ដើម្បីស្តាប់ព័ត៌មាននេះ
ក្រុមមន្ដ្រីមកពីប្រទេសចំនួន១៥បានជួបប្រជុំគ្នា
នៅថ្ងៃអង្គារនេះ
នៅក្នុងទីក្រុង
ភ្នំពេញសម្រាប់កិច្ចពិភាក្សារយៈពេលបីថ្ងៃអំពីការធ្វើអាជីវកម្មធនធានរ៉ែ
ស្រប
ពេលដែលប្រទេសកម្ពុជារំពឹងថា
នឹងចាប់ផ្ដើមទាញយលផលពីធនធានរ៉ែរឹង
នៅក្នុងអំឡុងឆ្នាំ២០១៥។
លោក Douglas
Broderick អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ
កម្ពុជាមានប្រសាសន៍នៅក្នុងកិច្ចបើកសិក្ខាសិលានេះថា
ចំណេះដឹងអំពីប្រេង
ឧស្ម័ននិងអំពីធនធានរ៉ែនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ
ហើយ
កម្ពុជាត្រូវការរៀនសូត្រពីបណ្ដាប្រទេសដែលចូលរួមនេះជាបន្ថែមទៀត។
«ការរៀនពីអ្នកដទៃនឹងជួយប្រទេសកម្ពុជាក្នុងការទាញយកផលពីឧស្សាហកម្ម
រ៉ែ
ដើម្បីផ្ដល់ផលចំណេញសម្រាប់ទាំងអស់គ្នា»។
មានអ្នកជំនាញការ
និងក្រុមមន្ដ្រីរដ្ឋាភិបាលមកពីសហរដ្ឋអាមេរិក
ប្រទេសអង់
គ្លេស
វៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី
ហ្វីលីពីន ឥណ្ឌា
ប៉ាពូនូវ៉ែលហ្គីណេ
ម៉ុងហ្គោលី
ប្រទេសទីម័រខាងកើតជាដើម
បានចូលរួមនៅក្នុងសិក្ខាសាលារយៈ
ពេលបីថ្ងៃនេះ។
មានធនធានរ៉ែរឹងយ៉ាងតិចចំនួន
២៥ប្រភេទ ដែលកំពុងស្ថិតនៅក្រោមដីចំនួន
១៤៥កន្លែង
និងមានរ៉ែរាវផ្សេងទៀត
ដូចជាឧស្ម័ន
និងប្រេងជាដើមនៅក្នុងប្រ-
ទេសកម្ពុជា។
មានក្រុមហ៊ុនចំនួនជាង៣០ទទួលបានអាជ្ញាបណ្ណ
រុករករ៉ែទាំងពីរ
ប្រភេទនេះ។
លោក Brian Lund
នាយកប្រចាំតំបន់អាស៊ីខាងកើតរបស់អង្គការ Oxfam
អាមេរិកមានប្រសាសន៍ថា
ការផ្លាស់ប្តូរព័ត៌មានគ្នានេះ
មានសារៈសំខាន់ខ្លាំង
ណាស់សម្រាប់ប្រទេសប្រទេសនិមួយៗ
សម្រាប់សង្គមស៊ីវិលនិងសម្រាប់ក្រុម
ហ៊ុនឯកជន។
ហើយការជួបប្រជុំគ្នានៃក្រុមមន្ដ្រីទាំងអស់នៅថ្ងៃនេះគឺជាចំណុច
ចាប់ផ្ដើមចំពេលវេលា។
«នៅទីនេះយើងមានរដ្ឋាភិបាល
វិស័យឯកជន សង្គមស៊ីវិលនិងសហគមន៍មក
ពីក្នុងតំបន់ដែលយល់ថា
សកម្មភាពនេះមានសារៈសំខាន់សម្រាប់កិច្ចអភិវឌ្ឈន៍
នៅក្នុងតំបន់អាស៊ីអគ្នេយ៍
ហើយប្រទេសកម្ពុជាជាផ្នែកមួយនៃតំបន់នេះ។ដូច្នេះ
យើងត្រូវការការសម្របសម្រួលគ្នា
និងឈ្លាសវៃ ថាតើយើងត្រូវចាត់ចែងយ៉ាង
ដូចម៉េ្តច?»
នៅពេលដែលកំពុងរង់ចាំការចាប់ផ្ដើមធ្វើអាជីវកម្មធនធានរ៉ែរឹង
ដែលគ្រោងទុក
នៅឆ្នាំ២០១៥
ការធ្វើអាជីវកម្មលើឧស្ម័ន
និង ប្រេងកាតនៅក្នុងប្រទេសកម្ពុជា
ត្រូវគេជឿថា
អាចនឹងដំណើរការនៅក្នុងអំឡុងឆ្នាំ២០១៣។
អាជីវកម្មប្រេង
និង
ឧស្ម័ននេះទំនងជាអាចផ្ដល់ចំណូលដល់ប្រទេសកម្ពុជាចំនួន ១.៧០០លាន
ដុល្លារនៅត្រឹមឆ្នាំ២០២១។ក្រុមអ្នកជំនាញមកពីបណ្ដាប្រទេសនានាបានលើក
ពីបទពិសោធន៍នៃការគ្រប់គ្រងចំណូលពីអាជីវកម្មលើធនធានរ៉ែរៀងៗខ្លួន។
លោក Richard Thompson
អ្នកជំនាញផ្នែកវិនិយោគអន្ដរជាតិមកពីប្រទេស
អង់គ្លេស
បានលើកឡើងថា សិក្ខាសិលានៅថ្ងៃនេះ
គឺជាជំហានវិជ្ជមានសម្រាប់
ប្រទេសកម្ពុជាដើម្បីធានាថា
ប្រទេសនេះបង្កើតឲ្យមានកិច្ចអភិបាលកិច្ចល្អ
ក្នុង
ការអភិវឌ្ឈធនធានរ៉ែរយៈពេលវែងឆ្ងាយ។
ជាមួយគ្នានេះដែរ
លោកហង់ ជួនណារ៉ុន
អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច
និង
ហិរញ្ញវត្ថុមានប្រសាសន៍ថា
កម្ពុជាត្រូវធ្វើការគ្រប់គ្រងការប្រមូលពន្ធពីអាជីវកម្ម
ធនធានរ៉ែប្រកបដោយតុល្យភាព
និងត្រូវការបង្កើនសមត្ថភាពមន្រ្ដីរបស់រដ្ឋាភិ-
បាលបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលធនធានទាំងនេះ៕