ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សាអំពីប្រព័ន្ធស្រោចស្រប់ ភាពរាំងស្ងួតសម័យអង្គរ


ការសិក្សាអំពីប្រព័ន្ធស្រោចស្រប់ ភាពរាំងស្ងួតសម័យអង្គរ
ការសិក្សាអំពីប្រព័ន្ធស្រោចស្រប់ ភាពរាំងស្ងួតសម័យអង្គរ

ប្រែសម្រួលដោយ ឈឹម សុមេធ វីអូអេខ្មែរ

លោក Brendan Buckley អ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យColumbia
ដែលដឹកនាំការសិក្សាស្រាវជ្រាវនេះ និយាយថា ក្នុងពិភពលោកបូរាណគេបាន
ស្គាល់អង្គរដោយសារប្រព័ន្ធទឹកដ៏ជឿនលឿននៃក្រុងនេះ។

«ដោយគ្មានសង្ស័យទ្បើយថា អង្គរជាអរិយធ៌មខ្ពង់ខ្ពស់ជាងគេក្នុងផ្នែកនោះនៃ
ពិភពលោក ។ ក្រុងនេះជាមជ្ឈមណ្ឌលនៃភពចក្រវាទ្បរបស់ពួកគេ ហើយគេ
បានហៅក្រុងអង្គរថាជា«ក្រុងមានផ្លូវទឹកច្រើន» ពីព្រោះក្រុងនេះមានបារាយណ៍
ធំៗដែលជាកន្លែងទុកទឹកធំៗ មានព្រែកជីកនិងផ្លូវទឹកប្រទាក់គ្នាដែលគ្មានអ្វីប្រ-
ដូចបានទេក្នុងពិភពលោកបូរាណនាផ្នែកនោះនៃពិភពលោក»។

លោក Buckley មិនមែនជាអ្នកបូរាណវិទ្យាទេ។ លោកសិក្សាអំពីរង្វង់សាច់ឈើ
ដែលកត់សម្គាល់ប្រវត្តិនៃការលូតលាស់របស់ដើមឈើដែលអាចមានអាយុរាប់
រយឆ្នាំ ឬចាស់ជាងនេះទៅទៀត។ រង្វង់ថ្មីមួយមានបន្ថែមជារៀងរាល់ឆ្នាំ ហើយ
រង្វង់ក្រាស់ៗតំណាងដូចជាគណនេយ្យសន្សំប្រាក់មួយបែបនៅពេលដែលដើម
ឈើនេះប្រមូលសារធាតុ ធ្វើឱ្យលូតលាស់ច្រើនជាងវាអាចប្រើប្រាស់ ។ រង្វង់
ស្តើងៗបង្ហាញថា ដើមឈើនេះសឹងតែនៅរស់មិនកើត ដូចជាក្នុងឆ្នាំរាំងស្ងួតជា
ដើម។

ដោយប្រើប្រាស់សំណាកពីទ្វីបអាស៊ីអាគ្នេយ៍ លោកBuckleyនិងពួកសហសេ-
វិករបស់លោក បានឃើញលំនាំនេះក្នុងរង្វង់សាច់ឈើកាលពីប៉ុន្មានឆ្នាំមុននេះ
នៅពេលដែលលោកអាចបញ្ជាក់ថា រង្វង់ទាំងនេះមានការទាក់ទងជាមួយព័ត៌
មានឯទៀតៗ ស្តីពីធាតុអាកាសជាប្រវត្តិសាស្ត្រ ។ សំណាករង្វង់សាច់ឈើថ្មីៗ

បំផុតរបស់លោកមកពីដើមស្រល់ម្យ៉ាងនៅផ្នែកខាងត្បូងនៃប្រទេសវៀតណាម
អាចឱ្យលោកកត់ត្រាអំពីធាតុអាកាសក្នុងរយៈពេលពីមុនយូរមកហើយ។

