជាសមាជិកនៃEITI ប្រទេសដែលមានសក្តានុពលធន
ធានរ៉ែ ត្រូវតែមានការផ្សព្វផ្សាយជាទៀងទាត់និងជាសាធារណៈនូវរាល់ព័ត៌មាន
ពាក់ព័ន្ធនឹងការចំណាយផ្សេងៗរបស់ក្រុមហ៊ុនទៅដល់រដ្ឋាភិបាល ធ្វើសវនកម្ម
លើការចំណាយ និងចំណូលដោយសវនករឯករាជ្យ។ ម្យ៉ាងទៀត ត្រូវតែមាន
ការសហការគ្នារវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិលហើយ និងក្រុមហ៊ុនដើម្បី
ត្រួតពិនិត្យ រួមទំាងវាយតម្លៃពីដំណើរការវិនិយោគ និង រៀបចំផែនការការងារ
អំពីនិរន្តរភាព ហិរញ្ញវត្ថុ និងការវាយតម្លៃពីបញ្ហាប្រឈមជាដើម។ ប្រទេសជាសមាជិកនឹងទទួលបានផលចំណេញជាច្រើនដូចជា ការមានបរិយា
កាសវិនិយោគដ៏ប្រសើរ ធានាបាននូវនិរន្តរភាពសេដ្ឋកិច្ច និងនយោបាយ និង ការពារទំនាស់ផលប្រយោជន៍ពីចំណូលបានពីធនធានរ៉ែ។
តួយ៉ាងដូចជាប្រទេសទីម័រលេសតេដែលទើបផ្តាច់ខ្លួនចេញពីប្រទេសឥណ្ឌូនេស៊ី
ជាដើម។ ៨០%នៃដំណើរការសេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនត្រឹមតែ
ជាង១លាននាក់នេះ ត្រូវពឹងផ្អែកទំាងស្រុងលើចំណូលពីធនធានប្រេង។
លោកមឺរីស៊ីអូអាការ៉ា នាយកនៃវិទ្យាស្ថាន លូតាហាម៉ូទូក ដែលធ្វើការដើម្បីការ
ស្រាវជ្រាវនិងផ្សព្វផ្សាយជំរុញឲ្យមានតម្លាភាពចំណូលធនធាននៃប្រទេសទីម័រ
លេសតេ បាននិយាយក្នុងបទសម្ភាសន៍ជាមួយVOA ថា ទីម័រលេសតេ បានធ្វើ
ការបូមប្រេងចំនួន១សែនធុងឬស្មើនឹងជិត១៦លានលីត្រក្នុងមួយថ្ងៃដែលអាច
ផ្តល់ចំណូលសរុបប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែលោក មឺរីស៊ីអូ
អាការ៉ា និយាយថា ដោយសារមិនមានការគ្រប់គ្រងត្រឹមត្រូវ ៣០%នៃចំណូល
សរុបបានបាត់បង់ចូលទៅក្នុងអំពើពុករលួយ ដែលធ្វើឲ្យប្រទេសនេះខាតបង់
ប្រាក់យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍ប្រទេស និងបរាជ័យក្នុងការទាក់ទាញអ្នក
វិនិយោគ។ ប៉ុន្តែចាប់តំាងពីឆ្នាំ២០០៨ បន្ទាប់ពីទីម័រលេសតេ បានចូលជាសមា
ជិកនៃអង្គការ EITI ការធ្វើអាជីវកម្មនៅប្រទេសនេះមានភាពប្រសើរឡើង។
«មុនពេលចូលជាសមាជិកអង្គការ EITI យើងមិនបានទទួលព័ត៌មានណាមួយ
ពីរដ្ឋាភិបាល និងក្រុមហ៊ុនឡើយ។យើងមិនអាចក្តាប់បាននូវប្រាក់ចំណូលនោះ
ទេ ម្ល៉ោះហើយ៣០%នៃប្រាក់ចំណូលត្រូវបាត់បង់។ ប៉ុន្តែបន្ទាប់ពីយើងចូលជា
សមាជិក EITI យើងអាចគ្រប់គ្រងបានប្រាក់ចំណូលគ្រប់យ៉ាងដែលបានមកពី
វិស័យប្រេង និង ឧស្ម័ន។ ចំណែកឯចំនួនក្រុមហ៊ុនវិនិយោគវិញពីមុនមានតែ១
ប៉ុណ្ណោះ តែពេលនេះក្រុមហ៊ុនធំៗបានកើនដល់១០ និងមានការសហការវិនិ-
យោគពីក្រុមហ៊ុនតូចៗចំនួយ១៥០ផ្សេងទៀត»។
ដោយមើលឃើញពីអត្ថប្រយោជន៍ដូចគ្នានេះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រ-
ទេសមានសក្តានុពលធនធានប្រេងដ៏ធំបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏កំពុង
ដាក់ពាក្យស្នើសុំធ្វើជាសមាជិករបស់អង្គការ EITI ដែរ។
លោកម៉ូហាមេដ ហ៊ូសេន អនុរដ្ឋមន្ត្រីសម្របសម្រួលនៃក្រសួងកិច្ចការសេដ្ឋកិច្ច
ដើម្បីថាមពលនិងធនធានរ៉ែ និងព្រៃឈើនៃប្រទេសឥណ្ឌូនេស៊ីបាននិយាយថា
បច្ចុប្បន្ន ប្រទេសរបស់លោកបានបូមប្រេងមួយថ្ងៃ ៩៦.៥000ធុងក្នុងមួយថ្ងៃ
ដែលអាចផ្តល់ចំណូលប្រមាណ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែលោក
ហ៊ូសេននិយាយថា អំពើពុករលួយគ្រប់ជាន់ថ្នាក់បានធ្វើឲ្យចំណូលបានពីប្រេង
និងឧស្ម័ន មិនស៊ីគ្នានឹងបរិមាណប្រេងដែលបូម ហើយចំណូលដែលទទួលបាន
ក៏មិនបានបម្រើផលប្រយោជន៍ដល់ប្រជាជនឥណ្ឌូនេស៊ីច្រើននោះដែរ។
«យើងបានផលិតប្រេង និងធនធានរ៉ែរឹងអស់ពេលជាង២០ឆ្នាំមកហើយ នៅទី
បំផុតនាពេលនេះផលិតផលធនធានរបស់យើងបានធ្លាក់ចុះពាក់កណ្តាល ប៉ុន្តែ
យើងមិនបានទទួលផលចំណេញអ្វីនោះទេ។ នេះជាកំហុសរបស់ យើងពីព្រោះ
យើងមិនបានគ្រប់គ្រងចំណូលនោះឲ្យបានត្រឹមត្រូវឡើយ ខណៈដែលអំពើពុក
រលួយបានរាតត្បាតក្នុងគ្រប់វិស័យ។ ដូច្នេះយើងគិតថា អង្គការ EITIគឺជាគន្លឹះ
មួយ ដែលអាចជួយយើងក្នុងការទាក់ទាញវិនិយោគច្រើនថែមទៀតឲ្យមកវិនិ-
យោគនៅឥណ្ឌូនេស៊ី ហើយយើងអាចរៀនពីរបៀបគ្រប់គ្រងចំណូលនេះ»។
លោកម៉ូហាមេដ ហ៊ូសេនបន្ថែមថា ដោយរៀនសូត្រតាមប្រទេសឥណ្ឌូនេស៊ី ប្រ
ទេសកម្ពុជាគួរតែខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីចូលជាសមាជិកនៃអង្គ
ការ EITI។
លោក ជាម យៀប ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ និង ធនាគារនៃរដ្ឋសភា
កម្ពុជាក៏បានទទូលស្គាល់ថា សមាជិកភាពនៃ EITI នឹងផ្តល់ប្រយោជន៌សម្រាប់
កម្ពុជាដែរ ហើយលោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការ
ចូលជាសមាជិកនៃEITI ប៉ុន្តែលោកមិនទាន់ប្រាកដនៅឡើយថា កម្ពុជានឹងស្នើ
សុំចូលជាសមាជិក EITIនៅពេលណាទេ ព្រោះកម្ពុជានៅមានកិច្ចការផ្ទៃក្នុងជា
ច្រើនត្រូវពង្រឹងមុននឹងអាចចូលជាសមាជិកបាន។
«ប្រការសំខាន់យើងត្រូវមានច្បាប់គ្រប់គ្រងប្រេងឥន្ធនៈ ច្បាប់យកពន្ធដាលើការ
ធ្វើអាជីវកម្មប្រេងឥន្ធនៈច្បាប់យកពន្ធដាលើប្រាក់ចំណេញ បណ្តុះបណ្តាលធន
ធានមនុស្ស ហើយយើងរៀបចំនូវកិច្ចសន្យាហ្នឹងឲ្យបានច្បាស់លាស់ ហើយធ្វើ
យ៉ាងម៉េចកុំឲ្យវិនិយោគគិនហ្នឹងអាចបំបាត់យើងបាន ហើយមន្ត្រីរាជការចំាបាច់
ត្រូវស្មោះត្រង់នឹងរដ្ឋ។ ចំាយើងផ្សាំខ្លួនយើងឲ្យមានគ្រប់គ្រាន់ហើយ យើងនឹង
អាចចូលជាសមាជិកនៅពេលក្រោយ»។
លោកផាន់ ផល្លា អគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានជួយ
បន្ថែមថា បើទោះជាកម្ពុជាមិនទាន់សម្រេចថា គួរចូលជាសមាជិក EITI នៅ
ពេលណា ប៉ុន្តែកម្ពុជាបានអនុវត្តតាមគោលការណ៍មួយចំនួនរបស់ EITI ដូចជា
ការធ្វើឲ្យមានតម្លាភាព និងគណនេយ្យភាពនូវចំណូលបានពីធនធានរ៉ែ បង្កើត
ច្បាប់ពន្ធដាលើប្រេងឥន្ធនៈនិងការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង
ចំណូលពីធនធានរ៉ែជាដើម។
បើទោះជាយ៉ាងនេះក្តី លោកប្រាយអ៊ិន ឡន់ នាយកប្រចាំតំបន់នៃអង្គការអុក
ស្វាមអាមេរិកបាននិយាយថា កម្ពុជានៅទន់ខ្សោយនៅឡើយក្នុងវិស័យឧស្សា-
ហកម្ម និស្សារណកម្មនេះ ជាពិសេសគឺបញ្ហាច្បាប់ គតិយុត្តិ គឺការប្តេជ្ញាចិត្តធ្វើ
ការរួមគ្នារវាងរដ្ឋាភិបាល សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ហើយបច្ចុប្បន្ននេះ
អង្គការរបស់លោកកំពុងជួយរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ប្រព័ន្ធច្បាប់មួយ
ចំនួន និងពង្រឹងទំនាក់ទំនងរវាងស្ថាប័នទំាង៣ឲ្យមានការសហការគ្នា៕