ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃពុលចង្ហាន់ ចុកពោះនិងរាក


ព្រះសង្ឃពុលចង្ហាន់ ចុកពោះនិងរាក
ព្រះសង្ឃពុលចង្ហាន់ ចុកពោះនិងរាក
<!-- IMAGE -->

crosoft Office ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមមន្ត្រីមន្ទីរពេទ្យបាននិយាយនៅថ្ងៃពុធនេះថា ព្រះសង្ឃព្រះពុទ្ធសាសនា
ប្រមាណ៥០អង្គ បានទទួលរងនូវការឈឺចុកពោះ និងរាករូសធ្ងន់ធ្ងរ ដែលក្រុម
វេជ្ជបណ្ឌិតបានអះអាងថា ជាការពុលចំណីអាហារ បន្ទាប់ពីបានឆាន់បាញ់ហយ
កាលពីថ្ងៃអាទិត្យ។

ព្រះសង្ឃដែលគង់នៅក្នុងវត្តកោះក្របីទាំងអស់ ក្នុងស្រុកកោះធំ ខេត្តកណ្តាល
បានធ្លាក់ខ្លួនអាពាធភ្លាមៗ បន្ទាប់ពីបានឆាន់អាហារនៅក្នុងពិធីបុណ្យដែលបាន
ធ្វើឡើងដោយជនជាតិខ្មែរអាមេរិកាំងកាលពីថ្ងៃអាទិត្យ។ លោកវេជ្ជបណ្ឌិតតេង
សឿន ប្រធានមន្ទីរពេទ្យព្រះកុសុមៈ បានបញ្ជាក់ថា ព្រះសង្ឃចំនួន២៣អង្គបាន
អាពាធចុកពោះនិងរាករួស ដោយសារការពុលចំណីអាហារ។

«យើងបានពិនិត្យលាមក និងរោគសញ្ញាពិសោធន៍បានឆ្លើយថា វាមិនមែនជា
ជំងឺអាសន្នរោគទេ។ វាជាជំងឺរាករូសធ្ងន់ធ្ងរ។ ការពុលធ្ងន់ធ្ងរ បើយើងជួយព្យា-
បាលមិនទាន់ វាអាចស្លាប់បាន។ ប៉ុន្តែវាមានលក្ខណៈខុសពីជំងឺអាសន្នរោគឆ្លង
ពីមួយទៅមួយ។ ប៉ុន្តែបើការពុលអាហារ គឺអត់ឆ្លងតពីមួយទៅមួយទេ»។

ក្រុមវេជ្ជបណ្ឌិតបានអះអាងថា ការពុលចំណីអាហារនេះអាចកើតចេញពីភាព
ខ្វះអនាម័យ ចំណីអាហារដែលមានរុយរោម និងបន្លែដែលមានបាញ់ថ្នាំសម្លាប់
សត្វល្អិត។

ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថា ព្រះសង្ឃ ដែលបានពុលចង្ហាន់ អាហារគ្រប់អង្គ
បានរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីមានការព្យាបាលតាមវិជ្ជាពេទ្យ ។ លោកវេជ្ជ-
បណ្ឌិតតេង សឿនបានថ្លែងថា ព្រះសង្ឃចំនួន២៣អង្គ ដែលកំពុងតែសម្រាក
ព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់លោក មានអាការៈប្រសើរឡើងវិញខ្លះហើយ។
«យើងមើលតាមទឹកព្រះភក្ត្រ ដូចលោកធូរស្រាលច្រើនហើយ ប៉ុន្តែយើងមិន
ហ៊ានប្រហែស ពីព្រោះការរាករូសទើបតែថយចំនួនពី ២០ដងក្នុង១ថៃ្ង មកនៅ
ត្រឹម៥ដងក្នុង១ថ្ងៃ»។

លោកវេជ្ជបណ្ឌិតសាយ សេងលី ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត បាន
ថ្លែងថា មានព្រះសង្ឃចំនួន២៥អង្គ ដែលបានពុលចំណីអាហារ និង បាននិមន្ត
ចូលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់លោក ហើយរហូតដល់ពេល
នេះ ព្រះសង្ឃខ្លះមានអាការៈប្រសើរហើយ និងខ្លះទៀតបាននិមន្តចេញពីមន្ទីរ
ពេទ្យហើយ។

«លោកឆាន់ចំណីអាហារហើយនិងឆាន់នំបាញ់ហយជាមួយនិងសាឡាត់ ហើយ ព្រះសង្ឃគ្រប់អង្គនៅក្នុងវត្តបានរាករូស ។ នេះមិនមែនជាជំងឺអាសន្នរោគទេ។
លោកបាននិមន្តចេញពីមន្ទីរពេទ្យអស់ហើយ ។ សុខភាពរបស់លោកបរិបូរណ៍
វិញហើយ»។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមមន្ត្រីខេត្តក្រចេះបាននិយាយថា ជំងឺរាកក្អួតធ្ងន់
ធ្ងរ ដែលគេសង្ស័យថា ជាជំងឺអាសន្នរោគនោះ បានសម្លាប់អ្នកភូមិយ៉ាងតិច៦
នាក់ និង៥៣នាក់ផ្សេងទៀត ដែលមានអាការៈឆ្លងធ្ងន់ធ្ងរ ត្រូវបានដឹកយកមក
ព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត និងអ្នកភូមិជាច្រើននាក់ទៀត ដែលមានអាការៈ
សង្ស័យថា អាចឆ្លងមេរោគរាតត្បាតនេះ ត្រូវបានព្យាបាលនៅក្នុងភូមិរបស់ពួក
គេ។

ក្រុមមន្ត្រីខេត្តបានបញ្ជាក់ថា ជំងឺរាកក្អួតធ្ងន់ធ្ងរនេះបណ្តាលមកពីកង្វះអនាម័យ
អាកាសធាតុក្តៅខ្លាំងនិងការបរិភោគទឹកមិនស្អាត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG