ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ីដាក់ឯកសារ ថ្មីឱ្យតុលាការ


លោកសម រង្ស៊ីដាក់ឯកសារ ថ្មីឱ្យតុលាការ
លោកសម រង្ស៊ីដាក់ឯកសារ ថ្មីឱ្យតុលាការ

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

តាមរយៈVideo Conference ពីប្រទេសបារាំងមកកាន់ភ្នំពេញ មេដឹកនាំគណ
បក្សប្រឆាំងគឺលោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់បង្ហាញឯកសារ
ថ្មីមួយទៀតជាសាធារណៈ នៅក្នុងពេលដែលតុលាការក្រុងភ្នំពេញ បានចោទ
ប្រកាន់លោកពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និង ក្លែងឯកសារសាធារណៈ
តាមប្រព័ន្ធ Internet។

លោកសម រង្ស៊ីបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតតាមរយៈVideo Conference
នៅឯទីស្នាក់ការគណបក្សប្រឆាំងថា ឯកសារថ្មី ដែលលោកបានដាក់បង្ហាញ
នេះបានបញ្ជាក់យ៉ាងច្បាស់ថា បង្គោលព្រំដែនលេខ១៨៥ដែលលោកបានដក
នោះគឺស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាចម្ងាយប្រមាណ៣០០ម៉ែត្រទៅ៥០០
ម៉ែត្រ។

«គេវាស់ត្រូវច្បាស់ណាស់ថា បង្គោលដែលខ្ញុំដក៣១៩ម៉ែត្រពីព្រំដែន។ រឿងអី
ទទួលស្គាស់ថា ទឹកដីយួន ទឹកដីហ្នឹងទឹកដីខ្មែរ»។

នៅក្នុងឯកសារថ្មីមួយឈុតផ្សេងទៀត ជាភាសាបារាំងចំនួន១៤ទំព័របានចែក
ជូនក្រុមអ្នកសារព័ត៌មាន ។ ឯកសារនេះធ្វើឡើងដោយលោកRegis Caloz អ្នក
រូបនិយម និងជាអ្នកជំនាញវិភាគប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ។ ឯកសារនេះបាន
ដាក់ចំណងជើងថា ចំណុចដែលលើកឡើងគឺក្នុងGPSនៅក្នុងឃុំសម្រោង ស្រុក
ចន្ទ្រា ខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជា។

ឯកសារនេះបានបង្ហាញផែនទីតាមរយៈផ្កាយរណបដែលបានបញ្ជាក់ថា តម្រុយ
បង្គោលព្រំដែនលេខ១៨៤ ១៨៥ ១៨៦ និង១៨៧បានចូលទឹកដីប្រទេសកម្ពុជា
ចម្ងាយពី៣១៩ម៉ែត្ររហូតដល់៤៨០ម៉ែត្រ។

លោកសម រង្ស៊ីបានបញ្ជាក់ថា លោកបានបង្ហាញភស្តុតាងប៉ុណ្ណឹងហើយ បើអ្នក
ដឹកនាំប្រទេសយើងនៅតែអះអាងថា ទឹកដីនេះជារបស់វៀតណាមទៀតនោះគឺ
ជាទង្វើក្បត់ជាតិ ។

«បង្គោលហ្នឹង មិនមែនបង្គោលព្រំដែនទេ បង្គោលឈ្លានពាន ព្រោះវាទៅ៣០០
ម៉ែត្រជិត៤០០ម៉ែត្រ ចូលជិត៥០០ម៉ែត្រពីព្រំដែន។វាមិនមែនព្រំដែនទេ។កុំហៅ
ថា ព្រំដែន ។ អ្នកណាប្រើពាក្យថា បង្គោលព្រំដែន អ្នកហ្នឹងក្បត់ជាតិហើយ។
បង្គោលហ្នុង បង្គោលឈ្លានពាន។ វាចូលទឹកដីយើង»។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការជាតិដោះស្រាយបញ្ហាវិវាទព្រំដែន
របស់រដ្ឋាភិបាលពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ ។ ក៏ប៉ុន្តែទោះជា
យ៉ាងណាក៏ដោយ ក៏លោកទិត សុធា ទីប្រឹក្សារដ្ឋាភិបាលនិងជាអ្នកនាំពាក្យអង្គ
ភាពព័ត៌មានប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្រ្តីវិញ បានចំអកដល់ការ
លើកឡើងរបស់លោកសម រង្ស៊ី។លោកទឹតសុធាបានហៅការអត្ថាធិប្បាយនេះ
ថា ពុំមានតម្លៃអ្វីដល់រដ្ឋាភិបាលកម្ពុជាទេ។

លោក ទិត សុធា មានប្រសាសន៍ថា រដ្ឋាភិបាលមិនខ្វល់ចំពោះការលើកឡើង
នេះទេ ។

«បើសិនណាជាលោកហ៊ានអះអាងថា ឯកសាររបស់លោកត្រឹមត្រូវ សុំឲ្យ
លោកចូលមកកម្ពុជា ពីព្រោះយើងមកតតាំងគ្នានៅតុលាការ មិនអាចលោក
និយាយពីចម្ងាយបែបនេះទេ»។

កាលពីខែកុម្ភៈ លោកសម រង្ស៊ីបានបង្ហាញឯកសារមួយពាក់ព័ន្ធទៅនឹងព្រំដែន
រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ។ ហើយការបង្ហាញឯកសារនេះ
ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ពាក្យបណ្តឹង ជាផ្លូវការ មួយច្បាប់ទៅតុលាការ
ក្រុងភ្នំពេញមួយករណីទៀតពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និង ក្លែងឯកសារ
សាធារណៈតាមប្រព័ន្ធអ៊ីធើណិត ។

លោកសម រង្ស៊ីបានបញ្ជាក់ថា ឯកសារថ្មី ដែលលោកបានដាក់បង្ហាញនៅថ្ងៃ
ព្រហស្បតិ៍នេះ មិនមែនបង្ហាញឲ្យតុលាការក្រុងភ្នំពេញ គឺដើម្បីបង្ហាញប្រជា
ពលរដ្ឋឲ្យបានដឹងឮតែប៉ុណ្ណោះ។

កាលពីថ្ងៃទី២៧ខែមករា លោកសម រង្ស៊ីត្រូវបានតុលាការខេត្តស្វាយរៀងកាត់
ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់ប្រមាណ
ជាង៦០លានរៀលពីបទធ្វើឲ្យខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែន
លេខ១៨៥រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងញុះញ៉ង់ឲ្យមានការ
រើសអើងជាតិសាសន៍៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG