ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភាចាប់ផ្តើមពិភាក្សាច្បាប់ កម្មសិទ្ធិផ្ទះជនបរទេស


រដ្ឋសភាចាប់ផ្តើមពិភាក្សាច្បាប់ កម្មសិទ្ធិផ្ទះជនបរទេស
រដ្ឋសភាចាប់ផ្តើមពិភាក្សាច្បាប់ កម្មសិទ្ធិផ្ទះជនបរទេស

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

រដ្ឋសភាកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមពិភាក្សាច្បាប់ដ៏មានសារៈ
សំខាន់ ចាំបាច់ ថ្មីមួយសម្រាប់អនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិលើផ្ទះ
នៅជាន់លើ នៅក្នុងប្រទេសកម្ពុជា ដែលជាវិធីជំរុញកំណើនសក្តានុពលសេដ្ឋ
កិច្ចប៉ុន្តែសមាជិកសភាគណបក្សប្រឆាំងបានព្រួយបារម្ភចំណុចមួយចំនួនមិន
ច្បាស់លាស់នៅក្នុងច្បាប់នេះ។

គណៈរដ្ឋមន្ត្រីបានអនុម័តច្បាប់នេះនៅក្នុងខែធ្នូ ឆ្នាំ២០០៩។ ច្បាប់ផ្តល់សិទ្ធិ
កម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ដល់ជនបរទេសមាន ២៤
មាត្រានេះសំដៅឆ្លើយតបទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការ
ទាក់ទាញវិនិយោគិន បង្កលក្ខណៈងាយស្រួលដល់ជនបរទេសក្នុងការយក
ទុនមកវិនិយោគនៅកម្ពុជា ជួយសម្រួលដល់ការធ្វើជំនួញរបស់វិនិយោគិន លើ
វិស័យសំណង់ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទីផ្សារអចលនវត្ថុនៅ
កម្ពុជានិងជំរុញការអភិវឌ្ឍដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ។

លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងនៅក្នុងសម័យប្រជុំ
រដ្ឋសភាថា យើងមានការព្រួយបារម្ភលើចំណុចជាច្រើននៅក្នុងច្បាប់ ដែលអាច
ប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រទេសយើង។

«បើយើងពិនិត្យលើខ្លឹមសារនៃច្បាប់នេះ យើងមានការព្រួយបារម្ភលើចំណុច
មួយចំនួនដែលចែងមិនច្បាស់លាស់អំពីជនបរទេសមានសិទ្ធិលើអគារសហ-
កម្មសិទ្ធិ ដែលក្នុងមាត្រា៦ចែងថា ត្រូវតែឆ្ងាយជាង៣០គីឡូម៉ែត្រ ពីព្រំដែន
គោក។

ប៉ុន្តែនៅក្នុងមាត្រាដដែលបានចែងជាលក្ខណៈពិសេសថា បើសំណង់ទាំងនោះ
ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬ ទីប្រជុំជនសំខាន់ៗនិងតំបន់ផ្សេងទៀត
រាជរដ្ឋាភិបាលមានសិទ្ធិផ្តល់ឱ្យមានសំណង់ និង ការផ្តល់ឱ្យមានកម្មសិទ្ធិលើ
សំណង់ទាំងនេះ។ នេះគឺជាចំណុចមួយដែលបង្កឱ្យមានការងឿងឆ្ងល់និងបង្ក
ឱ្យមានការព្រួយបារម្ភ»។

លោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់រដ្ឋសភា
បានបញ្ជាក់ថា ច្បាប់នេះបានលើកទឹកចិត្តអ្នកវិនិយោគបរទេស ឱ្យមកវិនិ-
យោគ និងបំពេញករណីកិច្ចជាអ្នកវិនិយោគនៅកម្ពុជា។

«ទីផ្សារអចលនវត្ថុរបស់យើងនឹងអាចមានការរីកចម្រើនបន្ថែមទៀត ក្រោយពី
ច្បាប់នេះចេញទៅ ។ បើច្បាប់នេះចេញទៅ វិនិយោគិនជាតិ និងបរទេសមួយ
ចំនួនអាចទទួលផលប្រយោជន៍អំពីច្បាប់នេះ ហើយរដ្ឋយើងអាចទទួលផល
ប្រយោជន៍ពីការវិនិយោគទុន។ អ្វីដែលយើងមានការព្រួយបារម្ភអាចទុកតួនាទី
ទៅលើសមត្ថកិច្ចទាំងឡាយដែលទាក់ទងនឹងវិស័យវិនិយោគនៅកម្ពុជា»។

លោកអ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់បាន
ថ្លែងប្រាប់សម័យប្រជុំរដ្ឋសភាថា ច្បាប់នេះមានសារៈសំខាន់ណាស់ ក្នុងការ
ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

«សេចក្តីព្រាងច្បាប់នេះផ្តល់ឱកាសការងារក្នុងវិស័យសាងសង់ស្ថាបត្យកម្ម
ដល់ប្រជាពលរដ្ឋមួយចំនួន ទាំងអ្នកបច្ចេកទេសទាំងបុគ្គលិកកម្មករមាន
ជំនាញ និង គ្មានជំនាញ ព្រមទាំងពង្រីកទីផ្សារអចលនវត្ថុ ធ្វើឱ្យអចលន
ទ្រព្យរបស់ជាតិមានតម្លៃ និងមានសក្តានុពលសេដ្ឋកិច្ច»។

លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យកម្ពុជា បានបញ្ជាក់
ថា យើងបានរង់ចាំច្បាប់នេះជាយូរមកហើយ។ច្បាប់នេះស្ទើរតែមិនមានចំណុច
អវិជ្ជមានទេ។

«សម្រាប់ខាងខ្ញុំ វិស័យឯកជន យើងគាំទ្រច្បាប់នេះខ្លាំងណាស់។ យើងគាំទ្រ
ចង់ឱ្យច្បាប់នេះចេញឱ្យបានលឿន ដើម្បីជំរុញឱ្យវិស័យអចលនវត្ថុរបស់យើង
ដែលជាប់គាំងអស់ពេល២ឆ្នាំនេះ ។ យើងបាត់បង់ទីផ្សារនិងអ្នកទិញ ហើយ
ពេលដែលច្បាប់ចេញមក ខ្ញុំជឿជាក់ថា វាអាចធ្វើឱ្យចំនួនអតិថិជនអាចងើប
ឡើងមកវិញ។ ប៉ុន្តែច្បាប់នេះមិនអាចជំរុញឱ្យតម្លៃដីធ្លីកើនឡើងរហូតដល់
កម្រិតណាមួយដែលយើងស្រម៉ៃនោះទេ។ វាគ្រាន់តែធ្វើឱ្យមានសកម្មភាពទិញ
ដូរអាចកើតមានមកវិញ ព្រោះវាជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ»។

លោក ស៊ឹង ប៊ុណ្ណា បានបន្ថែមថា ចំណូលដែលបានមកពីការទិញអចលនវត្ថុ
នៅកម្ពុជាបានធ្លាក់ចុះ រហូតដល់៩០% ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចពិភាព
លោក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG