ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកផ្ដល់៥លានដុល្លារ ឱ្យសាលាក្ដីខ្មែរក្រហម


El entrenador de los 49ers de San Francisco, Jim Harbaugh (izquierda) felicita a su hermno, el entrenador de los Ravens de Baltimore,  John Harbaugh, al final del partido.
El entrenador de los 49ers de San Francisco, Jim Harbaugh (izquierda) felicita a su hermno, el entrenador de los Ravens de Baltimore,  John Harbaugh, al final del partido.

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកឯកអគ្គរដ្ឋទូតគោចរអាមេរិកាំងផ្នែកឧក្រិដ្ឋកម្មសង្គ្រាម លោកស្ដេហ្វិន
រ៉ាប់(Stephen Rapp)ទើបតែបានប្រកាសកាលពីប៉ុន្មានម៉ោងមុននេះថា សហ
រដ្ឋអាមេរិកនឹងផ្ដល់ជំនួនចំនួនប្រាំលានដុល្លារ ដល់សាលាក្ដីខ្មែរក្រហមខាង
ភាគីអង្គការសហប្រជាជាតិប្រយោជន៍ដើម្បីឲ្យសាលាក្ដីពិសេសនេះបន្ដដំណើរ
ការរបស់ខ្លួន ចប់ចុងចប់ដើមដើម្បីនាំយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សេចក្ដីប្រកាសរបស់លោកឯកអគ្គរដ្ឋទូតគោចរអាមេរិកាំងនេះ ធ្វើឡើងបន្ទាប់
ពីលោកបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក នៅថ្ងៃពុធនេះ នៅក្នុង
ប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកលើកឡើងថា លោកបាន
កត់សម្គាល់ឃើញថា សាលាក្ដីខ្មែរក្រហមមានការរីកចម្រើននៅក្នុងដំណើរការ
របស់ខ្លួន។

«នៅក្នុងដំណើរការរីកចម្រើនចេះតែបន្ដទៅមុខទៀតយ៉ាងដូច្នេះ ខ្ញុំមានសេចក្ដី
រីករាយ ធ្វើសេចក្ដីប្រកាសនៅថ្ងៃនេះថា សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់វិភាគ
ទានចំនួន៥លានដុល្លារដើម្បីគាំទ្រដំណើរការសាលាក្ដីខ្មែរក្រហមនៅឆ្នាំ២០១០
នេះ»។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានផ្ដល់ជំនួយថវិកាចំនួន ១,៨លានដុល្លាររួច
ម្ដងហើយដល់ភាគីអង្គការសហប្រជាជាតិរបស់សាលាក្ដីខ្មែរក្រហម ។ លោក
ឯកអគ្គរដ្ឋទូតគោចរ Stephen Rapp បញ្ជាក់បន្ថែមថា ការសម្រេចចិត្តរបស់
ក្រុង វ៉ាស៊ីនតោននៅក្នុងការផ្ដល់ជំនួយបន្ថែមនេះ ដើម្បីជួយជំរុញឲ្យសាលាក្ដី
ខ្មែរក្រហមដំណើរការរហូតដល់ទៅបញ្ចប់បេសកម្មរបស់ខ្លួន ហើយដើម្បីជួយ
ឲ្យប្រទេសកម្ពុជាកសាងសង្គមដោយផ្តោតលើនីតិរដ្ឋ។

លោក ចន ចនសុន អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានមាន
ប្រសាសន៍ថា ជំនួយថវិកាថ្មីរបស់សហរដ្ឋអាមេរិកអាចនឹងបានដល់ដៃសាលា
ក្ដីខ្មែរក្រហមនៅចុងឆ្នាំនេះ។

សាលាក្ដីខ្មែរក្រហម បើតាមគម្រោង នឹងត្រូវការថវិកាយ៉ាងតិចចំនួន៤២លាន
ដុល្លារសម្រាប់បន្ដដំណើរការរបស់ខ្លួននៅក្នុងឆ្នាំ២០១០នេះ។

លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រ-
ហមមានប្រសាសន៍ថា ថវិកាជំនួយរបស់សហរដ្ឋអាមេរិកនឹងជួយឲ្យសាលាក្ដី
ពិសេសនេះបំពេញកិច្ចការរបស់ខ្លួន ក្នុងការស្វែងរកយុត្តិធម៌ សម្រាប់ជនរង
គ្រោះកម្ពុជាឲ្យបានពេញលេញ។

«នេះគឺជាការចូលរូមវិភាគទានដ៏មានសារៈសំខាន់ដើម្បីធ្វើឲ្យប្រាកដថា សាលា
ក្ដីខ្មែរក្រហមអាចបំពេញអណត្តិរបស់ខ្លួនបានពេញលេញសម្រាប់ពាំនាំយុត្តិធម៌
ជូនប្រជាពលរដ្ឋកម្ពុជា។ ហើយយើងសង្ឃឹមថា ប្រទេសដទៃទៀតនឹងដើរតាម
សហរដ្ឋអាមេរិក ហើយផ្ដល់នូវថវិកាដល់សាលាក្ដី ទាំងសម្រាប់ភាគីកម្ពុជា និង
ទាំងសម្រាប់ភាគីអន្ដរជាតិ»។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនរយៈពេលពីរថ្ងៃនេះ លោកឯក
អគ្គរដ្ឋទូតគោចរ Stephen Rapp បានជួបមន្ដ្រីសាលាក្ដីខ្មែរក្រហម ជួបមន្ដ្រី
រដ្ឋាភិបាល ជាពិសេសលោកឧបនាយករដ្ឋមន្ដ្រីសុខ អាន ជួបតំណាងប្រទេស
ផ្ដល់ជំនួយ និងបានជួបជាមួយតំណាងសង្គមស៊ីវិលផងដែរ។

លោកឯក ថា អ្នកនាំពាក្យក្រោយពីជំនួបរវាងលោកសុខ អានជាមួយនិងលោក
Stephen Rapp បានឲ្យដឹងថា លោក Stephen Rapp គ្រោងនឹងជួយធ្វើការ
អំពាវនាវដល់ប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងដើម្បីឲ្យប្រទេសទាំងពីរនេះ
ចូលរួមផ្ដល់ជំនួយថវិកាដល់ភាគីកម្ពុជានៅក្នុងសាលាក្ដីខ្មែរក្រហម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG