ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺរាកក្អួត សង្ស័យថាជាអាសន្នរោគ សម្លាប់អ្នកភូមិ៦នាក់


Malian soldiers man a bridge at the entrance of Gao, northern Mali where a suicide bomber on a motorcycle killed himself attempting to blow up an army checkpoint, Feb. 8, 2013.
Malian soldiers man a bridge at the entrance of Gao, northern Mali where a suicide bomber on a motorcycle killed himself attempting to blow up an army checkpoint, Feb. 8, 2013.

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមមន្ត្រីខេត្តក្រចេះបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកភូមិជនបទយ៉ាងតិច
៦នាក់នៅក្នុងខេត្តក្រចេះ បានស្លាប់ដោយមេរោគឆ្លងរាតត្បាតដែលគេសង្ស័យ
ថាជាជំងឺអាសន្នរោគ បន្ទាប់ពីពួកគេបានរាករូស និងក្អួតយ៉ាងធ្ងន់ធ្ងរ កាលពី
ថ្ងៃព្រហស្បតិ៍។

ជំងឺរាកក្អួតធ្ងន់ធ្ងរ ដែលសង្ស័យថា ជាជំងឺអាសន្នរោគនេះ បានកើតមានឡើង
នៅក្នុងភូមិ សន្តាយ ភូមិត្រាប និងភូមិ១០៥ ក្នុងឃុំថ្មី ស្រុកចិត្របូរី កាលពីល្ងាច
ថ្ងៃព្រហស្បតិ៍ ដែលជាតំបន់ដាច់ស្រយាល នៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រ
ពីទីរួមខេត្ត។

លោកឧត្តមសេនីយជួង ស៊ាងហាក់ ស្នងការប៉ូលិសខេត្តក្រចេះ បានថ្លែងប្រាប់
VOAថា ជំងឺរាកក្អួតធ្ងន់ធ្ងរដែលគេសង្ស័យថា ជាជំងឺអាសន្នរោគនេះ បានសម្លាប់
អ្នកភូមិជនបទយ៉ាងតិច៦នាក់ និង៥៣នាក់ផ្សេងទៀតដែលមានអាការៈឆ្លងធ្ងន់
ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត និង អ្នកភូមិជាច្រើននាក់ទៀត
ដែលមានអាការៈសង្ស័យថា អាចឆ្លងមេរោគរាតត្បាតនេះ ត្រូវបានព្យាបាលនៅ
ក្នុងភូមិរបស់ពួកគេ។

«គ្រូពេទ្យព្យាបាលបាននិយាយដំបូងថា នេះមិនមានសញ្ញាណណាមួយ ដែល
បណ្តាលមកពីជាតិពុលទេ។ គេសន្និដ្ឋានថា ជំងឺនេះអាចចាត់ទុកជាជំងឺអាសន្ន
រោគតែម្តង»។

លោកវេជ្ជបណ្ឌិតអ៊ូរ ភីឡាយ ប្រធានមន្ទីរពេទ្យខេត្តក្រចេះបានសន្និដ្ឋានជំហាន
ដំបូងថា វាជាជំងឺរាកក្អួតធ្ងន់ធ្ងរ ដែលអាចជារោគសញ្ញានៃជំងឺអាសន្នរោគ។ យើងមានការព្រួយបារម្ភចំពោះជំងឺរាតត្បាតនេះ។

«អ្នកជំងឺមានអាការៈចេះតែតឹងដើមទ្រូង ថប់ដង្ហើមនិងតឹងពោះ នៅពេលបរិ-
ភោគទឹកចាប់ តឹងពោះ និងហើមពោះ ចាប់ផ្តើមក្អួត ។ ក្អួតចង្អោររួចហើយ វា
ចាប់ផ្តើរាកសុទ្ធតែទឹក។ខ្ញុំសន្និដ្ឋានជាដំបូងថា ជាជំងឺរាកក្អួតស្រួចស្រាវ»។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា យើងបានព្យួរស៊ីរ៉ូម និងបានផ្តល់ថ្នាំប្រឆាំងនឹង
មេរោគរាកក្អួតដល់អ្នកជំងឺចំនួន ៥៣នាក់ ។ បន្ទាប់ពីការព្យាបាលអ្នកជំងឺមួយ
ចំនួនមានលក្ខណៈប្រសើរឡើងខ្លះៗ ដោយបរិភោគបបរបន្តិចបន្តួច និង អាច
ងើបដើរបានខ្លះហើយ។

ក្រុមមន្ត្រីខេត្តបានបញ្ជាក់ថា ជំងឺរាកក្អួតធ្ងន់ធ្ងរនេះបានបណ្តាលមកពីកង្វះអនា-
ម័យ និង អាកាសធាតុក្តៅខ្លាំងនៅក្នុងសប្តាហ៍នេះ ជាពិសេសការបរិភោគទឹក
មិនស្អាត។

ក្រុមមន្ត្រីខេត្តបានថ្លែងថា គ្រូពេទ្យប្រមាណ២០នាក់ និង មន្ត្រីអាជ្ញាធរតំបន់ជា
ច្រើនរាប់សិបនាក់កំពុងតែស្ថិតនៅក្នុងភូមិកើតហេតុ ដើម្បីត្រួតពិនិត្យមើលសុខ
ភាពរបស់អ្នកភូមិ ព្រមទាំងរថយន្តសង្គ្រោះចំនួន៦គ្រឿង ពីស្នងការប៉ូលិស និង
មន្ទីរពេទ្យខេត្ត ក៏ដាក់ប្រចាំការនៅក្នុងតំបន់កើតហេតុផងដែរ។

លោកឧត្តមសេនីយត្រីជួង ស៊ាងហាក់បានថ្លែងថា ក្រុមមន្ត្រី គ្រូពេទ្យ ប៉ូលិស
កងរាជអាវុធហត្ថនិងអាជ្ញាធរតំបន់ត្រូវបានបញ្ជាត្រួតពិនិត្យពីផ្ទះមួយទៅផ្ទះមួយ
ដើម្បីរកមើលអ្នកភូមិណាដែលមានរោគសញ្ញានៃជំងឺឆ្លង និងមិនបានទៅរកគ្រូ
ពេទ្យ ព្រមទាំងនាំអ្នកភូមិណាដែលសង្ស័យថា មានជំងឺឆ្លងរាតត្បាតទៅជួបក្រុម
គ្រូពេទ្យសម្រាប់ការព្យាបាលតាមវិជ្ជាពេទ្យ។

«ខ្ញុំបានបញ្ជាឱ្យមន្ត្រីប៉ូលិស នៅប្រចាំតំបន់ខិតខំត្រួតពិនិត្យ មើលអ្នកភូមិនៅ
តាមផ្ទះដែលមានការឆ្លងជំងឺរាតត្បាតនេះ និងមិនបានមករកគ្រូពេទ្យ ។ យើង
បានទៅយកពួកគាត់ឱ្យមកជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យមើលសុខភាពតាម
វិជ្ជាពេទ្យ។ គ្រូពេទ្យមួយក្រុមដើរចល័តតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បី
ត្រួតពិនិត្យសុខភាពរបស់អ្នកភូមិនិងមួយក្រុមទៀត ប្រចាំនៅមណ្ឌលសុខាភាព
ភូមិ១០៥ ដើម្បីពិនិត្យព្យាបាលអ្នកមានរោគសញ្ញាអាសន្នរោគនេះនិងមួយក្រុម
ទៀតចល័តតាមរថយន្តដឹកអ្នកមានអាការៈធ្ងន់ធ្ងរមកកាន់មន្ទីរពេទ្យខេត្ត។

លោកឧត្តមសេនីយត្រី ជួង ស៊ាងហាក់បានបញ្ជាក់ថា ឥឡូវនេះ យើងគ្រប់គ្រង
បាននូវជំងឺរោគរាតត្បាតនេះហើយ ។ បន្ទាប់ពីយើងបានជួយអន្តរាគមន៍ រហូត
មកដល់ម៉ោងនេះ គ្មានអ្នកភូមិណាម្នាក់បានស្លាប់ដោយសារជំងឺរាកក្អួត ដែល
សង្ស័យថា ជាជំងឺអាសន្នរោគនេះទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG