ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុនចិនគ្រោងសាងសង់វារីអគ្គិសនី នៅខេត្តពោធិសាត់


ក្រុមហ៊ុនចិនគ្រោងសាងសង់វារីអគ្គិសនី នៅខេត្តពោធិសាត់
ក្រុមហ៊ុនចិនគ្រោងសាងសង់វារីអគ្គិសនី នៅខេត្តពោធិសាត់
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

បន្ទាប់ពីជំនួបគ្នាមួយរវាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង លោក Yun
Gong Min ប្រធានក្រុមហ៊ុន China Huadian របស់ប្រទេសចិន លោកអៀង
សុផល្លែត អ្នកនាំពាក្យផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់
ក្រុមអ្នកកាសែតនៅថ្ងៃពុធនេះថា ក្រុមហ៊ុននេះមានគម្រោងសាងសង់ទំនប់វារី
អគ្គិសនី នៅក្នុងខេត្តពោធិសាត់ ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៥៥៨លាន
ដុល្លារសហរដ្ឋអាមេរិកឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១៣ដែលគេរំពឹងថា នឹងអាច
ផ្តល់ថាមពលវារីអគ្គិសនីចំនួន៣៣០មេហ្គាវ៉ាត់ ។

លោក អៀង សុផល្លែត បានដកស្រង់សំដីលោកYun Gong Min មកអះអាង
ថាវិនិយោគិនចិននេះ បានជួបពិភាក្សាជាមួយនិងលោកស៊ុយ សែម រដ្ឋមន្រ្តី
ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលរួចហើយ អំពីគម្រោងសាងសង់ទំនប់វារី
អគ្គីសនីនៅឫស្សីជ្រុំក្រោម ខេត្តពោធិសាត់ ។

«លោកក៏បានគោរពជម្រាបជូនសម្តេចថា ក្រុមហ៊ុនរបស់លោកនិងប្រឹងប្រែង
ធ្វើយ៉ាងណាឲ្យការស្ថាបនាវារីអគ្គិសនី ឫស្សីជ្រុំក្រោមនេះ ក្លាយទៅជានិមិត្តរូប
នៃទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជាផងនិងជានិមិត្តរូបនៃស្នាដៃក្រុមហ៊ុន
របស់លោកក្នុងព្រះរាជាណាចក្រកម្ពុជាផង»។

ក្រុមហ៊ុនChina Huadian របស់ប្រទេសចិននេះ មានដើមទុនសរុបចំនួន៣៥
ម៉ឺនលានយន់ ហើយអាចផលិតថាមពលវារីអគ្គិសនីចំនួន៨ម៉ឺនមេហ្គាវ៉ាត់ ។
ក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញប្រមាណ១០ម៉ឺនលានយន់ក្នុង១ឆ្នាំៗ នេះ
បើតាមការបញ្ជាក់របស់លោកអៀង សុផល្លែត។

ជាការឆ្លើយតប លោកនាយរដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងប្រាប់លោកYon Gong
Minថា លោកចង់ឭសម្លេងប្រជាជនមានការសប្បាយរីករាយជាមួយនឹងមាន
អគ្គិសនីប្រើប្រាស់ និងមានតម្លៃថោក ។

លោកមុជ ឈុនហ៊ន ប្រធាននាយកដ្ឋានវារីអគ្គិសនី និងឧស្សាហកម្មរ៉ែនិងថាម
ពលបានបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន មានគម្រោងសាងសង់
ទំនប់វារីអគ្គិសនីនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តពោធិសាត់ កំពត និង
ខេត្តកោះកុង។

ប្រទេសចិននៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានក្លាយជាប្រភពវិនិយោគ
បរទេសសំខាន់ជាងគេសម្រាប់ប្រទេសកម្ពុជា ។

ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកម្ពុជាបានអនុម័តគម្រោងវិនិយោគជាមួយ
ប្រទេសចិនលើគម្រោងទឹកប្រាក់ប្រមាណ៦.០០០លានដុល្លារសហរដ្ឋអាមេរិក
ខណៈពេលដែលប្រទេសចិនបានផ្តល់ទឹកប្រាក់យ៉ាងហោចណាស់២០០០លាន
ដុល្លារសហរដ្ឋអាមេរិក ដែលជាប្រាក់អំណោយនិងប្រាក់កម្ចី។ ប្រទេសចិនបាន
ធ្វើវិនិយោគភាគច្រើននៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យឧស្សាហកម្មកាត់ដេរ
សម្លៀកបំពាក់ កសិកម្ម ថាមពល និងការរុករករ៉ែជាដើម។

នៅក្នុងឆ្នាំ២០០៩ ប្រទេសកម្ពុជាមានលំហូរប្រាក់វិនិយោគទុនផ្ទាល់សុទ្ធពីបរ
ទេសជាង៥៧០លានដុល្លារសហរដ្ឋអាមេរិក ដែលភាគច្រើនមកពីប្រទេសចិន
និងប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG