ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខេត្តកំពង់ស្ពឺដោះលែង ពលរដ្ឋពីរនាក់នៅក្រៅ ឃុំបណ្តោះអាសន្ន


តុលាការខេត្តកំពង់ស្ពឺដោះលែង ពលរដ្ឋពីរនាក់នៅក្រៅ ឃុំបណ្តោះអាសន្ន
តុលាការខេត្តកំពង់ស្ពឺដោះលែង ពលរដ្ឋពីរនាក់នៅក្រៅ ឃុំបណ្តោះអាសន្ន

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

បន្ទាប់ពីមានការតវ៉ាដោយអំពើអហិង្សារបស់ប្រជាពលរដ្ឋចំនួន៣លើកផ្ទួនៗគ្នា
តុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃច័ន្ទនេះ បានសម្រេចដោះលែងប្រជាពលរដ្ឋចំនួន
២រូបឲ្យនៅក្រៅឃុំបណ្តោះអាសន្ននៅក្នុងរឿងទំនាស់ដីធ្លីមួយជាមួយ និងសមា
ជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពលមួយរូប នេះបើតាម
ការបញ្ជាក់របស់ចៅក្រមនៃតុលាការខេត្តកំពង់ស្ពឺ និងមន្រ្តីសិទ្ធិមនុស្ស។

លោកកែវ មុនី ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកំពង់ស្ពឺបានថ្លែងប្រាប់VOA
សម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទមកថា លោកយូ ថូ និង លោកឃឹម រិទ្ធី
ត្រូវបានសម្រេចឲ្យដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ បន្ទាប់ពី
មានការធានាអះអាងពីមេធាវីទាំង២រូប ។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង២រូបនេះនឹងមកបង្ហាញមុខចំពោះស្នង
ការប៉ូលិសខេត្តកំពង់ស្ពឺរយៈពេល១ខែចំនួន២លើកដើម្បីជៀសវាងកុំឲ្យមានការ
រត់គេច។

លោកកែវ មុនីក៏បានបដិសេធផងដែរថា ការដោះលែងនេះមិនជាប់ពាក់ព័ន្ធនឹង
ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋទេ។

«មិនពាក់ព័ន្ធរឿងប្រជាពលរដ្ឋធ្វើបាតុកម្មទេដោយសារមេធាវីគេលើកមានហេតុ
ផលរបស់គេ ហើយខ្ញុំពិនិត្យមើលហេតុផលរបស់មេធាវីទៅសមរម្យ ខ្ញុំអនុញ្ញាត
ឲ្យនៅក្រៅឃុំទៅ។ ទី១មិនសូវច្បាស់លាស់អីអញ្ចឹងណា៎»។

កាលពីសប្តាហ៍មុន តុលាការខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន
លោកយូ ថូ សមាជិកក្រុមប្រឹក្សាឃុំអមលាំងខាងគណបក្សប្រជាជនកម្ពុជា និង
លោកឃឹម រិទ្ធី ក្រោមបទចោទប្រកាន់ថា បានផ្សំគំនិត និង ញុះញ៉ង់ឲ្យមានការ
ដុតបំផ្លាញរោងចំនួន៦របស់ក្រុមហ៊ុនកំពង់ស្ពឺ Sugar និង ភ្នំពេញ Sugarរបស់
លោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបខាងគណ
បក្សប្រជាជនកម្ពុជា ។

បន្ទាប់ពីបានឃុំខ្លួនប្រជាពលរដ្ឋទាំងពីររូបនេះរួចមក អ្នកស្រុកច្រើនរាប់រយនាក់
បានធ្វើបាតុកម្មតវ៉ាអស់ចំនួន៣ថ្ងៃជាប់ៗគ្នា រហូតឈានទៅដល់បិទកំណាត់ផ្លូវ
ជាតិលេខ៤ជិត២ម៉ោង ក៏ប៉ុន្តែពុំមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរសមត្ថកិច្ច និង
ប្រជាពលរដ្ឋនោះទេ ។

លោកយូ ថូ ពុំបានធ្វើអត្ថាធិប្បាយទេ បន្ទាប់ពីតុលាការបានដោះលែងលោកឲ្យ
នៅក្រៅឃុំរួចមក។

«អុំកំពុងតែឈឺជើងខ្លាំងណាស់ណាក្មួយ។ អុំរកនិយាយអីអត់បានទេ។ ចាំឲ្យអុំ
បានស្រួលបន្តិច។ អុំឈឺជើង។ អុំប៉ើតខ្លាំងមែនទែន ហើយវាចង់រកគ្រុនទៀត។
អុំមិនអាចនិយាយអីបានស្រួល។ សូមទោសណា»។

ចំណែកលោកឃឹម រិទ្ធី ក៏ពុំអាចស្នើសុំទំនាក់ទំនងបានដែរ។ បន្ទាប់ពីលោកត្រូវ
បានដោះលែងរួចមក ត្រូវបានក្រុមគ្រួសារនាំយកតាមរថយន្តទៅស្រុកកំណើត
របស់លោកវិញបាត់ ។

លោកយិន សាវ៉ាត មេធាវីការពារក្តីលោកឃឹម រិទ្ធីបានបញ្ជាក់ថា នេះជាដំណើរ
ការនីតិវិធីដ៏ត្រឹមត្រូវមួយរបស់តុលាការដែលបានសម្រេចដោះលែងកូនក្តីរបស់
លោកឲ្យនៅក្រៅឃុំ ។

«ខ្ញុំយល់ថា ជាការល្អហើយដែលសម្រេចឲ្យនៅក្រៅឃុំ ព្រោះម្យ៉ាងវិញទៀត
គាត់មានភស្តុតាង និង សាក្សីគ្រប់គ្រាន់ ដែលបញ្ជាក់ថា នៅថ្ងៃកើតហេតុគាត់
អត់មានវត្តមាននៅកន្លែងកើតហេតុ ឬក៏អត់ធ្វើសកម្មភាពដែលទាក់ទង និងការ
ចោទប្រកាន់របស់តំណាងអាយ្យការទេ»។

ចំណែកលោកអំ សំអាត មន្រ្តីផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សLICADHO
បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង២រូបហាក់បីដូចជាទទួលរងសម្ពាធពីតុលាការ
នៅក្នុងការដាក់លក្ខខណ្ឌឲ្យពួកគេមកបង្ហាញមុខ១ខែចំនួន២ដងចំពោះមុខស្នង
ការប៉ូលិស ។

លោកអំ សំអាតបានមានប្រសាសន៍ថា មានការដោះលែងនេះមែន ប៉ុន្តែទំនាស់
ដីធ្លីនៅមិនទាន់បានបញ្ចប់នៅឡើយទេ ហើយយើងមានការព្រួយបារម្ភថា ពល
រដ្ឋទាំង២រូបនេះអាចនឹងត្រូវចាប់ខ្លួនឡើងវិញ។

«យើងបារម្ភថានឹងមានបញ្ហាកើតឡើងបន្តបន្ទាប់ទៀត។ ជួនកាលពួកគាត់ទាំង
២នេះក៏អាចត្រូវបានគេចាប់ខ្លួនឡើងវិញ ហើយប្រជាពលរដ្ឋដទៃទៀតក៏អាច
ត្រូវបានចាប់ខ្លួនទៅទៀតដែរ ដោយសារតែគាត់ប្រឈមមុខក្នុងការតវ៉ាបញ្ហាដី
ធ្លីនៃដីស្រែចំការរបស់គាត់»។

ប្រជាពលរដ្ឋចំនួន១១ភូមិ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានចោទ
ប្រកាន់ក្រុមហ៊ុនកំពង់ស្ពឺ Sugar និងភ្នំពេញ Sugar របស់លោកឧកញ៉ា លីយ៉ុង
ផាត់ថា បានរំលោភយកដីស្រែរបស់ពួកគេសម្រាប់ដំាដើមអំពៅ។

កុ្រមហ៊ុនរបស់លោកឧកញ៉ាលី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋា
ភិបាលជាង៩.០០០ហិកតា សម្រាប់ដាំដើមអំពៅក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែលោក
អំ សំអាតបានមានប្រសាសន៍ថា ទំនាស់ដីធ្លីនេះមិនទាន់បានបញ្ចប់ទេ ហើយ
ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ នៅតែបន្តឈូស ឆាយដីរបស់ប្រជាពលរដ្ឋ
ដដែល ។

លោកលីយ៉ុង ផាត់ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ នៅថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែ
លោកធ្លាប់បានប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា ក្រុមហ៊ុនរបស់លោកពុំ
បានរំលោភយកដីរបស់ប្រជាពលរដ្ឋនោះទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG