ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហានវាយដំពលរដ្ឋ៥នាក់ រងរបួស


ទាហានវាយដំពលរដ្ឋ៥នាក់ រងរបួស
ទាហានវាយដំពលរដ្ឋ៥នាក់ រងរបួស

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោក ស្រី ណារ៉េន មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់សមាគមសិទ្ធិ
មនុស្ស ADHOC នៅថ្ងៃច័ន្ទនេះ បានជំរុញឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យចាប់
ខ្លួនទាហានការពារព្រំដែនចំនួន១០រូប ក្រោយពីទទួលរងការចោទប្រកាន់ថា
បានប្រព្រឹត្តអំពើហិង្សា ដែលបានបណ្តាលឲ្យអ្នកស្រុកចំនួន៥រូបបានទទួល
រងរបួសយ៉ាងធ្ងន់ធ្ងរ ។

«ជំរុញឲ្យមានការស៊ើបអង្គេត ហើយនិងការឈានដល់ការចាប់ខ្លួនដែរ ពីព្រោះ
អានេះ ការប្រព្រឹត្តបទល្មើសទៅលើប្រជាពលរដ្ឋ ចាប់ប្រជាពលរដ្ឋវាយ ហើម
មុខ ហើមមាត់ ដោយមិនមានកំហុសអីសោះ»។

បើតាមការបញ្ជាក់របស់លោកស្រី ណារ៉េន បានឲ្យដឹងថា កាលពីថ្ងៃទី៣កន្លង
ទៅនេះ មន្រ្តីយោធាចំនួន១០រូបប្រដាប់ដោយកាំភ្លើងអាកា៤៧ស្វ័យប្រវត្តិរបស់
វរៈការពារព្រំដែន៤០២ ប្រចាំខេត្តឧត្តរមានជ័យ បានទៅចាប់អ្នកស្រុកចំនួន៥
រូប ដែលកំពុងអង្គុយនៅពីមុខផ្ទះ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់។

លោកបានបញ្ជាក់ទៀតថា ទាហានបានចាប់អ្នកស្រុកដែលមានអាយុពី១៧ឆ្នាំ
រហូតដល់២១ឆ្នាំ ចងស្លាបសេក បណ្តើរទៅដាក់ក្នុងបន្ទាយរបស់ខ្លួន រួចវាយដំ
ជ្រាំធាក់ រហូតដល់អ្នកស្រុកទាំង៥រូបនេះបានទទួលរងរបួសជាទម្ងន់។

«ចាប់ប្រជាពលរដ្ឋទូទៅ វាយ អាហ្នឹងជាការរំលោភច្បាប់ ។ កាលណារំលោភ
ច្បាប់ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយមួយទៀត កងទ័ពត្រូវតែមានសីលធម៌
ក្នុងខ្លួន។ គាត់ធ្វើផ្តេសផ្តាស់អញ្ចឹង ប្រជាពលរដ្ឋហ្នឹងមានការភ័យខ្លាចជាច្រើន
តទៅទៀត»។

ប្អូនប្រុសទុយ វីរៈ អាយុ១៧ឆ្នាំ ជាជនរងគ្រោះ១រូប ក្នុងចំណោមជនរងគ្រោះ
ទាំង៥រូប បាននិយាយថា ទាហានបានវាយដំ ទាត់ធាក់ ដែលធ្វើឲ្យប្អូនរបួស
ហើមភ្នែក និងត្រង់កញ្ចឹងក។

ប្អូនប្រុសបាននិយាយទៀតថា ទាហានបានចាប់ពួកគេចងស្លាបសេក បណ្តើរ
ចេញពីផ្ទះ រួចយកខ្សែក្រវ៉ាត់ និង ដំបងវាយពួកគេ ពេលដែលបណ្តើរចូលដល់
បន្ទាយរបស់ទាហាន ។

«មាន១០នាក់ ហើយដំបង ហើយកាំភ្លើងអាកាបត់៩ដើម ហើយកាំភ្លើងខ្លីមួយ
ដើម ចូលមកភ្ជង់។ ខ្ញុំកំពុងដេកក្នុងអង្រឹងអត់ដឹងខ្លួន។ វាយកខ្សែក្រវ៉ាត់ វាវាយ
កណ្តាលមុខខ្ញុំ ហើយហូរឈាមតក់ៗ»។

លោកវីរៈសេនីយ៍ទោហូរ ប៊ុនធី មេបញ្ជាការរងវីរៈការពារព្រំដែនលេខ៤០២នៃ
យោធភូមិភាគទី៤ បាននិយាយថា លោកពុំបានដឹងអំពីទាហានវាយដំទៅលើ
ពលរដ្ឋទេ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ទាហានរបស់លោកពិតជាបានចាប់អ្នក
ស្រុកចំនួន៥រូប មកបន្ទាយពិតប្រាកដមែន ។

លោក ហូរ ប៊ុនធី បាននិយាយទៀតថា មូលហេតុដែលចាប់ប្រជាពលរដ្ឋទាំង
នោះ ដោយសារតែពួកគេជាក្មេងទំនើង បានកាប់ទាហានរបស់លោកមួយរូប
ទទួលរងរបួស នៅក្នុងជម្លោះគ្នាមួយកាលពីថ្ងៃទី១ ខែមេសា កន្លងទៅនេះ។

លោកឃួន សារុន មេបញ្ជាការប៉េអ៊ឹម ខេត្តឧត្តរមានជ័យ បាននិយាយថា លោក
ពុំបានទទួលពាក្យបណ្តឹងពីជនរងគ្រោះនៅឡើយទេ ហើយលោកក៏បានបង្វែ
សំណួរនេះទៅសួរមន្រ្តីប៉ូលិសវិញ ។

«វាយ មិនវាយ យើងអត់បានដឹងទេ គ្រាន់តែថា រឿងហ្នឹង គេបញ្ចូនទៅប៉ូលិស
អញ្ចឹងចង់ច្បាស់ សួរទៅប៉ូលិសប៉ុស្តិ៍រដ្ឋបាល»។

ចំណែកលោកអនុសេនីយ៍ត្រី ម៉ាក បូរិន នាយប៉ុស្តិ៍ប៉ូលិសសង្កាត់អូរស្មាច់ បាន
និយាយថា លោកបានទទួលដំណឹងអំពីករណីនេះផងដែរ ហើយលោកក៏បាន
បង្វែសំណួរនេះទៅសួរកងរាជអាវុធហត្ថវិញ ពីព្រោះខាងផ្នែកយោធា កងរាជ
អាវុធហត្ថជាអ្នកគ្របគ្រង ។

«ខ្ញុំជាប៉ូលិស ។ ការចាប់ទាហានជាសមត្ថកិច្ចរបស់ប៉េអ៊ឹម ។ អញ្ចឹងបើពាក់ព័ន្ធ
រឿងប្រដាប់អាវុធ ទាហានេះ ខាងប៉េអ៊ឹមអ្នកចាត់ការ។ ប៉ុន្តែខាងដើមបណ្តឹងមក
ប្តឹងខាងកងរាជអាវុធហត្ថដែរអត់ ខ្ញុំមិនបានជ្រាបដែរ»។

យោងតាមរបាយការណ៍របស់សមាគមសិទ្ធិមនុស្សADHOC ឆ្នាំ២០០៩ បានឲ្យ
ដឹងថា យ៉ាងតិចមានជនរងគ្រោះចំនួន៩នាក់ បានទទួលរងនូវការធ្វើទារុណកម្ម
យ៉ាងធ្ងន់ធ្ងរនៅក្នុងកន្លែងឃុំឃាំងរបស់ប៉ូលិសរហូតដល់ស្លាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG