ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រនៅEthiopieផលិត រថយន្ដដើរដោយ អគ្គិសនី តម្លៃថោក


រោងចក្រនៅEthiopieផលិត រថយន្ដដើរដោយ អគ្គិសនី តម្លៃថោក
រោងចក្រនៅEthiopieផលិត រថយន្ដដើរដោយ អគ្គិសនី តម្លៃថោក

ប្រែសម្រួលដោយ អ៊ូ ធួក វីអូអេ ខ្មែរ

Carlo Pirontiមានគំនិតតិចតួចតែចម្លែកៗ។វិស្វករភ្លើងជាតិអ៊ីតាលីរូបនេះ
បានធ្វើដំណើរនៅជុំវិញពិភពលោកជាច្រើនឆ្នាំមកហើយ ហើយបានសិក្សា
ទីផ្សារលក់រថយន្ដ។ពេលនេះលោកប្រុងប្រៀបហើយដើម្បីចាត់វិធានការ។
ដោយយកប្រាក់៦សែនដុល្លារទៅវិនិយោគ លោកពិរុងទីនិងក្រុមរបស់លោក
ភាគច្រើនអ្នកគាំទ្រជនជាតិចិនបានបើករោងចក្រសង់រថយន្ដនៅក្រៅទីក្រុង
Addis Ababa។

ដោយប្រើ តួឡានកូរ៉េខាងត្បូងនិងគ្រឿងផ្គុំពីអ្នកផ្គត់ផ្គង់ចំនួន៥៧កន្លែងផ្សេង
ពីគ្នា លោកពីរុងទីសង្ឃឹមថា រថយន្ដម៉ាកSolaris Elettra និងមានប៉ះពាល់
“តិចតួច” មកលើទីផ្សារលក់រថយន្ដសកល។

“តិចតួច” មានន័យថា ផលិតរថយន្ដ៦គ្រឿងក្នុងមូយសប្ដាហ៍ ពីដំបូង ប្រហែល
៣០០គ្រឿងក្នុងមួយខែ នៅពេលរោចក្រដើរពេញទំហឹង តែបើពេលវេលារបស់
លោកពិរុងទីដើរត្រូវចំ ហើយរកឃើញបច្ចេកវិជ្ជាទំនើបថ្មីៗនេះ រួមជាមួយ និង
តម្លៃប្រេងសាំងឡើងខ្ពស់បង្ហាញថា លោកពីមុងទីអាច លោកដើរលើផ្លូវត្រូវ
ហើយដែលលោកនឹងក្លាយទៅជាពាណិជ្ជករដើរតួនាទីសំខាន់ម្នាក់ក្នុងបដិវត្ដន៍
រថយន្ដដើរដោយអគ្គិសនី។

«ក្រុមហ៊ុន Fiat បានបើករោងចក្រមួយនៅក្នុងក្រុង សិសីលី ។ ក្រុមហ៊ុនជប៉ុន
Mitsubishi ក៏រៀបចំហើយដែរ រួចChryslerក៏ដូច្នោះដែរ។ ខ្ញុំយល់ថា អនាគត
គឺរថយន្ដដើរដោយអគ្គិសនី ពីព្រោះសាំងឡើងថ្លៃ ។ លោកអ្នកអាចមើលឃើញ
ករណីនៅក្នុងប្រទេសហ្គ្រិច ។ ប្រទេសនោះមិនអាចបង់ថ្លៃថាមពលបានឡើយ
ហើយមិនមានថវិកាគ្រប់គ្រាន់ទិញប្រេងឥន្ទនៈពីបរទេសទេ។ ក្នុងរយៈពេលពីរ
ទៅបីឆ្នាំខាងមុខនេះ ខ្ញុំយល់ថា នឹងមានបដិវត្ដន៍ដ៏ធំជាមិនខាន»។

លោកពីរុងទី ប្រើគំនិតខ្នាត“តួច” ។ រថយន្ដ Solaris Elettra របស់លោកមាន
ប្រវែងមួយម៉ែត្រខ្លីជាងរថយន្ដប្រើសាំង ដោយសារតែមិនត្រូវការកន្លែងដាក់ម៉ា-
ស៊ីន ឬធុងសាំងទេ។

«រថយន្ដនោះមានទំហំតូចរហូតដោយមិនបាច់កាត់កន្លែងសម្រាប់អ្នកជិះ។ពេល
នេះ លោកអ្នកមើលឃើញរថយន្ដនេះទេសល់កន្លែង១ម៉ែត្រមិនត្រូវការ ។ មិន
មានកន្លែងសម្រាប់ដាក់ម៉ាស៊ីនទេ។ មានអាគុយពីរ តែយើងអាចយកវាទៅដាក់
នៅទីកន្លែងមួយទៀត រួចបង្រួញរថយន្ដឲ្យខ្លីមួយម៉ែត្រ ដោយមិនបាច់ធ្វើឲ្យប៉ះ
ពាល់ដល់សុវត្ថិភាពអ្នកជិះ»។

លោកពិរុងទីនិយាយថា ម៉ូដេលរថយន្ដពាណិជ្ជកម្មរបស់លោកមានទំហំតូចដែរ
ដូចដែលរោងចក្រតម្លើងរថយន្ដនៅក្នុងសហគមន៍ ដុះព្រាតនៅតំបន់ជនបទ។

«រថយន្ដដើរដោយអគ្គិសនីជារឿងល្អមួយ ពីព្រោះថា គេមិនត្រូវការក្រុមហ៊ុនធំ
ទេ ។ ក្រុមហ៊ុនមួយប្រើបុគ្គលិកជំនាញ៣០នាក់អាចផលិតរថយន្ដបានច្រើន
ក្នុងមួយឆ្នាំ។ នេះជាឧស្សាហកម្មខ្នាតទាបមួយ មានតម្លៃថោក ដែលក្រុមវិនិ-
យោគតូចតាច និងអ្នកសន្សំប្រាក់អាចចូលរួមបាន។ ម៉ូដេលពាណិជ្ជកម្មរបស់
ខ្ញុំគឺសង់រោងចក្រតម្លើងរថយន្ដនៅគ្រប់ទីកន្លែងទៅអនាគត»។

ប្រទេសអឺរ៉ុបនឹងមានមុខនាទីធំ សំខាន់នៃទីផ្សារលក់រថយន្ដ Solaris Elettra។
តែប្រទេសEthiopie ដែលមិនមានប្រភពប្រេង តែមានសក្កានុពលសម្បូរហូរ
ហៀរដោយអគ្គិសនី អាចជាទីផ្សារលក់រថយន្ដនោះដែរ។

លោកពីរុងទី ថ្លែងទៀតថា គន្លិះគឺរៀបចំឲ្យមានឥណទានសម្រាប់ជួយជនជាតិ
Ethiopieដែលមានប្រាក់ចំណូលទាប អាចចូលមកវិនិយោគបាន ជាដំបូង។

«សូមក្រឡេកមើល កាលពី១០ឆ្នាំមុន គ្រប់គ្នានិយាយថា រថយន្ដដើរដោយអគ្គិ-
សនីត្រូវការថវិកាច្រើនដើម្បីផលិត។ នៅពេលនេះ ភាពជាក់ស្ដែង កើតមាននៅ
ក្នុងប្រទេសEthiopie ដោយគ្រាន់តែមានថវិកាតិចជាងប្រទេសដទៃ ពីព្រោះតែ
ជនជាតិនៃប្រទេសនោះមិនមានប្រាក់ចំណូលច្រើន។ តែបើគេអាចរកឥណទាន
បាន គេនឹងទិញរថយន្ដពាណិជ្ជកម្មជាមិនខាន»។

លោកពីរុងទី បានសារភាពថា វិនិយោគដំបូងមានកម្រិតខ្ពស់។ ហើយក្រៅពីថ្លៃ
ឡាន១២.០០០ដុល្លារដល់១៥.០០០ដុល្លារ និងប្រព័ន្ធសាកអាគុយមួយសម្រាប់
រថយន្ដ៥គ្រឿង មានទឹកប្រាក់៤ម៉ឺនដុល្លារឬ៨ពាន់ដុល្លារសម្រាប់ឡាននិមួយៗ។

តែចំពោះប្រទេសEthiopie ដែលគេនៅតែប្រើប្រេងសាំងមានជាតិសំណរពុល
ខ្លាំងដល់បរិស្ថាន ប្រាក់សន្សំនឹងកើនបីដង ។

មិនត្រឹមតែប្រទេសនោះអាចកាត់បន្ថយការពឹងផ្អែកធ្ងន់ធ្ងរមកលើប្រេងបរទេស
បុណ្ណោះទេ តែផ្សែងការបោនពុលចេញពីរថយន្ដអគ្គិសនីនោះ គឺមានមិនច្រើន
ទេ។ ផ្ទុយពីបង់ប្រាក់ទិញសាំង៥ដុល្លារដើម្បីធ្វើដំណើរ១០០គីឡូម៉ែត្រ តម្លៃ សាកអាគុយដើម្បីធ្វើដំណើរ១០០គីឡូម៉ែត្រដូចគ្នាគឺប្រហែល១សេនប៉ុណ្ណោះ៕

XS
SM
MD
LG