«យើងដឹងថា យើងមានដើមឈើដែលមានអាយុជាង១ពាន់ឆ្នាំ ហើយយើងចាប់
ផ្តើមឃើញរយៈពេលដ៏យូរនៃការរាំងស្ងួតដែលបានកើតមានទ្បើងនៅជិតពេល
នោះ ហើយនៅពេលដែលខ្ញុំចាប់ផ្តើមយកចិត្តទុកដាក់ជាងមុនអំពីប្រវត្តិសាស្ត្រ
អាស៊ីអាគ្នេយ៍ ខ្ញុំដឹងថា ពេលនោះគឺពេលនៃការរលំក្រុងអង្គរ»។

ក្រុមអ្នកស្រាវជ្រាវនេះបានប្រើប្រាស់អ្វីដែលគេហៅថា សំណាកស្នូលមកពីដើម
ឈើរាប់រយដើមនៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ ។ ដោយប្រើប្រាស់បំពង់តូចមួយ
ពួកគេបានចោះដើមឈើនោះ ហើយទាញយកសាច់ឈើរាងស៊ីទ្បាំងមួយមាន
ទំហំ៥ម.ម. ដែលបង្ហាញរង្វង់សាច់ឈើនីមួយៗ ចាប់ផ្តើមពីរង្វង់ថ្មីៗបំផុតនៅ
ពីក្រោមសំបកឈើ។

ដោយប្រៀបធៀបរង្វង់សាច់ឈើពីដើមឈើនានាជាមួយទិន្នន័យប្រវត្តិសាស្ត្រ
ឯទៀតៗជាញឹកញយលោកអ្នកអាចសម្គាល់រង្វង់សាច់ឈើជាពិសេសណាមួយ
ជាមួយឆ្នាំពិតប្រាកដដែលរង្វង់សាច់ឈើនេះបានដុះ។

«យើងអាចប្រៀបផ្ទឹមរង្វង់សាច់ឈើមានកម្រាស់តូច ហើយនិងរង្វង់សាច់ឈើ
មានកម្រាស់ធំដើម្បីយើងអាចកត់សម្គាល់ឆ្នាំពិតប្រាកដនៃរង្វង់សាច់ឈើរបស់
ដើមឈើទាំងអស់។នៅក្នុងតំបន់ត្រូពិក ដើមឈើច្រើនបែបគ្មានរង្វង់ដែលយើង
អាចមើលឃើញទេ។ ដូច្នេះ ការរកឱ្យបានដើមឈើមួយ ដែលមុនដំបូងបង្អស់
មានរង្វង់ច្បាស់ៗដែលយើងអាចមើលឃើញ និងប្រៀបធៀបជាមួយគ្នា ហើយ
បន្ទាប់មកចងក្រងជាឯកសារវែងទាំងនេះ ជាការគួរឱ្យចាប់អារម្មណ៍»។

រង្វង់សាច់ឈើទាំងនេះប្រាប់ឱ្យដឹងអំពីការរាំងស្ងួតរាប់ទសវត្សរ៍ ដែលធ្វើឱ្យរីង
ប្រព័ន្ធទឹកដ៏ធំធេងរបស់ក្រុងអង្គរ ហើយបន្ទាប់មកមានរដូវមូសុងដែលបំផ្លាញ
“ក្រុងមានផ្លូវទឹកច្រើន”នេះ។

ក៏ប៉ុន្តែ ការប្រែប្រួលធាតុអាកាសមិនមែនជាកត្តាតែមួយគត់ដែលធ្វើឱ្យមានការ
ធ្លាក់ចុះនៃរាជធានីខ្មែរក្នុងរយៈពេលយូរនោះទេ។ លោកBuckleyបានដកស្រង់
ពាក្យសំដីសហអ្នកនិពន្ធរបស់លោកគឺលោក Daniel Penny ដែលបាននិយាយ
ថា ធាតុអាកាសជា“ដែកគោលចុងក្រោយបង្អស់ដែលបានត្រូវបោះនៅលើក្តារ
មឈូសមួយដែលគេបានចំណាយពេល២០០ឆ្នាំដើម្បីកសាង”ពីព្រោះក្រុងអង្គរ
និង ចក្រភពខ្មែរមានផលប៉ះទង្គិចដោយសារវិបត្តិនយោបាយ វិបត្តិសង្គម និង
វិបត្តិសេដ្ឋកិច្ច។

«ពេលវេលាបានប្រែប្រួល មានការប្រែប្រួលទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចមួយ ដែល
នាំឱ្យប្រជារាស្ត្រខ្មែរនៅសម័យនោះទៅរស់នៅជិតឆ្នេរសមុទ្រជាងមុនដើម្បីឱ្យ
ពួកគេអាចធ្វើពាណិជ្ជកម្មស្រួលជាងមុនជាមួយប្រទេសចិន ។ ខ្ញុំមានជំនឿថា
ការរាំងស្ងួតជាហេតុការណ៍មួយក្នុងបណ្តាហេតុការណ៍ជាច្រើន ដែលមានផល
ប៉ះពាល់ដល់ប្រជារាស្ត្រក្រុងអង្គរនៅសម័យនោះ។ ហើយការរាំងស្ងួតនោះប្រ-
ហែលផ្តល់សម្ទុះចុងក្រោយបង្អស់ ដែលសម្លាប់ប្រព័ន្ធកសិកម្មនេះ ដែលនៅ
ឆ្ងាយពីមាត់សមុទ្រ»។

ទស្សនៈនៃអរិយធម៌មួយដែលរលំដោយសារការប្រែប្រួលធាតុអាកាសមានខ្ទរ
នៅក្នុងពិភពលោកទំនើប ហើយលោក Brendan Buckley និយាយថា ការ
ស្រាវជ្រាវរបស់លោកអំពីទ្វីបអាស៊ីអាគ្នេយ៍ក្នុងសតវត្សរ៍ទី១៣មានមេរៀនខ្លះ
សម្រាប់យើងនៅពេលសព្វថ្ងៃនេះ។

«យើងប្រហែលមានសមត្ថភាពខាងការសម្របសម្រួលជាងពួកគេនៅសម័យ
នោះ។ ក៏ប៉ុន្តែ បញ្ហាមួយក្នុងបណ្តាបញ្ហាធំបំផុតរបស់យើងគឺប្រជារាស្ត្រជាច្រើន
នាក់ផ្អែកលើវិស័យកសិកម្មនៅនឹងកន្លែង ដូចជាប្រទេសឥណ្ឌា ឬទ្វីបអាស៊ីអា-
គ្នេយ៍។ ហើយវាជាការពិបាកណាស់ក្នុងការសម្របសម្រួលជាមួយប្រជារាស្ត្រ
យ៉ាងច្រើននេះដែលឋិតនៅក្នុងតំបន់មួយដែលទំនងមានបញ្ហាបែបទាំងនេះ។
ការណ៍មួយទៀតគឺការទ្បើងកម្រិតទឹកសមុទ្រ ដែលយើងបានឃើញភ័ស្តុតាង
រួចស្រេចហើយនៅក្នុងកន្លែងផ្សេងៗ ដូចជាក្រុងHo Chi Minhជាដើម ជាឧទា-
ហរណ៍ធំមួយ។ ដូច្នេះការណ៍នេះក្លាយទៅជាបញ្ហាពិតប្រាកដមួយ ដែលយើង
អាចឃើញក្នុងពេលពិតប្រាកដនៅនឹងកន្លែងតែម្តង។ ខ្ញុំស្មានថា យើងនៅរង់
ចាំមើលថា តើយើងនឹងដោះស្រាយបញ្ហានេះបែបណា?”

អត្ថបទរបស់លោកសាស្ត្រាចារ្យ Brendan Buckley អំពីផលប៉ះពាល់របស់ធាតុ
អាកាសដល់ការរលំក្រុងអង្គរក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបានត្រូវផ្សព្វផ្សាយតាម
បណ្តាញinternetក្នុងសបា្តហ៍ចុងក្រោយនៃខែមិនាក្នុងគេហទំព័រProceedings
of the National Academy of Sciences៕

XS
SM
MD
LG