ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខេត្តកំពង់ស្ពឺតវ៉ា និងបិទផ្លូវជាតិលេខ៤


ពលរដ្ឋខេត្តកំពង់ស្ពឺតវ៉ា និងបិទផ្លូវជាតិលេខ៤
ពលរដ្ឋខេត្តកំពង់ស្ពឺតវ៉ា និងបិទផ្លូវជាតិលេខ៤
<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

លោកអំ សំអាត មន្រ្តីផ្នែកស៊ើបអង្គេតរបស់អង្គការសិទ្ធិមនុស្សLICADHO បាន
មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋយ៉ាងតិចប្រមាណជិត៥០០នាក់
បានសម្រេចបិទកំណាត់ផ្លូវជាតិលេខ៤ នៅក្នុងខេត្តកំពង់ស្ពឺ ដែលបណ្តាលឲ្យ
រថយន្តជាច្រើនគ្រឿងបានកកស្ទះអស់រយៈពេលជាង២ម៉ោង។

លោកអំ សំអាតបានមានប្រសាសន៍ថា ការបិទផ្លូវរបស់ប្រជាពលរដ្ឋនេះ គឺដើម្បី
តវ៉ាឲ្យតុលាការខេត្តកំពង់ស្ពឺ ដោះលែងប្រជាពលរដ្ឋចំនួន ២រូប ដែលកំពុងជាប់
ឃុំឃាំងបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏
ដោយ ក៏ការតវ៉ារបស់ប្រជាពលរដ្ឋដែលឈានដល់ថ្ងៃទី៣នេះ ពុំមានអំពើហិង្សា
ណាមួយកើតឡើងរវាងអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋនោះទេ ។

«បាទនៅពេលបិទផ្លូវនេះយើងឃើញថា មិនមានអំពើហិង្សាណាមួយកើតឡើង
ទេ ពីព្រោះប្រជាពលរដ្ឋលោកធ្វើ ទាល់តែប្រើសន្តិវិធី ហើយអាជ្ញាធរក៏មិនបាន
ធ្វើការបង្ក្រាបដែរ»។

កាលពីថ្ងៃពុធដើមសប្តាហ៍នេះ តុលាការខេត្តកំពង់ស្ពឺបានសម្រេចឃុំខ្លួនបណ្តោះ
អាសន្ន ប្រជាពលរដ្ឋចំនួន២រូប គឺលោកយូ ថូនិងលោកឃឹម រិទ្ធ ក្រោមបទចោទ
ប្រកាន់ថា បានផ្សំគំនិតនិងញុះញ៉ង់ឲ្យមានការដុតបំផ្លាញរោងចំនួន៦របស់ក្រុម
ហ៊ុនកំពង់ស្ពឺ និងភ្នំពេញSugar របស់លោកឧញ៉ាលី យ៉ុងផាត់ ។

កាលពីថ្ងៃទី១៨កន្លងទៅនេះ ប្រជាពលរដ្ឋចំនួន១១ភូមិ នៅស្រុកថ្ពង ខេត្តកំពង់
ស្ពឺ បានធ្វើការតវ៉ាមួយឈុត ដែលបានបណ្តាលឲ្យរោងចំនួន៦របស់ក្រុមហ៊ុន
ភ្នំពេញ និងកំពង់ស្ពឺ Sugar បានឆាប់ឆេះខ្ទេចខ្ទីអស់ ។

ក្រោយពីកើតហេតុបានមួយថ្ងៃ តុលាការខេត្តកំពង់ស្ពឺ បានចេញដីការកោះហៅ
ប្រជាពលរដ្ឋចំនួន៤រូបមកកាន់តុលាការ ហើយបានសម្រេចឃុំខ្លួនប្រជាពល
រដ្ឋចំនួន២រូប ដែលបណ្តាលឱ្យក្រុមប្រជាពលរដ្ឋចំនួន១១ភូមិ បានលើកគ្នាមក
តវ៉ា ដែលរហូតមកដល់ពេលនេះឈានទៅដល់ថ្ងៃទី៣ហើយ ។

លោកស្រី លុយ ហ៊ុច អាយុ៤២ឆ្នាំ តំណាងប្រជាពលរដ្ឋមកពីឃុំអមលាំង ខេត្ត
កំពង់ស្ពឺដែលបានចូលរួមតវ៉ានៅថ្ងៃនេះ បានបញ្ជាក់ថា ប្រសិនណាបើតុលាការ
មិនដោះលែងប្រជាពលរដ្ឋ២រូប ដែលកំពុងជាប់ឃុំនោះទេ ពួកគេនឹងធ្វើការតវ៉ា
រហូតដល់មានដំណោះស្រាយ។

លោកស្រីបានមានប្រសាសន៍ថា ការបិទផ្លូវនៅថ្ងៃនេះ គឺដើម្បីតវ៉ាឲ្យតុលាការ
ដោះលែងប្រជាពលរដ្ឋទាំង២រូបនេះផងដែរ។

«សម្រេចបិទផ្លូវហ្នឹង ឲ្យគេចេញមកដោះស្រាយ រឿងអ្នកទាំងពីរជាប់ឃុំ ហើយ
ដីប្រជាពលរដ្ឋមិនឲ្យក្រុមហ៊ុនប៉ះពាល់»។

លោកកែវ មុនី ចៅក្រមនៃតុលាការខេត្តកំពង់ស្ពឺពុំបានធ្វើអត្ថាធិប្បាយទេដោយ
លោកបានអះអាងថា កំពុងជាប់រវល់។

«ឥឡូវ ខ្ញុំកំពុងជាប់រវល់ ។ ខ្ញុំមិនអាចផ្តល់បទសម្ភាសន៍បានទេណា៎។ ខ្ញុំកំពុង
ជាប់រវល់ជាមួយមេធាវីរបស់គាត់ណា៎» ។

ក្រុមហ៊ុនភ្នំពេញ Sugar និងកំពង់ស្ពឺ Sugar របស់លោកឧកញ៉ាលី យ៉ុងផាត់
បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួនជាង ៩.០០០ហិកតា សម្រាប់
ដាំដើមអំពៅនៅក្នុងខេត្តកំពង់ស្ពឺ។

ក្រុមប្រជាពលរដ្ឋបានចោទប្រកាន់ក្រុមហ៊ុនរបស់លោកលី យ៉ុងផាត់ ថាបាន
រំលោភយកដីអ្នកភូមិចំនួន១១ភូមិ នៅឃុំអមលាំង ខេត្តកំពង់ស្ពឺ ។ក៏ប៉ុន្តែលោក
លី យ៉ុងផាត់ ធ្លាប់បានប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកថា ក្រុមហ៊ុនរបស់
លោកពុំបានយកដីរបស់ប្រជាពលរដ្ឋនោះទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG