<!-- IMAGE -->
ដើម្បីព័ត៌មាននេះ
ទុក្ខវេទនារបស់ជនភៀសខ្លួនកម្ពុជានៅឯជាយដែនកម្ពុជាថៃ
ជាពិសេសនៅជួរ
ភ្នំដងរែក
ដែលជាលទ្ធផលនៃការប្រព្រឹត្តដោយក្រុមយោធាថៃនោះ
ត្រូវបានកត់
ត្រានៅក្នុងកម្រងកំណាព្យដែលបាននិពន្ធដោយសពព្រះតេជគុណអគ្គទីបោលី
វ៉ាន់ អតីតចៅអធិការវត្តពន្លឺពុទ្ធិចក្រ
ក្រុងឡូវែល(Lowell)
រដ្ឋម៉ាស្សាជូស្ស៊ែតស៍
(Massachusetts)ដែលជាទីក្រុងមានប្រពលពលរដ្ឋកម្ពុជារស់នៅច្រើនជាង
គេទីពីរបន្ទាប់ពីទីក្រុងឡងប៊ិច
រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
សៀវភៅកំណាព្យដែលមានចំណងជើងថា
“ឱ!
មហាភ្នំដងរែក”
នេះត្រូវបានរក
ឃើញបន្ទាប់ពីព្រះតេជគុណអគ្គទីបោលីវ៉ាន់ទទួលអនិច្ចធម្ម
ហើយត្រូវបានរៀប
ចំឡើងវិញ
ដើម្បីបោះពុម្ពផ្សាយជាពីរភាសា
គឺភាសាខ្មែរ និងអង់គ្លេស
និងមាន
១៧៦ទំព័រ
ដោយលោកខឿន សំខាន់
សហប្រធានពិព័រណ៍សិល្បៈខ្មែរ។ លោក
ខឿន សំខាន់ថ្លែងថា
ការធ្វើដំណើរពិព័រណ៍សិល្បៈខ្មែរនេះ
មានគោលបំណងពីរ
គឺផ្សព្វផ្សាយសៀវភៅកំណាព្យនិងប្រមូលថវិកាដើម្បីបន្តកិច្ចការផ្សព្វផ្សាយ។
លោកសំខាន់បន្តថា៖
«គោលបំណងធំដើមគេគឺដើម្បីផ្សព្វផ្សាយកម្រងកំណាព្យអំពីទុក្ខសោកនាដកម្ម
របស់ជនភៀសខ្លួនខ្មែរយើង
។ យើងក៏សុំឲ្យបងប្អូនខ្មែរយើងជួយជាវសៀវភៅ
និងស៊ីឌី
និងជួយធ្វើវិភាគទានផ្សេងៗ
គឺធ្វើយ៉ាងម៉េចឲ្យយើងមានលទ្ធភាពបាន
ផ្សព្វផ្សាយអំពីកម្រងកំណាព្យក្នុងសៀវភៅហ្នឹង
ហើយនឹងមានលទ្ធភាពបន្តកិច្ច
ការទៅមុខទៀតគឺដូចខ្ញុំបាទលើកមកហើយគឺថា
ទៅថ្ងៃក្រោយយើងមានគោល
បំណងចង់ណែនាំយកសៀវភៅកំណាព្យនេះទៅប្រទេសកម្ពុជាយើង»
។
ជនភៀសខ្លួនខ្មែរជាច្រើនពាន់នាក់បាននាំគ្នាធ្វើដំណើរទៅកាន់ជំរុំជនភៀសខ្លួន
នៅតាមព្រំប្រទល់ប្រទេសកម្ពុជា
ថៃ និង នៅក្នុងប្រទេសថៃក្នុងឆ្នាំ១៩៧៩
និង
ដើមទសវត្សរ៍
ឆ្នាំ១៩៨០
ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំ។
ពួកគេត្រូវរងទុក្ខវេទនាពីសំណាក់ចោរព្រៃ
និង កងទ័ពការពារព្រំដែនថៃ។
ជន
ភៀសខ្លួនខ្មែរជាច្រើនពាន់គ្រួសារ
ត្រូវបានដឹកយកទៅចោលនៅតាមជួរភ្នំដង
រែក
ដោយរងការបាញ់ប្រហារពីសំណាក់កងយោធាថៃនិងជាន់មីន រងរបួសនិង
ស្លាប់ជាច្រើននាក់។ខ្លឹមសារទាំងនេះត្រូវកត់ត្រាក្នុងសៀវភៅកំណាព្យនេះ។
នៅក្នុងដំណើរតាំងពិព័រណ៍នៅក្នុង១៤សហគមន៍ខ្មែរនេះ
លោកឃឿន សំខាន់
ក៏បានឲ្យដឹងផងដែរថា
ក្រៅពីមានការតាំងនិងដាក់លក់សៀវភៅកំណាព្យ
និង
ស៊ីឌី
ក៏មានការស្មូតកំណាព្យ
អមដោយការប្រគុំដន្ត្រីបូរាណផងដែរ
ដោយនឹង
មានការចូលរួមពីសិល្បៈករ
និងសិល្បៈការិនីនៃអង្គការខ្មែរអមតៈ
មកពីប្រទេស
កម្ពុជាគឺយុវជនញ៉ុក
ស៊ីណាតដែលមានជំនាញខាងលេងឧបករណ៍ដន្ត្រីបូរាណ
និងកញ្ញាភឿន
ស្រីពៅ មានជំនាញខាងស្មូត ។
ថវិកាដែលបានមកពីដំណើរតាំងពិព័រណ៍សិល្បៈខ្មែរនេះ
ក៏នឹងត្រូវបានយកទៅ
ធ្វើជាមូលនិធិឧទ្ទិសដល់សព
ព្រះតេជគុណ អគ្គទីបោលី
វ៉ាន់ផងដែរ
ដើម្បីជា
ប្រយោជន៍សម្រាប់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
។ លោក ឃឿន
សំខាន់បន្តថា៖
«សូមបញ្ជាក់ផងដែរថា
ថវិកាដែលយើងរកបានមកគឺយើងនឹងជួយឧបត្ថម្ភដល់
អង្គការរស្មីកូនខ្មែរនេះ
ដែលបានធ្វើកិច្ចការអប់រំដល់យុវជន
យុវតីខ្មែរយើងនៅ
ទីក្រុងឡូវែលនេះ
អំពីសកម្មភាពផ្សេងៗ
ដើម្បីធ្វើយ៉ាងណាឲ្យយុវជនយុវតីទាំង
អស់នោះក្លាយជាពលរដ្ឋដ៏ល្អ
មានតម្រិះវិជ្ជាសិក្សាល្អ
។ យើងក៏យកថវិកានេះ
ទៅដាក់ធ្វើជាអាហារូបករណ៍នៅក្រោមឈ្មោះរបស់ព្រះតេជគុណលីវ៉ាន់ហ្នឹងតែ
ម្តងដើម្បីជូយកូនខ្មែរដ៏ទៃទៀត»។
ដំណើរតាំងពិព័រណ៍នឹងចាប់ផ្តើមនៅថ្ងៃទី១ខែមេសាដោយចេញពីទីក្រុងឡូវែល
ទៅទីក្រុងនានា
ដែលមានប្រជាពលរដ្ឋកម្ពុជារស់នៅ
ដូចជាក្រុងលីនន៍
(Lynn)
រដ្ឋម៉ាស្សាជូស្ស៊ែតស៍
ក្រុងប្រូវីឌិនស៍ (Providence)
រដ្ឋ
រ៉្ហូតអៃលែនដ៍ (Rhode
Island) ទីក្រុងហ្វ៊ីឡាឌែលហ្វ៊ីយ៉ា
(Philadelphia)
រដ្ឋភែនន៍ស៊ីលវ៉ានា
(Penn-
sylvania)
និងក្រុងឡងប៊ិច
(Long
Beach) រដ្ឋកាលីហ្វ័រញ៉ា
(California)ជា
ដើមនិងត្រឡប់ទៅបញ្ចប់នៅក្រុងឡូវែលវិញនៅថ្ងៃទី១ខែឧសភាឆ្នាំ២០១០។
សៀវភៅនិងស៊ីឌីកំណាព្យ“ឱ!
មហាភ្នំដងរែក”ដែលជាស្នាព្រះហស្តរបស់សព
ព្រះតេជគុណអគ្គទីបោ
លីវ៉ាន់ នឹងអាចជាវបាន
ដោយទាក់ទងអង្គការរស្មីកូន
ខ្មែរ
ឬតាមគេហទំព័រ
reaksmey.org៕